លោកកៀក ស៊ាងហេង ប្រធានរតនាគារខេត្តស្វាយរៀង ត្រូវបានថ្នាក់ដឹកនាំមន្ទីរអង្គភាព ជាច្រើន ក្នុងខេត្តស្វាយ រៀងចោទប្រកាន់ថាៈ បានបង្ខំឱ្យពួកគាត់ជាថ្នាក់ដឹកនាំមន្ទីរប្រធានរតនាគាររូបនេះ ទាមទារប្រាក់ទឹកតែពីខ្ទង់ ប្រាក់ជំពូកផ្សេងៗ របស់មន្ទីរអង្គភាពនានានៅក្នុងខេត្តជាថ្នូរ និងការស៊ីញ៉េបើកប្រាក់ជូនមន្ទីរអង្គភាពទាំងនោះ វិញ។
តាមសេចក្តីរាយការណ៍បានឱ្យដឹងថាៈនៅខេត្តស្វាយរៀងប្រាក់គ្រប់ជំពូករបស់ មន្ទីរអង្គភាពនានាក្នុងខេត្តស្វាយរៀងលើកលែងតែប្រាក់ខែមន្ត្រីរាជការនិងគ្រូ បង្រៀនដែលមានក្របខណ្ឌចេញគឺ មុនពេលបានប្រាក់មកចាយវាយ គឺមន្ទីរ អង្គភាពទាំងអស់ នៅក្នុងខេត្តត្រូវចំណាយប្រាក់ទឹកតែយ៉ាងតិចក៏៥%ទើប លោកប្រធានរតនាគារ កៀក ស៊ាង ហេង ស៊ីញ៉េស្សែកបើកឲ្យ។
ប្រាក់ខែមន្ត្រីជាប់កិច្ចសន្យាគ្រូជាប់កិច្ចសន្យា ទាំងផ្នែកអប់រំក្នុងប្រព័ន្ធនិងក្រៅប្រព័ន្ធរបស់មន្ទីរអប់រំរួមនិងប្រាក់ខែគ្រូជាប់កិច្ចសន្យាផ្នែកពុទ្ធកសិក្សា របស់មន្ទីរ ធម្មការ និងសាសនា ក៏ត្រូវលោកប្រធានរតនាគារទាមទារចំណែកដែរ។
តាមប្រភពដដែលបានឱ្យដឹងថាៈ ដោយ សារតែអំពើពុករលួយ របស់ប្រធាន រតនាគារនោះ បានធ្វើឱ្យជម្ងឺពុករលួយ បានឆ្លងចូលមន្ទីរអប់រំ ។នៅពេលថ្មីៗ នេះថ្នាក់ដឹកនាំមន្ទីរអប់រំ បានសម្រេចកាត់យកប្រាក់ខែគ្រូអក្ខរកម្មម្នាក់ មួយ ខែស្មើនិង១៤០០០០រៀល ពីគ្រូអក្ខរ កម្មប្រមាណជាង៥០នាក់ នៅទូទាំង ខេត្តស្វាយរៀង ដើម្បីយកចំណាយលើ ការរត់ការដកសាច់ប្រាក់ សម្រាប់បើក ជូនគ្រូអក្ខរកម្មទាំងនោះ ។ក្រៅពីមន្ទីរ អប់រំ គឺមន្ទីរធម្មការ និងសាសនាក៏ ជួបបញ្ហាដូចគ្នានេះដែរ ដោយមន្ទីរធម្មការនិងសាសនា បានកាត់ប្រាក់ខែ គ្រូកិច្ចសន្យា នៅតាមសាលាពុទ្ធក សិក្សានានាអស់យ៉ាងច្រើន ពីគ្រូម្នាក់ៗ ដែលជាដើមហេតុធ្វើឱ្យព្រះសង្ឃ និងគ្រហស្ថ ដែលជាគ្រូបង្រៀននោះមានការថ្នាំងថ្នាក់ជាមួយនិងប្រធានមន្ទីរធម្មការយ៉ាងខ្លាំង។ លោក កៀក ស៊ាងហេង ប្រធានរតនាគារខេត្តស្វាយរៀង មិនអាចសុំការបំភ្លឺបានទេ ៕