សមត្ថកិច្ច​ប៉ូលិស​បង្ក្រាប​ជនសង្ស័យ​សេព និង​ចែកចាយ​គ្រឿងញៀន​បាន​ចំនួន​៦​នាក់​នៅ​ស្រុក​បរ​កែវ​

ខេត្ត​រតនគិរី ៖ ប៉ូលិស​អធិការ​ស្រុក​បរ​កែវ​បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ជនសង្ស័យ​ញី​ឈ្មោល​មួយ សំបុក​ដែល​កំពុង​សេព​និង​ចែកចាយ​គ្រឿងញៀន​នៅ​ពាក់កណ្តាល​យប់​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង ថ្ងៃទី​២៦ ខែ​សីហា ឆ្នាំ​២០១៤ ស្ថិត​នៅ​ចំណុច​បរ​កែវ​ចាស់ ភូមិ​១ ឃុំ​ឡា​មិញ ស្រុក​បរ​កែវ​។​

​សមត្ថកិច្ច​បាន​បញ្ជាក់​អោយដឹងថា ដោយ​មាន​ការចុះ​ស៊ើបអង្កេត​ជា​យូរ​មក​ហើយ ទើប​ពេលនេះ​ក្រសោប​បាន​មួយ​សំបុក​នាក់​ចែកចាយ​គ្រឿងញៀន ដោយ​ឃាត់ខ្លួន​បាន​ចំនួន​៦​នាក់ ប្រុស​៣​នាក់ ស្រី​៣​នាក់ ។​

​សមត្ថកិច្ច​បាន​បន្ត​ទៀត​ថា វត្ថុ​តាំង​ដែល​រឹបអូស​បាន​មានដូចជា​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​៤​កញ្ចប់ លុយ​ខ្មែរ​ចំនួន​២៧៥០០​រៀល ទូរស័ព្ទដៃ​ចំនួន​៥​គ្រឿង​។ ជនសង្ស័យ​ទី​១.​ឈ្មោះ ផល ម៉ៅ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិខ្មែរ ទី​២.​ឈ្មោះ ឃុន សារ៉ាត់ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិខ្មែរ ៣.​ឈ្មោះ រី សល់ ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ ទី​៤.​ឈ្មោះ​ថៃ សេង​ហ៊​ន់ ភេទ​ស្រី អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ ៥.​ឈ្មោះ ជា ស្រីអូន ភេទ​ស្រី អាយុ​៣៥​ឆ្នាំ ជនជាតិខ្មែរ ទី​៦.​ឈ្មោះ​ជា ស្រី​នាង ភេទ​ស្រី អាយុ​៣៥​ឆ្នាំ ជនជាតិខ្មែរ​។ ជនសង្ស័យ​ទាំង​៦​នាក់​នេះ​ស្នាក់នៅ​ភូមិ​ឃុំ​ខាងលើ​។

​បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​ទៅ​តុលាការ​ចាត់ការ​តាម​ផ្លូវច្បាប់​៕

ឡុង សារ៉េត​

 

2014_08_27a (1) 2014_08_27a

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment