រថយន្ត​កែច្នៃ​ត្រូវ​កម្លាំង​ប៉ូលិស​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​បង្ក្រាប​

ខេត្ត​រតនគិរីៈ ឈ្មួញ​កំពុង​ធ្វើ​សកម្មភាព​សម្រុក​ដឹកជញ្ជូន​ឈើ​យ៉ាង​អាណាធិបតេយ្យ​ទៅ​លក់​នៅ​ប្រទេស​វៀ​ណាម តាម​ច្រករបៀង​ព្រំដែន​ស្រុក​អណ្តូង​មាស ដើម្បី​ធ្វើ​អាជីវកម្ម​ដោយ​មិន​ស្របច្បាប់​នោះ ការធ្វើ​អាជីវកម្ម​ដោយ​ពុំ​ស្របច្បាប់​នោះ​មាន​រយៈពេល​ច្រើន​ខែ​កន្លង​ហើយ តែ​សមត្ថកិច្ច​នៅក្នុង​តំបន់​នោះ​មិន​បាន​ទប់ស្កាត់​នោះទេ​។ រហូតមកដល់​ថ្ងៃ​ទី​០៥ ខែ​ឧសភា ឆ្នាំ​២០១៥ ប៉ូលិស​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​ចុះ​បង្ក្រាប​បាន​រថយន្ត​កែ​ច្នៃ​មួយ​គ្រឿង​ដែល​ផ្ទុក​ឈើប្រណិត​ពេញ​រថយន្ត​រួច​ប្រគល់​អោយទៅ​មេព្រៃ​ខេត្ត​ដើម្បី​ចាត់​វិធា​ការ​បន្ត​ទៅ​តាម​ច្បាប់​។​

​តាម​ប្រភព​បាន​អោយដឹងថា បច្ចុប្បន្ន​ក្រុម​ឈ្មួញ​បាន​សម្រុក​ដឹកជញ្ជូន​ឈើ​ដែល​មិន​ស្រប​ច្បាប់​នេះ​យ៉ាង​គគ្រឹគ​គ្រេង​តាម​ប្រភេទ​រថយន្ត​ស៊េរី​ទំនើប​និង​រថយន្ត​កែច្នៃ​ដើម្បី​យកទៅលក់​អោយ​វៀតណាម​តាម​ច្រករបៀង​ភូមិ​ចង ឃុំ​ញ៉ាង ស្រុក​អណ្តូង​មាស ខេត្ត​រតនគិរី ដោយ​អាណាធិបតេយ្យ រហូតមកដល់​ពេលនេះ​សមត្ថកិច្ច​ពាក់ព័ន្ធ​ធ្វើ​ប្រហើ​យ​មិនមាន​វិធានការ​ទប់ស្កាត់​បង្ក្រាប​ឡើយ​។​

​ប្រភព​បន្ត​បានឲ្យដឹង​ថា​ការ​បង្ក្រាប​បទល្មើស​ឈើប្រណិត​សមត្ថកិច្ច​នៅ​ទីនោះ​ហាក់បីដូច​មិនឃើញ ឫ​ក៏​ធ្វើ​មិនដឹង​សង្ស័យ​ពួកគេ​កំពុងតែ​គេ​ងងឹតភ្នែក​ដោយសារ​តែ​កញ្ចប់​លួង​ចិត្ត​ពី​ឈ្មួញ​ទាំងអស់​នោះ​ហើយ ទើប​មើល​មិន​អ្វី​មិន​ឃើញ​បែប​នេះ​។ ពួក​ក្រុម​ឈ្មួញ​រកស៊ី​ជំនួញ​ឈើប្រណិត​ខុស​ច្បាប់​ទាំងអស់​នោះ​កាន់តែ​បានដៃ ហើយ​បន្ត​ធ្វើ​សកម្មភាព​ខ្លាំងខ្លា​ថែម​ទៀត​បាន​ដឹក​ពី​តំបន់​ផ្សេងៗ​យកទៅលក់​អោយ​វៀតណាម​ធ្វើ​អាជីវកម្ម​នៅ​ប្រទេស​គេ​។ កាលពី​វេលា​ម៉ោង​ជាង​ប្រាំបួន​យប់​ថ្ងៃ​ទី​០៥ ខែ​ឧសភា ឆ្នាំ​២០១៥​នេះ​ខណៈ​ដែល​ពួក​ឈ្មួញ​កំពុង​ធ្វើ​ការដឹកជញ្ជូន​ឈើប្រណិត​លេខ​១​ទៅកាន់​តាម​ច្រករបៀង​លើ​។

ពេលនោះ កម្លាំង​ប៉ូលិស​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​ដែល​មាន​ចំនួន​៤​នាក់​បាន​ចុះ​ទៅ​បង្ក្រាប​ហើយ​ឃាត់​បាន​រថយន្ត​កែច្នៃ​មួយ​គ្រឿង​ដែល​កំពុង​ចរាចរណ៍​ដឹកឈើ​ផ្ទុក​ពេញ​រថយន្ត​នោះ​រួច​បញ្ជូន​មក​ស្នងការ​ដើម្បី​បង្ក​សំណុំ​រឿង​តាម​និតិ​វិធី​។ លោក​នូវ ដា​រ៉ា នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​រតនគិរី បានអោយដឹងថា រថយន្ត​ដឹកឈើ​នោះ​គឺ​ឈ្មួញ​បំរុង​ដឹកយក​ទៅ​លាក់ទុក​ដើម្បី​បន្ត​ដឹកជញ្ជូន​យកទៅលក់​ឲ្យ​វៀ​ណា​មតាម​ច្រក​របៀងភូមិ​ចង ឃុំ​ញ៉ាង ប៉ុន្តែ​ដឹក​ទៅដល់​ចំណុច​ភូមិ​ពែង ឃុំ​ញ៉ាង ស្រុក​អណ្តូង​មាស កម្លាំង​យើង​បាន​ចុះ​ទៅ​បង្ក្រាបបាន តែ​រថយន្ត​កែច្នៃ​និង​ឈើ​ប្រណីត​ពេញ​រថយន្ត​តែ​តៃកុង​រថយន្ត​បាន​រត់គេចខ្លួន​បាត់​។ នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​បាន​បន្តថា ឈើ​ទាំង​អស់នោះ​រួម​មាន​ជិត​៣០​កំណាត់ មាន​មុខកាត់​ចាប់ពី​៤​តឹក​ចុះ មាន​ប្រវែង​ជាង​៣​ម៉ែត្រ​។

ក្រោយពី​ធ្វើ​កំណត់ហេតុ​រួច​ឈើ​នឹង​រថយន្ត​ដែល​ជា​ភស្តុតាង​ល្មើស​នោះ​បាន​ប្រគល់ឲ្យ​ទៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​បន្ត​ដើម្បី​ចាត់វិធានការ​តាម​ច្បាប់​ព្រៃឈើ​ផងដែរ ៕

​ឡុង សារ៉េត​

2015_05_jn1 (1) 2015_05_jn1 (2)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment