​រដ្ឋលេខាធិការ​ក្រសួង​ធនធាន​រ៉ែ និង​ថាមពល បាន​ធ្វើ​សន្និសិទ្ធ​សារព័ត៌មាន​ពាក់ព័ន្ធ​ជាមួយ​បញ្ហា​រ៉ែ​នៅក្នុង​ខេត្ត​រតនគិរី​

ខេត្ត​រតនគិរី ៖ ឯកឧត្តម​ទេសរដ្ឋមន្ត្រី លី ធុជ  ឯកឧត្តម ម៉េង សក្តិ​ធារ៉ា រដ្ឋលេខាធិការ​ក្រសួង​ធនធាន​រ៉ែ និង​ថាមពល និង​តំណាង​អង្គការ​សង្គម​ស៊ីវិល បាន​ជួបជុំ​ធ្វើ​ស​ន្និសិទ​សារព័ត៌​ប្រមាន​ជាង​២០​អង្គភាព ព្រមទាំង​អង្គការ​សង្គម​ស៊ីវិល​ជាច្រើនរូប​ទៀត នៅ​សាលា​ខេត្តរតនគិរី​នា​ព្រឹក​ថ្ងៃទី​១៣ ខែ​មករា ឆ្នាំ​២០១៥ ។​

​ក្នុង​ឱកាស​ធ្វើ​សន្និសិទ្ធ​សារព័ត៌មាន​នេះ​ផង​ដែ​រ ឯកឧត្តម ម៉េង សក្តិ​ធារ៉ា រដ្ឋលេខាធិការ​ក្រសួង​ធនធាន​រ៉ែ និង​ថាមពល បាន​ថ្លែងអំណរគុណ​ដល់​ក្រុម​សារព័ត៌មាន​ដែល​បាន​ចូលរួម​ធ្វើ​សន្និសិទ្ធ​ថ្ងៃនេះ ដើម្បី​សិក្សា​ស្វែងយល់ ពី​ការគ្រប់់គ្រង​វិស័យ​ធនធាន​រ៉ែ នៅក្នុង​ខេត្ត​រតនគិរី ក្នុង​បរិបទ​ថ្មីៗ​នេះ ដែល​រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​នូវ​គោលនយោបាយ​កំណែទម្រង់​ស៊ីជម្រៅ លើ​គ្រប់​វិស័យ យើង​មាន​កម្មវិធី​ការងារ​ក្របខណ្ឌ​យុទ្ធសាស្ត្រ​ថ្មីៗ​ជាច្រើន​ដែល​តំរូវ​អោយ​យើង​ស្វែងយល់ ទាំងអស់គ្នា ហើយ​ចូលរួម​ទាំងអស់គ្នា​ដើម្បី​ឆ្លើយតប និង​ការ​ដាក់​ចេញ​របស់​រាជ​រដ្ឋាភិបាល​សំរេច​ជោគជ័យ​តាម​ផែនការ​ដែល​បាន​គ្រោងទុក ។​

​ឯកឧត្តម​បន្តទៀតថា ចំពោះ​វិស័យ​ធនធាន​រ៉ែ គឺ​ជា​ទ្រព្យសម្បត្តិ​របស់​ជាតិ​ក៏​ដូច​ជា​របស់​ប្រពល​រដ្ឋ​យើងទាំងអស់គ្នា ត្រូវធ្វើ​យ៉ាងណា​ដើម្បី​ស្រូប​ទាញ​ផល​ពី​វិស័យ​ធនធាន​រ៉ែ​និង ជា​ប្រយោជន៏​សំរាប់​មនុស្ស​ជំនាន់​នេះ ក៏​ដូចជា​មនុស្ស​ជំនាន់​ក្រោយ​ទៀត ដូច្នេះ​ការខិតខំ​និង​ការតាមដាន ចង់​ដឹង​គឺ​ជា​កិច្ច​ដែល​ត្រឹមត្រូវ ។

​ឯកឧត្តម​ថ្លែង​ទៀតថា ចំពោះ​វិស័យ​ធនធាន​រ៉ែ ក្រសួង​បាន​ចុះ​អាជ្ញាប័ណ្ណ​អោយ​ក្រុមហ៊ុន​ស្រាវជ្រាវ​រុករក​រយពេល​ជាង​១០​ឆ្នាំ មកដល់ពេលនេះ​បាន​ចេញ​លទ្ធផល​ជា​ផ្លែផ្កា​ហើយ ដែល​យើង​ដឹងថា​មាន​ឥទ្ធិពល​រ៉ែ​បែបណា​នោះ ហើយ​ខេត្ត​រតនគិរី​ក្លាយទៅជា​កូនសោ​គន្លឹះ​ធំ​មួយ​សំរាប់​ប្រទេស​កម្ពុជា​យើង គន្លឹះ​សំរាប់​ការអភិវឌ្ឍ​ន៏​សេដ្ឋកិច្ច​ដ៏​ធំ​មួយ​លើ​វិស័យ​ធនធាន​រ៉ែ ។

​ខេត្តរតនគិរី​គឺមាន​វិស័យ​ធនធាន​រ៉ែ​ជា​កំរិត​អន្តរជាតិ​មួយ នេះ​បើ​តាម​ការបញ្ជាក់​ពី​ក្រុម​អ្នកស្រាវជ្រាវ មាន​សក្តានុពល​ធំធេង​ណាស់​ចំពោះ​រ៉ែ ទង់​ដែង រ៉ែ​មាស និង​រ៉ែ​ត្បូងថ្ម ដូច្នេះ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​របស់​ប្រទេស​យើង​អាច​ផុសចេញ​ពី​រតនគិរី​មុនគេ ទន្ទឹមនឹងនោះ​ដែរ​យើង​ត្រូវ​អភិវឌ្ឍ​ន៏​ធនធានមនុស្ស​អោយមាន​ជំនាញ​ខ្ពស់​ផង​ដែរ ទើប​អាច​ទាញយក​ផលប្រយោជន៏​ទាំងនេះ​បាន​កម្រៃ​ខ្ពស់ ម្យ៉ាងទៀត​ចំពោះ​បញ្ហា​រ៉ែ គេ​បែងចែក​ជា​ពីរ​គឺ រ៉ែ​សំណង់ មាន​ថ្ម ក្រួស ខ្សាច់ និង​រ៉ែ​លោ​ហ​: ។ ឯកឧត្តម​លើកឡើងថា ចំពោះ​រ៉ែ​សំណង់​ក្នុង​ខេត្ត​រតនគិរី មានច្បាប់​តែ​បី​ក្រុមហ៊ុន​ប៉ុណ្ណោះ នៅក្នុង​ភូមិសាស្ត្រ​ស្រុក​អូរ​ជុំ ក្រៅពី​នោះ​គ្មាន​ច្បាប់​នោះ​ទេ ដោយឡែក​រ៉ែ​ដែល​មាន​ច្បាប់​និង​គ្មាន​ច្បាប់​ទាំងអស់​នៅ​ខេត្តរតនគិរី​នេះ ។​

​ឯកឧត្តម​លី ធុជ ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះជួយ​ខេត្ត​រតនគិរី បាន​មាន​ប្រសា​ស​ន៏​ថ្លែង​ក្នុង​ឪ​កាស​នោះ​ថា យើង​មិន​ចង់​អោយ​ប្រជាពលរដ្ឋ​មើល​ឃើញ​ក្រុមហ៊ុន​ជា​សត្រូវ ហើយ​មាន​ការភ័យខ្លាច​នោះទេ គឺ​ចង់អោយ​ក្រុមហ៊ុន​មាន​ការអភិវឌ្ឍ​ន៏​ក្នុងប្រទេស ហើយ​ប្រជាពលរដ្ឋ​និង​ទទួលបាន​ផលប្រយោជន៏​ពី​ក្រុមហ៊ុ​ន​ទាំង​នោះនា​ថ្ងៃ​អនាគត ៕
​ឡុង សារ៉េត​

2015_01_14c-(1) 2015_01_14c

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment