លោក រ័ត្ន ចាន់ណា ធំ​ជាង​សម្តេច ហ៊ុន សែន ឬ ? បាន​ជា​មិន​គោរព​ច្បាប់​ហើយ​រក​ស៊ីកឹ​ឈើ​ខុសច្បាប់​ដូច្នេះ ?

​ខេត្ត​ត្បូងឃ្មុំ​: ប្រភព​ពី​មន្ត្រី​កងរាជអាវុធហត្ថ​លោក រ័ត្ន ចាន់ណា កាលពី​នៅ​ប្រកប​របរ​រត់​តាក់ស៊ី​លោក រ័ត្ន ចាន់ណា គឺជា​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ប្រណីត​ទៅ​លក់​នៅ​ស្រុក​យួន​យ៉ាង​គគ្រឹកគគ្រេង ហើយ​បន្ទាប់​មក​ដោយសារ​លុយកាក់ ដែល​បានមក​ពី​របរ​ដឹកជញ្ជូន​ឈើ​ប្រណីត ខុសច្បាប់​នេះ ទើប​ជ្រែ​បាន​តំណែង​ជា​មន្ត្រី​កងរាជអាវុធហត្ថ​ស្នាក់ការ​សន្តិ សុខ​លេខ​៧០១ ។ ក្រោយពេល​ក្លាយ​ជា​មន្ត្រី​កងរាជអាវុធហត្ថ​ស្នាក់ការ​សន្តិសុខ​៧០១ លោក រ័ត្ន ចាន់ណា ប្រើ​អំណាច​ជា​មន្ត្រី​កងរាជអាវុធហត្ថ បន្ត​ប្រកប​របរ​ដឹកឈើ​នេះ​រហូត​ក្លាយជា​អ្នក​មាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ ហើយ​អាច​ទិញ​បាន​តំណែង​ជា​មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ​បាន​យ៉ាង​រំភើយ​។ ឥ​ទ្បូ​វ​នេះ​លោក រ័ត្ន ចាន់ណា​បាន​ប្រើ​អំណាច​របស់​ខ្លួន​ធ្វើ​ជា​ខ្នងបង្អែក​របស់​ក្រុម​ឈ្មួញ ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ទៅ​លក់​នៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ក្នុងស្រុក មេមត់ ដោយ​មិន​ញញើត​ថ្នាក់លើ​ណា​ម្នាក់​ឡើយ សូម្បី​តែ​បទបញ្ជា​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​ក៏ រ័ត្ន ចាន់ណា មិន​ខ្វល់​ឈឺក្បាល​វិលមុខ​ឡើយ ។​

​ប្រភព​ពី​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ​មួយចំនួន​បាន​ឱ្យ ដឹង​ថា​លោក​រ័ត្ន ចាន់ណា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​នេះ​មិន​អនុវត្តន៍​ឱ្យបាន​ត្រឹមត្រូវ តាម​តួនាទី​និង​ភារកិច្ច​របស់​ខ្លួន​នោះទេ​។ ផ្ទុយ​ទៅ​វិញ​លោក រ័ត្ន ចាន់ណា កំពុង​តែ​ប្រើប្រាស់​ស្បែក​ជា​មេ​រង​កងរាជអាវុធហត្ថ​រកស៊ី​ដឹក​ជញ្ជូន​ឈើ ប្រណីត​ទៅ​លក់​នៅ​ស្រុក​យួន​តាម​ច្រក​ព្រំដែន​ក្នុង​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​តាម​អំពើ​ចិត្ត គ្មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា ហ៊ាន​ចាត់វិធានការ​បង្ក្រាប​ទ្បើយ​។ សូម្បីតែ​លោក ប្រាជ្ញ ចន្ទ អភិបាលខេត្ត​ត្បូងឃ្មុំ និង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​នេះ ក៏​នាំគ្នា សម្ងំស្ងៀម​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​ចំពោះ​សកម្មភាព​ដឹកជញ្ជូន​ឈើ ប្រណីត​ទៅ​លក់​នៅ​ស្រុក​យួន​របស់លោក រ័ត្ន ចាន់ណា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ​។​

​ឈ្មួញ​រកស៊ី​ឈើ​មួយចំនួន​បាន​ឱ្យដឹងថា​ក្រោយពេល​ក្លាយជា​មេបញ្ជាការរង កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ​លោក រ័ត្ន ចាន់ណា មិន​ដឹកជញ្ជូន​ឈើ​ប្រណីត​ទៅ​លក់​នៅ​ស្រុក​យួន​ដោយ​ខ្លួនឯង​ទៀត​ទេ គឺ​បាន​ឱ្យ​អ្នកផ្សេង​ចេញមុខ​ជំនួស​។ អ្នក​ដឹកជញ្ជូន​ឈើ​ឱ្យ​លោក រ័ត្ន ចាន់ណា មានឈ្មោះ លីន និង​ឈ្មោះ វុ​ធ ឈ្មួញ​ទាំង​ពីរ​នាក់​នេះ​ដឹកឈើ​ប្រណីត​ទៅ​លក់​នៅ​ស្រុក​យួន​តាម​ច្រក​ដូង​៧ ដើម ច្រក​ដូនរ័ត្ន ច្រក​ចាន់​មូល និង​ច្រក​ជាំ​ក្រ​វៀង ដោយ​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ប៉ះពាល់​ពួកគេ​នោះទេ​។ បញ្ហា​នេះ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ ជា​ពិសេស​ថ្នាក់ដឹកនាំ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​គួរ​ចាត់វិធានការ ទប់ស្កាត់​ផងដែរ ដើម្បី​កុំឱ្យ​លោក រ័ត្ន ចាន់ណា ប្រើ​អំណាច​ជា​មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ ទៅធ្វើជា​ខ្នងបង្អែក​របស់​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ប្រណីត​ទៅ​លក់​នៅ​ស្រុក យួន​ដោយ​សេរី ដែល​បណ្តាលឱ្យ​ខូច​កិត្តិយស​ដល់​កងរាជអាវុធហត្ថ​ទាំងអស់​ក្នុង​ប្រទេស​កម្ពុជា ៕

vasarith_saosokha1

Filed in: ព័ត៌មានជាតិ, ព័ត៌មាន​តាមដាន​សង្គម, ព័ត៌មានថ្មី, ព័ត៌មានស៊ើប​អង្កេត​​សំខាន់ៗ​

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment