​ស្ពានដែក​ឆ្លងទន្លេ​សេ​សាន្ត​បាក់​មិនទាន់​ជួសជុល​រួច រាំងស្ទះ ជា​បញ្ហា ដល់​ប្រជាពលរដ្ឋ​ដឹកជញ្ជូន​កសិផល​

​ខេត្ត​រតនគីរី ៖ ប្រជាពលរដ្ឋ ឃុំ​ញ៉ាង ក្នុងស្រុក​អណ្ដូង​មាស សុំ​អោយ​អាជ្ញាធរ​ស្រុក ជួយ​សំរួល​តម្លៃ​ឆ្លង​សាឡាង  ដល់​ការដឹក​កសិផល ឆ្លងទន្លេ​សេ​សាន្ត ដែល​មាន​តម្លៃ​ខ្ពស់​។​

​សាឡាង​ឯកជន​ឆ្លងទន្លេ​សេ​សាន្ត ស្ថិតក្នុង​ភូមិ​លូ​ម ឃុំ​ម៉ាលិក ស្រុក​អណ្ដូង​មាស ខេត្ត​រតនគីរី ម្ចាស់​សាឡាង​លោកស្រី សាន់ តា ដែល​បាន​ដំណើរការ  ដឹក​កសិផល​ឆ្លងទន្លេ ពី​ឃុំ​ញ៉ាង ចូល​ស្រុក​អណ្ដូង​មាស តាំង​ពី​ស្ពាន​ដែល​សាងសង់​ដោយ​ក្រុមហ៊ុន​ឧកញ៉ា​ទ្រី​ភាព ត្រូវ​បាក់​ទ្រុឌទ្រោម រហូតមកដល់​ពេលនេះ ត្រូវបាន​ប្រជាកសិករ ត្អូញត្អែ​ថា អាជីវកម្ម​មិន​បង់​ថវិការ​ចូល​រដ្ឋ តែ​យក​តម្លៃ​ខ្ពស់ ហើយ​អាជ្ញាធរ​ស្រុក មិន​រវល់​អើពើ​។​

​តៃកុង​បើកបរ​រថយន្ត​កែច្នៃ​ដឹក​ដំឡូង​ម្នាក់​បាន​អោយដឹងថា តម្លៃ​ឆ្លង​រថយន្ត​ទទេ និង​ឆ្លង​ដឹក​ដំឡូង​មកវិញ គេ​យក​១៥​ម៉ឺន​រៀល​។ ដោយឡែក​អ្នកស្រី សា​ន់តា  ជា​ម្ចស់​សាឡាង បានបញ្ជាក់​ថា គាត់​យក​តែ​១០​ម៉ឺន​រៀល​ទេ  ទាំង​ឆ្លង​រថយន្ត​ទទេ ទៅ​និង​ឆ្លង​រថយន្ត​ដឹក​ដំឡូង​មក​។​

​ជុំវិញ​ការស្នើសុំ របស់​ប្រជាពលរដ្ឋ​នេះ លោក នង ដា​រិទ្ធ អភិបាលស្រុក​អណ្ដូង​មាស​បាន​បញ្ជាក់​តាម​ទូរស័ព្វ នៅ​ថ្ងៃ​ទី​០៦ ខែ​មករា ឆ្នាំ​២០១៥ នេះ​ថា សាឡាង​ដែល​ធ្វើ​អាជីវកម្ម  ចម្លង​រថយន្ត​ដឹក​កសិផល​រាល់ថ្ងៃនេះ ពុំទាន់​បាន​ដាក់​ដេញថ្លៃ​នៅឡើយ​ទេ ដោយសារ​កាលពីមុន ប្រជាពលរដ្ឋ​ដឹក​កសិផល ឆ្លង​តាម​ស្ពាន ។ តែ​ពេល​ថ្មីៗ នេះ​ស្ពាន​បាក់​ទ្រុឌទ្រោម មិន​អាច​ដឹក​កសិផល​ឆ្លងស្ពាន​បាន ទើប​ប្រជាកសិករ​ដឹក​កសិផល​ឆ្លងតាម សាឡាង​ឯកជន​មួយ​នេះ​។ លោក​បន្ត​ទៀត​ថា លោក​និង​ធ្វើការ​សម្របសម្រួល ជាមួយ​ម្ចាស់ សាឡាង អោយ​យក​តាម​តម្លៃ​សៀវភៅ បន្ទុក​ចាស់​វិញ​៕
​    ​
​ដោយ​ឡុង សារ៉េត

2015_01_09b 2015_01_09b (1) 2015_01_09b (2)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment