ខ្នងបង្អែក ចាប សុ​ផា​រិទ្ធិ ធំ​ជាង​សម្តេច ហ៊ុន សែន ឬ ? ទើប​ធ្វើ​សកម្មភាព​ជម្រិត​ទារ​លុយ​ប្រជាពលរដ្ឋ​នៅ​ខេត្ត​បន្ទាយមានជ័យ !

លោក ចាប សុ​ផា​រិទ្ធិ មាន​ខ្នងបង្អែក​កាង​ពីក្រោយ​អីចឹង ទើប​គាត់ (​ចាប សុ​ផា​រិទ្ធិ​) កាន់​ការងារ​ជា​នាយការិយាល័យ​បង្ក្រាប​បទល្មើស​សេដ្ឋកិច្ច នៃ​សងការ​ខេត្ត​បន្ទាយមានជ័យ គ្រប់​អាណត្តិ​ស្នងការ និង​អាណត្តិ​ចៅហ្វាយខេត្ត ៤-១០​នាក់ មកនេះ យ៉ាង​និង​ក្រអឺតក្រទម​បំផុត ដែល​ធ្វើឱ្យ​ពលរដ្ឋ​ភ័យខ្លាច ។​    ​

​តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​ស្នងការ​ខេត្ត​នេះ​បាន​ឱ្យដឹង លោក ចាប សុ​ផា​រិទ្ធិ ក្រអឺតក្រទម និង​ក្រាញ អំណាច​បង្ក​ព្យុះភ្លៀង​ដាក់​កុងត្រូលជជុះ បំពាន​អនុសាសន៍​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​នោះ ក៏ដោយ សារ​អាង​ខ្នងបង្អែក​ស្ន​ង​ការរង​កណ្តាល​យុត្តិធម៌​ម្នាក់​ឈ្មោះ ឆេង ឈួន ដែល​នឹក​ស្មានថា ធំ​ជាង​សម្តេច ហ៊ុន សែន ទៅទៀត ហើយ​មិន​អាច​ធ្វើ​អ្វី​គេ​បាន​សោះឡើយ ។​

​តាម​ប្រភព​ដដែល​បញ្ជាក់​ថា ដោយ​អាង​អំណាច​ធំធេង​ថា ខ្លួន​ជា​នាយក​កណ្តា​យុត្តិធម៌​នោះ ទើប ឆេង ឈួន គ្មាន​ញញើត​ច្បាប់ និង​បណ្តែតបណ្តោយ​ឱ្យ​ចាប សុ​ផា​រិទ្ធិ ដាក់​កុងត្រូលជជុះ​ចាំ​គាប​ជម្រិត​ក្រុម​ប្រជាពលរដ្ឋ ឈ្មួញ​អ្នករកស៊ី​កំប៉ិកកំប៉ុក​ដឹកទំនិញ​ក្រីក្រ​ឱ្យ​ចូល​បង់លុយ​ឱ្យ​ក្រុម​ខ្លួន​ទៅ​តាម​ទំនើងចិត្ត​ជាន់ឈ្លី​អភិបាលកិច្ច​ល្អ​របស់ រដ្ឋាភិបាល លោក ហ៊ុន សែន ដោយ​គ្មាន​ញញើត​បន្តិច​សោះ ។ ហើយ​ឯ​ក្រុម​ឈ្មួញ​បទល្មើស​ព្រៃឈើ​ដែល​រកស៊ី ឆ្លងកាត់​និង​រកស៊ី​ដុះ ស្លែ ជាប្រចាំ​ក្នុង​ខេត្ត​បន្ទាយមានជ័យ​វិញ មាន​ហ្គាស​គេចពន្ធ និង​ទំនិញ​ស្ទើរ​គ្រប់​មុខ​លោតឆ័ត្រ បង់ពន្ធ​តែ​ត្រឹម ១០%-៣០% ឬ​មិន​បង់ពន្ធ​ចូល​រដ្ឋ​របស់​ក្រុមហ៊ុន​ធំៗ​នោះ បែរ​ជា​ដាក់​ខែ​ឱនក្បាល​ត្រង​ចាំ​រស់​សម្ងំ សុខ​យ៉ាង​ត្រេកត្រអាល​ពី លើ​គំនរ​ទឹកភ្នែក និង​ញើស​ឈាម​របស់​ក្រុម​ប្រជាពលរដ្ឋ ឈ្មួញ​ធ្វើ​មានបាន​ផ្ទាល់ខ្លួន និង​សែនព្រេន​ជូន​មេ​យ៉ាង​ត្រេក ត្រអាល​បំផុត មិនគួរ​បើ​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​គណៈ​អភិបាលខេត្ត គោ ស៊ុំ​សារឿ​ត មើលរំលង​ទុក្ខវេទនា​របស់​ប្រជាពលរដ្ឋ​នោះ​ទេ ។​

​តាម​ប្រភព​ពី​ក្រុម​មន្ត្រី​ប៉ូលិស​មាន​អតីតភាព​ការងារ​យូរ​ឆ្នាំ​ក្នុង​ស្នងការដ្ឋាន​ខេត្ត​បន្ទាយមានជ័យ​បានឱ្យដឹង ថា ខ្នង​អាង​របស់ ចាប សុ​ផា​រិទ្ធិ មិន​ធម្មតា ឬ​អាងខ្នង ស្នងការរង ឆេង ឈួន នោះ​ត្រូវបាន​គេ​ខ្សឹប​ថា មក​ពី​លោក ឆេង ឈួន គឺជា​មិត្ត​ជិតដិត​បំផុត​របស់ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ។ ដូច្នេះ​ដោយសារតែ​ឥទ្ធិពល​មហា​មហិមា របស់ ឧ​ប​. កែ គឹមយ៉ាន នោះ​ហើយ បាន​ជះឥទ្ធិពល​ដ៏​អាក្រក់​ខ្លាំងក្លា​ទៅ​ដល់​ស្នងការរង​កណ្តាល​យុត្តិធម៌ ឆេង ឈួន ធ្វើឱ្យ​គាត់​មាន​ឥទ្ធិពល​ក្នុង​ការចាត់ ចែង ចាប សុ​ផា​រិទ្ធិ ឱ្យធ្វើ​សកម្មភាព​ព្យុះ​ធ្វើ​ភ្លៀង​ទៅ​ដាក់​កុងត្រូលជជុះ​ខុស ច្បាប់ ចាំ​ចាប់​គាប​ជម្រិត​ក្រុម​ប្រជាពលរដ្ឋ​រកស៊ី​តូចតាច​ឱ្យ ចូល បង់​លុយ​តាម​តែ​ទំនើងចិត្ត​ដោយ​គ្មាន​នរណា ហាន​ប៉ះ ឆេង ឈួន និង ចាប សុ​ផា​រិទ្ធិ​នោះទេ ។​

​បើ​តាម​ស្នងការរង​ក្នុង​ខេត្ត​បន្ទាយមានជ័យ​មួយចំនួន​បាន​លើកឡើង​ថា ស្នងការ អាត់ ខែម អាច​មិន​ឋិត​ថេរ តំណែង​ទេ ប្រសិន​ជា​គាត់​ហ៊ាន​ប៉ះពាល់ ឆេង ឈួន និង​ចាប សុ​ផា​រិទ្ធិ នោះ ព្រោះ​គេ​នៅ​ចាំបាន​ថា កាលពីពេល កន្លងមក លោក​ផ្កាយ​១ ស្នងការ អាត់ ខែម ធ្លាប់​របូត​តំណែង​ពី​ស្នងការ​ស្រុកកំណើត​នេះ ម្តង​រួចមកហើយ ។​

​ជាក់ស្តែង តាម​ការសង្កេត​ផ្ទាល់​គេ​ជឿ​ថា សូម្បី​តែ​អភិបាល​ខេត្ត​បន្ទាយមានជ័យ គោ ស៊ុំ​សារឿ​ត ក៏​ទំនង​មិន​ហ៊ាន​ប៉ះពាល់​បុគ្គល​អសមត្ថភាព​ពុករលួយ​ទាំង​ពីរ​នោះ​ដែរ ដោយសារ​តែ​ខ្លាច​ញញើត និង​ខ្នងបង្អែក​ការ នៅ​ពីក្រោយ ចាប សុ​ផា​រិទ្ធិ និង​ឆេង ឈួន ស្នងការរង​នោះ ។

​ក្រុម​មន្ត្រី​ប៉ូលិស​ក្នុង​ខេត្ត​នេះ​ក៏​បាន​ទទូច​ស្នើសុំ​ឱ្យ​លោក​នាយ​ឧត្តមសេនីយ៍ អគ្គស្នងការ​នគរបាល​ជាតិ នេ​ត សាវឿន គួរតែ​ដាក់បទបញ្ជា​ឱ្យ​មន្ត្រី​ចុះ​ត្រួតពិនិត្យ​រឿង​នេះ​ផង ព្រោះថា បើ​គ្មាន​វិធានការ​ទាន់ ពេល​ទេ អាច​នាំ​ឱ្យ​ជះឥទ្ធិពល​អាក្រក់​ប៉ះ​ដល់​មុខមាត់​ស្នងការដ្ឋាន​ខេត្ត​នោះ ទាំងមូល ដែល​គួរតែ​អង្គភាព​ប្រឆាំង​អំពើ ពុករលួយ​ដាក់​វិធានការ​ស៊ើបអង្កេត​ពី​រឿងអាស្រូវ​ពុករលួយ​ក្នុង​ខេត្ត​នេះ​ជា បន្ទាន់​ផង ។​

​ជា​ការបញ្ជាក់ និង​សំណូមពរ​របស់​ក្រុមមន្ត្រី​ថា បើ​គាន​ភ្លើង​ក៏​គ្មាន​ផ្សែង​ដែរ រឿង ចាប សុ​ផា​រិទ្ធិ និង​ខ្នងបង្អែក ឆេង ឈួន ជា​មេ​កើយ​នោះ ព្រោះថា នៅ​សុខៗ​លោក​អគ្គស្នងការ​រង ខេង សុមេធ ចុះ​មក​ព្រមាន ជា​ចំហ​កណ្តាល​សាធារណៈ​បែប​នោះ គេ​មិន​ថា ប្រហែលជា​រឿង​មិនមែន​ល្អមើល​ទេ ។​/ ដោយ​ ៖ យុត្តិធម៌​

rry_1

Filed in: ព័ត៌មានជាតិ, ព័ត៌មាន​តាមដាន​សង្គម, ព័ត៌មានថ្មី, ព័ត៌មានស៊ើប​អង្កេត​​សំខាន់ៗ​

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment