​ឯកឧត្តម លី ធុជ ដឹកនាំ​គណៈប្រតិភូ​ចុះ​ពិនិត្យ ផ្លូវលំ​មួយ​ខ្សែ​​ចូល​ភូមិ ដែល​ត្រូវ​ឈ្មួញ​បិទ

​ខេត្ត​រតនគីរីៈ ឯកឧត្ដម លី ធុជ ទេស​រដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកម្ម​ពិសេស និង​ជា​ប្រធាន​ក្រុមការងារ ថ្នាក់ជាតិ ចុះ​ជួយ​ខេត្ត​រតនគីរី បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ  ផ្លូវលំ​មួយខ្សែ ចូល​ភូមិ ត្រូវ​ជន​ល្មោភ​ដី​ម្នាក់ ធ្វើ​របង​បិទ​យក​ជា​ដី​កម្ម​សិទ្ធ របស់ខ្លួន  ជិត​មួយ​ឆ្មាំ​មកហើយ អាជ្ញាធរ​ខេត្ត​ដោះស្រាយ​មិន​ចេញ  បញ្ជូន​សំណុំរឿង​ទៅ​សាលាដំបូង​ខេត្ត  ក៏​នៅតែ​ពុំ​ឃើញ​មាន​ដំណោះស្រាយ​ដដែល ។

​ដោយ​ឆ្លងកាត់​វេទិការ​សាធារណៈ នៅ​សាល​មហោស្រប​ខេត្ត​រតនគីរី នៅ​ថ្ងៃ​ទី​១៩ ខែ​សីហា ឆ្នាំ​២០១៤  ប្រជាពលរដ្ឋ​បាន​លើកឡើង​អំពី​ក្តីកង្វល់ របស់​ពួកគាត់​ជុំវិញ រឿង ឈ្មួញ​ម្នាក់ ទិញ​ដី បិទផ្លូវ លំ​ចូល​ភូមិ​របស់​ពួកគាត់​។​

​ក្រោយពី ឯកឧត្ដម បាន​ចុះ​ពិនិត្យ ជុំវិញ​បញ្ហា​ទំនាស់​នេះ ព្រមទាំង​បាន​ពិនិត្យ​មើល​ឯកសារ ប្លង់​កាន់កាប់​ដី​មួយ​កន្លែង​នេះ​រួច​មក  ឯកឧត្ដម​ក៏បាន​មាន​ប្រសា​ស​ណែនាំ  ដល់​លោក​អភិបាលក្រុង​បាន​លុង  អោយ​ធ្វើ​ការសម្របសម្រួល និង​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ  ព្រមទាំង​អោយ​លោក​អភិបាលក្រុង​បាន​លុង ធ្វើរ​បាយ​ការំ៍​លទ្ធផល  ជូន​ដល់​ក្រុមការងារ​ផងដែរ​។

​គួរ​បញ្ជាក់​ផង​ដែរ​ថា ផ្លូវលំ​ចូល​ភូមិ​មួយ​ខ្សែ​នេះ ជា​ផ្លូវ​ចាស់​តាំងពី​យូ​ណាស់​មកហើយ  ត្រូវ​ឈ្មួញ​ឈ្មោះ ហេង ប៊ុនធឿន ជា​ម្ចាស់​ដី​ទើប​ទិញ​ថ្មី  ធ្វើ​របង​បិទ​យក​ផ្លូវ​ធ្វើ​ជា​កម្ម ​សិទ្ធ តាំងពី​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០១៣  ហើយក៏​មាន​ដំណោះស្រាយ​សម្របសម្រួល ពី​អាជ្ញាធរ ជាច្រើន​លើក​មក​ហើយ​ដែរ​។ ក៏ប៉ុន្តែ​ការដោះស្រាយ​សម្របសម្រួល របស់​អាជ្ញាធរ ហាក់បីដូចជា​មិន​មាន​ការ​ត្រូវ​រូ​វ​គ្នា​សោះ  រហូត​ដល់​អាជ្ញាធរ បញ្ជូន​សំណុំរឿង​នេះ​ទៅ​សាលាដំបូង​ខេត្ត នៅ​ថ្ងៃ​ទី​២៥ ខែវិច្ឆិការ ឆ្នាំ​២០១៣ ។ ហើយ​សាលាដំបូង​ខេត្ត​ក៏​បាន​សម្របសម្រួល​ចំនួន​២​លើក មកហើយ ក៏​ប៉ុន្តែ​រឿង​នេះ​នៅតែ​មិន​ត្រូវ​រូ​វ​គ្នា​ដដែល​។ រហូតមកដល់​ថ្ងៃ​ទី​១៩ ខែ​សីហា ឆ្នាំ​២០១៤ នេះ ឯកឧត្ដម លី ធុជ បាន​អញ្ជើញ​ជា​អធិបតី ភាព​នៅក្នុង​កិច្ចប្រជុំ​វេទិកាសាធារណៈ នៅ​ក្នុង​សាល​មហោស្រប​ខេត្ត  ហើយ​ប្រជាពលរដ្ឋ​ជាច្រើន​បាន​លើក​ពី​ក្ដី​កង្វល់​របស់​ពួកគាត់​ជុំវិញ​​បញ្ហា​ខាងលើ​ ទើប​ដំណឹង​នេះ​បានដឹង​ដល់ ឯកឧត្ដម ក្រោយ​ពី​កិច្ចប្រជុំ​បាន​ចប់​ហើយ​នោះ  នៅ​រសៀល​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១៤  ឯកឧត្ដម​បាន​ចុះទៅពិនិត្យ​ដល់​កន្លែងកើតហេតុ​តែ​ម្ដង​។

​ក្នុងនោះដែរ ប្រជាពលរដ្ឋ​ចំនួន ២៣​គ្រួសារ ដែល​ជាប់គាំង ដោយសារ​ការបិទផ្លូវ របស់​ឈ្មួញ​ខាងលើនេះ​។ សុំ​សំណូមពរ អោយ​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ ក៏ដូចជា​ឯកឧត្ដម​ក្រុមការងារ​ថ្នាក់ជាតិ មេត្តា​ជួយ​បើក​ផ្លូវលំ​មួយ​ខ្សែ​នេះ ជូន​ដល់​ពួកគាត់ ដើម្បី​បាន​ធ្វើដំណើរ​ចេញចូល​បាន​ស្រួល​ផង​៕
​ឡុង សារ៉េត​

2014_08_22c (1) 2014_08_22c

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment