ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត​ពោធិ៍សាត់ ធុំក្លិន​មិន​ល្អ សូម​ក្រសួង​ជំនាញ និង​អង្គភាព​ពាក់ព័ន្ធ​ជួយ​ដុះក្អែល​ឱ្យចំ​!

​ពោធិសាត់ ៖ តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​របស់​មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម​ខេត្ត​ពោធិ៍សាត់​បាន​ឱ្យដឹង​ថា ការ​អសមត្ថភាព និង​ពុករលួយ​បក្ខពួក​និយម​របស់​ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត​ពោធិ៍សាត់ ក្រោយ​ការ​បែកធ្លាយ​ព័ត៌មាន​អាស្រូវ​ប្រព្រឹត្ត​អំពើ​ពុករលួយ​នេះហើយ បែរជា​ធ្វើ​ឱ្យ​គាត់ ក្តៅក្រហាយ និង​គំរាម​ស្វែងរក​មុខ​ក្រុម​មន្ត្រី​ដែល​ទម្លាយ​រឿងអាស្រូវ​របស់​គាត់​ដល់​ដៃ​អ្នកកាសែត ដើម្បី​បញ្ឈប់ តំណែង​ទៀត​ផង ។​

​តាម​ប្រភព​បាន​ដដែល​បាន​ឱ្យដឹងទៀតថា ដោយសា​តែ​មាន​អំពើពុករលួយ​ដ៍​ខ្លាំងខ្លា​នៅក្នុង​មន្ទីរ​ធនធានទឹក និង​ឧតុ និយម​ខេត្តពោធិ៍សាត់ ក្នុង​មួយ ឆ្នាំៗ​ឃុបឃិត​គ្នា​កឹបកេង​លុយ​រដ្ឋ​បាន​ធ្វើ ចន្លោះ​ពី ២០០-៣០០​លាន​រៀល មិនគួរ​បើ​លោក លឹម គានហោ ធ្វើ​មិនដឹងមិនឮ​យ៉ាង​ដូច្នេះ​សោះឡើយ ។
​ជាងនេះទៅទៀត​ថវិកា​ដែល​បាត់បង់​ទាំងនោះ គឺ​បាន​ធ្លាក់​ចូលទៅក្នុង​ហោប៉ៅ​របស់​លោក​ប្រធាន​មន្ទីរ កែវ វ័យ និង មន្ត្រី​ជំនិត​របស់គាត់​មួយចំនួន​តូច​ប៉ុណ្ណោះ សកម្មភាព​បែប​នេះ​ផ្ទុយ​ពី​អនុសាសន៍​របស់ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទាំងស្រុង និង​រំលោភ​លើ​ច្បាប់​អំពើពុករលួយ​ទៀតផង ។

​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​បក្ខពួកនិយម​យូរ​ឆ្នាំ​របស់​លោក កែវ វ័យ និង​មន្ត្រី​ឃុបឃិត​គ្នា​កឹបកេង​លុយ គម្រោង​ថ្នាក់ ជាតិ និង​ការកឹបកេង​ថវិកាជាតិ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នោះ ធ្វើឱ្យ​មន្ត្រី​មួយ​ចំនួន​ផ្សេង​ទៀត​បាន​ត្រឹម ស្រក់ទឹកមាត់​និង​ហិតក្លិន​ប៉ុណ្ណោះ​។ លើសពីនេះ ថវិកា​ដែល​គេ​កឹបកេង​បាន​ច្រើន​បំផុត​ក្នុង​មួយឆ្នាំៗ​នេះ គឺ​ថវិកា នៅក្នុង​ជំពូក​៦១ ផ្នែក​ថែទាំ​និង​ជួសជុល និង​ប្រាក់​នៅ​ក្នុង​ជំពូក​៦២ ផ្នែក​សោហ៊ុយ​ទូទាត់​ក្នុងប្រទេស ។
​ជាពិសេស គឺជា​ប្រាក់​នៅ​ក្នុង​ជំពូក​៦៥ ផ្នែក​ជួយ​ជនរងគ្រោះ​ដោយ​គ្រោះធម្មជាតិ និង​ផ្នែក​ផ្សេងៗ ដែល​ពួកគេ​មាន ឱកាស​ប្រព្រឹត្ត​អំពើពុករលួយ​ច្រើន​បំផុត​ងាយស្រួល​ឱ្យ​លោក កែវ វ័យ មានឱកាស​ប្រព្រឹត្ត​អំពើ​ពុករលួយ​តាម​តែ អំពើ​ចិត្ត ។

​ទោះជា​យ៉ាងណា​ការប្រព្រឹត្ត​អំពើពុករលួយ​របស់​លោក​កែវ​វ័យ និង​បក្ខពួក​គឺ​កម្ររ​មាន​ឧបសគ្គ ដោយសា​តែ​រូបគាត់ និង​បក្ខពួក​ពូកែ​រៀបចំ​ឯកសារ​មេ​នានា ជា​ប្រព័ន្ធ ដើម្បី​បំប៉ោង​ការចំណាយ សមស្រប​ដែល​ក្រុមអធិការកិច្ច ឬ​ក្រុម សវនកម្ម​រក​ចំណុចខ្សោយ​មិនឃើញ ។ ដូចជា​ក្រុមអធិការកិច្ច​ឬ​សវន​កម្ម ភាគច្រើ​ពួក​គេ​ពិនិត្យ​ទៅលើ​តែ ឯកសារ​ចំណាយ មិន​ពិនិត្យ​ដល់​មូលដ្ឋាន​ដើម្បី​លំអិត​ស្រាវជ្រាវ​ពី​រឿងអាស្រូវ​នោះទេ​។ ហើយ​បើទោះជា​ក្រុម​អ​ធិ ការ​កិច្ច ក្រោម​ក្លៀក​របស់​រដ្ឋមន្ត្រី លឹម គានហោ ពូកែ​បែបណា​ក៏​មិន​អាច​ឈ្នះ​អំណាច​លុយ​ពុករលួយ​របស់ កែវ វ័យ បានឡើយ ព្រោះ​តែ​គាត់​ឆ្លាត​ពូកែ​ប៉ិនប្រសប់​បែបនេះ ទើប​ក្រុម​មន្ត្រី​ក្រសួង​ចុះ​ទៅ​នោះ ឱ្យតែ​សើម​មាត់ ម្ហូប​ខ្លាញ់ និង​ខារ៉ាអូខេ ដូច្នេះហើយ​ទើប​រឿងអាស្រូវ​របស់ គាត់​ត្រូវបាន​ស្ងាត់ស្ងៀម​សុវត្ថិភាព​ជាមួយ​ថ្នាក់លើ​ជា​និច្ច ។​
​បើ​តាម​ប្រភព​បាន​ឱ្យដឹងថា សម្រាប់​ការចំណាយ​ថវិកាជាតិ​មិនមែន​កម្មវិធី​របស់​ម​ន្ទីរ​ធនធានទឹក​និង ឧត្តុនិយម ខេត្តពោធិ៍សាត់​វិញ ក្នុង​មួយ​ឆ្នាំៗ​ចំណាយ​អស់​ថវិកា​ជាង​១០០០​លាន​រៀល​ឯណោះ​ទៅ​លើ​គ្រប់​ជំពូក​។ ហើយ ដោយ ក្នុងនោះ គេ​ឃើញ​ការចំណាយ​សម្រាប់​បន្ទុក​បុគ្គលិក​ក្នុង​មួយ​ឆ្នាំ​អស់​ត្រឹមតែ​ជាង​១០០​លាន រៀល​តែ ប៉ុណ្ណោះ ។​

​ផ្ទុយទៅវិញ សម្រាប់​គម្រាង​ចំណាយ​ឆ្នាំ​២០១៤​របស់​មន្ទីរ​មួយ​នេះ​មាន​រហូត​ដល​១,២៣៦,៦ លាន​រៀល ហើយ​ក្នុង នោះ​ជំពូក​៦០ មាន​ចំនួន​៥៦,២​លាន​រៀល ជំពូក​៦១ មាន​ចំនួន​៤១៥,៧​លាន​រៀល ។ ជំពូក​៦២ មាន​ចំនួន​៩៧,៧​លាន​រៀល ជំពូក​៦៤ មាន​ចំនួន​១៤៧,០​លាន​រៀល ។ ជំពូក​៦៥ មាន​ចំនួន ៥២០,០​លាន រៀល​។ ឯ​សម្រាប់​ការចំណាយ​ថវិកា​ជាក់ស្តែង​នៅ​ឆ្នាំ​២០១៤​នេះ​វិញ​គេ ឃើញថា​នៅ​សេ​សល់ មួយចំនួន ដោយសារ​រៀបចំ​ការចាយ​មិនទាន់ និង​នៅ​សល់​ប្រាក់​ខ្លះ​ពី​ការទិញ​ដោយសារតែ​មាន​ការដេញ​ថ្លៃ​តាម​បែប​លទ្ធកម្ម មួយចំនួនទៀត ដែល​រៀបចំ​កឹបកេង​នោះ​មិន​ទាន់ និង​ត្រូវ​បែកការ ទើប​មាន​ទឹកប្រាក់​ខ្លះ​នៅ​សល់ ។​

​ទាក់ទិន​នឹង​សកម្មភាព​អំពើពុករលួយ អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ គេ​បាន​ឃើញ​លោក កែវ វ័យ និង​បក្ខពួក កំពុង​បន្ត​កើតមាន​នៅ​មន្ទីរ ធនធានទឹក​និង​ឧត្តុនិយម​ខេត្ត​ពោធិសាត់ យ៉ាង​ពេញបន្ទុក​ក្រោម​ក្លៀក​ការដឹកនាំ របស់ លោក​កែវ វ័យ ជា​ប្រធាន​មន្ទីរ ខណៈពេលដែល​រាជរដ្ឋាភិបាល បាន​ធ្វើ​កំណែទម្រង់​លើ​អំពើពុករលួយ​នោះ អំពើពុករលួយ​ក៍​នៅតែ​កើត​មាន​ដដែល ដោយ​ពុំ​មាន​ការកាត់បន្ថយ​នោះទេ​។​

​ជុំវិញ​បញ្ហា​ខាងលើ និង​ការ​អសមត្ថភាព​យ៉ាង​ទុំ​ជោរ​របស់លោក​ប្រធាន​មន្ទីរ កែវ វ័យ​នោះ បើ​តាម​ទឹកចិត្ត​របស់ ពួកគាត់​គឺ​មិន​ចង់ឱ្យ​មាន​ថវិកា​សេសសល់​ទេ ក្រោម​ការដឹកនាំ​របស់​លោក កែវ វ័យ ព្រោះ​ការ​ចាយប្រាក់​ច្រើន​គឺ​ពួក គាត់​អាច​មានឱកាស​កឹ​បកេង​ពុករលួយ​បាន​ច្រើន ប៉ុន្តែ​វា​ត្រូវតែ​ទុក​ឱ្យ​សល់​ដើម្បី​កុំឱ្យ​ក្រុមអធិការកិច្ច​ឬ​សវន កម្ម​រក​ចំណុចខ្សោយ​ឃើញ ខ្លាច​ក្រុម​នេះ​រកឃើញ​ចំណុចខ្សោយ​នាំឱ្យ​បាត់បង់​តំណែង និង​នាំឱ្យ​ជាប់អន្ទាក់​អង្គភាព​ប្រឆាំង​អំពើ​ពុក រលួយ ។ ហេតុនេះ សូម​រាជរដ្ឋាភិបាល​មេត្តា​ចាត់​វិធានការ ដាក់​ទោសទណ្ឌ​យ៉ាងធ្ងន់ធ្ងរ កាត់ទោស​តាម​ផ្លូវច្បាប់ ដើម្បី​កាត់បន្ថយ​ភាព​អំពើពុករលួយ​បែបនេះ នៅក្នុង​ប្រទេស​កម្ពុជា ។​/

lim_kianhor

Filed in: ព័ត៌មានជាតិ, ព័ត៌មាន​តាមដាន​សង្គម, ព័ត៌មានថ្មី, ព័ត៌មានស៊ើប​អង្កេត​​សំខាន់ៗ​

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment