ខេត្តបាត់ដំបង ៖ ប្រភពព័ត៌មានពីមន្ត្រីទេសចរណ៍ ខេត្តបាត់ដំបង បានឱ្យដឹងថានៅក្នុង មន្ទីរទេសចរណ៍ ក្រោយពី ប្រធានចាស់ បានចូល និវត្តន៍ និងប្រធានថ្មីចូលកាន់ តំណែងមួយរយៈ មកនេះ អំពើពុករលួយ និងភាព មិនប្រក្រតី បានកើតមាន ឡើង ជា បន្តបន្ទាប់នៅគ្រប់រូបភាពជាហេតុធ្វើឱ្យមន្ត្រីរាជការជាច្រើនកើតការក្តៅក្រហាយ និងអស់ទឹកចិត្តបំរើការងារ ។
អំពើពុករលួយដែលកើតមានក្នុងមន្ទីរទេសចរណ៍ខេត្តបាតដំបងរួមមានការស៊ីដាច់ស្ទើរទាំងស្រុង នូវប្រាក់ចំនួន ១៦ លាន ៦ សែន រៀល ដែលបានមកពីចំណូលចំនួន ៤៩% ពីវិស័យឧស្សាហកម្មទេសចរណ៍ នៅឆ្នាំ២០១៣ ។ ក្រៅពីនោះ នៅមានប្រាក់ សំរាប់ បំរើការរដ្ឋបាល នៅក្នុងមន្ទីរ ដូចជាប្រាក់សំរាប់ទិញសំភារៈ ប្រាក់បេសកកម្ម និងរបបប្រេងឥន្ទនៈ រួមនិងចំណូលពីរមនីយដ្ឋានចំនួន ៣ កន្លែងនៅក្នុងខេត្ត ក៏ត្រូវបានគេឃុបឃិតគ្នាស៊ីស្ទើរទាំងស្រុងដែរ ។ ចំពោះអ្នកទទួលបានផលប្រយោជន៍ពីអំពើពុករលួយនោះគឺមានតែលោកប្រធានមន្ទីរ អ៊ុចអ៊ុំ ភីនីស្សារ៉ា លោកអនុប្រធានមន្ទីរ នួន ផា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង លោក អ៊ុច អ៊ុំ ភីនីស្សារ៉ា និងអនុ ប្រធាន លោក នួន ផា រួមនិងលោកព្រឿង ឡុង ប្រធានការិយាល័យ គណ នេយ្យកំពុងត្រូវបានមន្ត្រីជាច្រើន នៅក្នុងមន្ទីរបានអះអាងថា ពួកគេទាំ ៣ រូបបានរួមដៃគ្នា ក្នុងការប្រព្រឹត្តអំពើពុករលួយ យ៉ាងធ្ងន់ធ្ងរ ដែលទាមទារ ឱ្យក្រសួងទេសចរណ៍ និងអង្គភាពប្រឆាំងអំពើពុករលួយ ត្រូវបើកការ ស៊ើប អង្កេតជាបន្ទាន់ដើម្បីរកការពិត ដើម្បីអភិបាលកិច្ចល្អស្របតាមគោលនយោបាយកែទំរង់ស៊ីជម្រៅរបស់ប្រមុខរាជរដ្ឋាភិបាលអាណត្តិទី៥នេះ។
អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់ការស៊ើបអង្កេតឱ្យបានជាក់លាក់ ដើម្បីរកឱ្យឃើញនូវការពិតនៅក្នុងមន្ទីរទេសចរណ៍ខេត្តបាត់ដំបង ព្រោះមានអំពើពុករលួយនាំឱ្យមានការរាំងស្ទះក្នុងការអភិវឌ្ឍប្រទេស ៕