ម៉ាស្សា​ចាប់​សរសៃ ជួយ​សុខភាព

នៅពេលធ្វើការងារ កាន់តែមមាញឹក លោកអ្នកតែង មានអារម្មណ៍មួរហ្មង គួបផ្សំនឹងវ័យកាន់តែ វិវត្ដន៍លោកអ្នក តែងមាន អាការចុករោយ ដៃជើង ស្ពឹកស្រពន់ខ្លួនប្រាណ ជាមិនខាន។ ការធ្វើម៉ាស្សាចាប់ សរសៃអាចជួយបំបាត់ ការឈឺសន្លាក់ការចុករោយខ្លួន ប្រាណ និងជួយបំបាត់ស្ដ្រេស។ ការម៉ាស្សាចាប់សរសៃនេះ វិធីសាស្ដ្រមួយកំពុង ពេញនិយម សម្រាប់មនុស្សនាសម័យបច្ចុប្បន្ន។ ម៉ាស្សា មានប្រយោជន៍អ្វីខ្លះ?

សូមប្រិយមិត្ដអ្នកអានធ្វើការស្វែងយល់ ពីវិធីសាស្ដ្រនៃការធ្វើម៉ាស្សានេះ ជាមួយគេហទំព័រ សុខភាពកម្ពុជាតាមរយៈ ការជួបសម្ភាសន៍ជាមួយ លោកស្រី ហេង ជាន ម្ចាស់ហាងកែសម្ផស្សប៊ីប៊ី។

របៀបធ្វើម៉ាស្សាចាប់សរសៃ

ការម៉ាស្សាចាប់សរសៃជាបច្ចេកទេស មួយដែលប្រើដៃ ម្រាមដៃ ដើម្បីបំបាត់ឬព្យាបាល ការឈឺសន្លាក់ដៃ សន្លាក់ ជើងចុក រោយខ្លួនប្រាណ បំបាត់អាការស្ពឹកស្រពន់ នានាជាដើម។ ដំណាក់កាលដំបូងអ្នកជំនាញ ធ្វើម៉ាស្សាចាប់ យកក្រែមមានជាតិប្រេង ឬហឹរ តិចមកលាបលើកន្លែង ដែលត្រូវម៉ាស្សា។ នៅពេលម៉ាស្សា គេចាំបាច់ត្រូវប្រើក្រែម ប្រភេទនេះដើម្បីឱ្យសរសៃទន់ ស្បែកមានជាតិ សំណើមងាយស្រួល ក្នុងការធ្វើម៉ាស្សាចាប់សរសៃ និងធ្វើឱ្យ ក្ដៅស្រួលខ្លួនផង។ ប្រសិនបើយើងមិនប្រើក្រែមទេ ស្បែកអាចរលាក ឬរលាត់នៅពេលធ្វើម៉ាស្សា។ បន្ទាប់មក ទើបអ្នកជំនាញ យកម្រាមដៃឈ្លីលើកន្លែងដែលត្រូវម៉ាស្សា ដូចជាដងខ្លួន ដៃជើង បាតដៃបាត ជើងជាដើម ដោយ ធ្វើចលនាយឺតៗតាម បច្ចេកទេសម៉ាស្សាចាប់សរសៃ។

អត្ថប្រយោជន៍នៃការធ្វើម៉ាស្សា

ការម៉ាស្សាអាចជួយសម្រួលឱ្យសរសៃយឺត ឈាមដើរស្រួល និងបំបាត់នូវការតានតឹងក្នុង អារម្មណ៍ផងដែរ។ សម្រាប់ អ្នក ដែលអង្គុយធ្វើការងារច្រើន ការងារមមាញឹក មិនមានពេលគ្រប់គ្រាន់ក្នុងការហាត់ប្រាណ ដើម្បី ថែរក្សា សុខភាពជាពិសេសទប់ស្កាត់ ការចុករោយខ្លួនប្រាណ អាចធ្វើការ ម៉ាស្សានេះដើមី្បឱ្យស្រួលខ្លួន ឡើងវិញ។ លោកអ្នកដែលធ្វើការនៅក្នុងម៉ាស៊ីនត្រជាក់យូរពេក អាចធ្វើឱ្យមិនស្រួលខ្លួន មិនបែកញើស ត្រូវធ្វើម៉ាស្សា ហើយ ស្ទីមខ្លួនដើមី្បឱ្យបែកញើស បញ្ចេញជាតិពុលពីក្នុងខ្លួនដើម្បីឱ្យស្រួលខ្លួន។ នៅពេលធ្វើម៉ាស្សាខ្លួនហើយ គេច្រើន ស្ទីមខ្លួនជាមួយជាតិថ្នាំ ដើម្បីឱ្យបែកញើសបញ្ចេញជាតិពុល និងជួយឱ្យសរសៃឈាមរត់ស្រួល ផងដែរ។

ដំបូន្មានអ្នកប្រឹក្សា

ការម៉ាស្សាចាប់សរសៃអាចធ្វើទៅបាន ហើយប្រសិទ្ធភាពចំពោះលោកអ្នកដែលមានអាការឈឺសន្លាក់បន្ដិចបន្ដួច ប៉ុណ្ណោះ។ ប្រសិនបើលោកអ្នកមានជម្ងឺសន្លាក់់ធ្ងន់ធ្ងរ ការធ្វើម៉ាស្សាមិនមានប្រសិទ្ធភាពទេ លោកអ្នកគួរប្រញាប់ អញ្ជើញទៅជួបពិគ្រោះជាមួយ គ្រូពេទ្យជំនាញ។ ម្យ៉ាងទៀតលោកអ្នកគួរស្វែងរក សេវាចាប់សរសៃដែល មាន ជំនាញ ច្បាស់លាស់។ បើជ្រើសរើសយកការថែរក្សាសុខ ភាព តាមបែបស្ទីម និងម៉ាស្សាគួរធ្វើ ក្នុងមួយសប្ដាហ៍ ពីរដងជាការប្រសើរ។ ជាងនេះទៅទៀតលោកអ្នកគួរហាត់ប្រាណបន្ថែមដើម្បី ឱ្យសុខភាពរបស់ លោកអ្នកកាន់ តែរឹងមាំ មានអាយុកាន់តែយឺនយូរនិងសម្រស់ស្រស់ស្អាត៕

Laypost-020

Filed in: ជីវិត & សុខភាព, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment