តុលាការ​ឃុំខ្លួន​មន្ត្រី​យោធា​ម្នាក់ និង​នាយ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ប៉ក់​ញ៉ៃ​ម្នាក់​នៅ​ស្រុក​អូរយ៉ា​ដាវ​

ខេត្ត​រតនគិរី ៖ សាលាដំបូង​ខេត្តរតនគិរី​បញ្ជូន​ខ្លួន​ជនសង្ស័យ​២​នាក់​ទៅ​ពន្ធនាគារ ហើយ​នៅ​រសៀល​ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០១៤ នេះ​។​

​នាយប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ប៉ក់​ញ៉ៃ និង​នាយ​ប៉ុស្តិ៍​សង្កេត​ការ​យោធា​កងអនុសេនាតូច​ទី​៤ ភូមិ​ភិ ចំណុះ​អោយ​មូលដ្ឋាន​កងទ័រ​ការពារ​ព្រមដែន​គោក​អតីតៈ​វរ​១០២ ក្នុង​ស្រុក​អូរយ៉ាដាវ ត្រូវ​សាលាដំបូង​ខេត្ត​ធ្វើការ​បញ្ជូន​ខ្លួន​ទៅ​មន្ទី​កែប្រែ​ពន្ធនាគារ​ហើយ នៅ​រសៀល​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០១៤​នេះ នាយ​ស្តិ៍​ដែល​ជា​ជនសង្ស័យ​ទាំង​២​នាក់​នោះ​មានឈ្មោះ ទី​១​ឈ្មោះ រ​ចំ អែ​ន (​ហៅ​សាំង​) ជា​នាយ​ប៉ុស្តិ៍​សង្កេត​ការ​យោធា​ប្រចាំ​នៅ​ភូមិ​ភិ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី​។ ទី​២​ឈ្មោះ ប៉ូ​យ ច្រូច មាន​តួនាទី​ជា​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរយ៉ាដាវ ដូចគ្នា​។

​លោក សូ​ស ឡា ប្រធាន​សាលាដំបូង​ខេត្ត​រតនគិរី​បានឲ្យដឹង​ថា​ជនសង្ស័​យ​ទាំង​២​នាក់​នេះ​ជាប់​ពាក់ព័ន្ធ​ពី​បទ​អនុញ្ញាតអោយ​ជនជាតិ​វៀតណាម​និង​ប្រជាពលរដ្ឋ​កាប់​បំផ្លាញ់​ព្រៃឈើ​នៅ​ដែន​ការពារ​របស់​ខ្លួន​តាម​បន្ទាត់​ព្រំដែន ឥឡូវនេះ​តុលា​ក​សម្រេច​ឃុំខ្លួន​នៅ​ពន្ធនាគារ​បណ្តោះអាសន្ន​សិន រងចាំ​ការស៊ើបអង្កេត​ស្រាវជ្រាវ​បន្ត​ទៀត​ទើប​កាត់ក្តី​ទៅ​តាម​ទំងន់​នៃ​ទោស​។​

​លោក​លី វណ្ណា​រ៉ា មេបញ្ជាការ​មូលដ្ឋាន​ក​ង​ទ័ព​ការពារ​ព្រំដែន​គោក​ស្រុក​អូរយ៉ាដាវ បានបញ្ជាក់​ថា​ការកាប់បំផ្លាញ់​ព្រៃឈើ​ទាំងនោះ​គឺ​ស្ថិត​នៅក្នុង​ដី​របស់​ក្រុមហ៊ុន​ទ្រី​ភាព ហើយ​មួយទៀត​ការដ្ឋាន​ខ្សាច់​នៅ​ទីនោះ​ក៏​ជា​របស់​លោក​សូ សំណាង ប្រធាន​មន្ទីរ​សាធារណៈការ​ទេ រឿង​មាន​ច្បាប់ ឫ​មិន​មាន​នោះ​លោក​មិន​បាន​ដឹង​ឡើយ ហើយ​តុលាការ​ចាប់​កូន​លោក​ទា​ហ៊ាន​របស់លោក លោក​ក៏​មិន​បានដឹង​ដែរ គឺ​ដីការ​តុលា​ការអញ្ជើញ​នោះ​យក​អោយ​សា​ម៉ី​ខ្លួន​តែម្តង លោក​បន្ត​ថា​អត់​មាន​ការពាក់ព័ន្ធ​ជាមួយ​កូនចៅ​របស់​លោក​ឡើយ​ព្រោះ​កន្លែង​បទល្មើស​ទាំងនោះ​គឺ​ស្ថិតនៅក្នុង​ដី​ក្រុមហ៊ុន ការចាប់ខ្លួន​នេះ​លោក​មិន​យល់​ដែរ​។​

​បើ​តាម​ប្រភព​សុំ​មិន​បញ្ចេញ​ឈ្មោះ បានអោយដឹងថា ជនសង្ស័យ​ឈ្មោះ រ​ចំ អែ​ន ហៅ​សាំង ជា​ជនជាតិ​វៀតណាម ហើយ​ជា​មន្ត្រី​យោធា​មួយ​រូប​ដែ​លោកលី វណ្ណ​រ៉ា បាន​លើក​បន្តុប​ដោយ​យក​ឈ្មោះរ​ចំ អែ​ន ដែល​ជា​ឈ្មោះ​មន្ត្រី​យោធា​ជនជាតិភាគតិច​ម្នាក់​ម​ក​ដាក់អោយ​។​

​ទោះជា​យ៉ាងណា​ក៏ដោយ​ជុំវិញ​ករណី​ខាងលើ​នេះ ជនជាតិ​វៀតណាម​ដែល​ចូល​មក​កាប់​ឈើ​ក្នុង​ដី​ខ្មែរ ហើយ​ចំណុច​នោះ​ជា​តំបន់​របស់​ក្រុមហ៊ុន ឫ​មិន​មែន​ក្រុមហ៊ុន​ក៏​ដោយ​តែ​ជនល្មើស​បាន​ចូក​មក​តាម​ចំណុច​ព្រំដែន​ដែល​ជនសង្ស័យ​ខាងលើ​ត្រូវការពារ​៕
​ឡុង សារ៉ាត់​

2014_12_30b 2014_12_30a

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment