ពិធី​សម្ភោ​ធ​សណ្ឋាគារ​និង​កាស៊ីណូ​មិត្តភាព​របស់​ក្រុមហ៊ុន​ទ្រី​ភាព​គ្រុប ព្រុំដែន​កម្ពុជា​វៀតណាម​ស្រុក​អូរយ៉ាដាវ​

​ខេត្ត​រតនគីរីៈ ក្រុមហ៊ុន​ទ្រី​ភាព​គ្រុប គឺជា​ក្រុមហ៊ុន​មួយ​ដែល ទទួល​សិទ្ធ​វិនិយោគ ពី​រាជរដ្ឋាភិបាល តាម​បន្ទាត់​ព្រុំដែន តាំងពី​ឆ្នាំ​២០០៩ មកទល់ពេលនេះ ក្រុមហ៊ុន​អភិវឌ្ឍន៍ បាន​សមិទ្ធិផល​ធំៗ មួយចំនួន ដូចជា សណ្ឋាគារ ការ​ស៊ីណូ ផែស្ងួត ជាដើម នៅតាម​បន្ទាត់​ព្រុំដែន ដែល​កាលពីមុន ធ្លាប់​មាន​សភាព​ស្ងប់ស្ងាត់​នោះ​។​

​ក្នុង​ឧកាស​សម្ភោ​ធ កាត់​ខ្សែបូ​រណ៍​ដាក់អោយ​ប្រើប្រាស់ នូវ​អាគារ ការ​ស៊ីណូ និង​ផ្ទះសំណាក់ បាន​ធ្វើឡើង​នៅ​រសៀល​ថ្ងៃទី​០១ ខែ​មករា ឆ្នាំ​២០១៥ នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៧៨ ជាប់​ព្រុំប្រទល់​ប្រទេស​វៀតណាម ស្ថិតក្នុង​ភូមិ​ប៉ក់​ធំ ឃុំ​ប៉ក់​ញៃ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគីរី ក្រោម​អធិបតីភាព ឯកឧត្ដម ថង សាវុន អភិបាលខេត្ត ឯកឧត្ដម បូ ឡាំ តំណាងរាស្ដ្រ មណ្ឌល​រតនគីរី និង​លោក លឹម ថា​តុង ប្រធាន​រណសិរ្ស ខេត្ត​យ៉ា​ឡាយ ប្រទេស​វៀតណាម និង​ឥស្សរជន ជាច្រើនរូប​ទៀត​។​

​ក្នុង​រាត្រី ដ៏​សែន​មនោ​រម្យ​នេះ លោក​ឧកញ៉ា លៀង ចាន់​មុន្នី នាយករង និង​ជា​តំណាង​លោក​ឧកញ៉ា​ទ្រី​ភាព របស់​ក្រុមហ៊ុន ទ្រី​ភាព​គ្រុប មាន​ប្រសា​ស​ថា ក្រុមហ៊ុន​បាន​កសាង សមិទ្ធិផល​ផ្សេងៗ អោយ​លេចចេញ​ជា​រូបរាង​ឡើង​នៅ​តំបន់​នេះ​មាន​ការលំបាក​ខ្លាំងណាស់ តែ​ទោះ ជា​យ៉ាងណា​ក៏ដោយ ក្រុមហ៊ុន​នៅតែ​ខិតខំ​ពុះពារ រាល់​ការលំបាក គ្រប់​ឧបសគ្គ រហូត​ទទួលបាន​ជោគជ័យ ដូច​សព្វថ្ងៃ  ឥឡូវនេះ ក្រុមហ៊ុន​បាន​កសាង​សណ្ឋាគារ កាស៊ីណូ​មិត្តភាព បាន​រួចរាល់​ទាំងស្រុង​ហើយ  ដោយ​ចំណាយ​អស់​ទឹកប្រាក់​ចំនួន ១៥​លាន ៨​សែន​ដុល្លា​អាមេរិក  តំបន់​សេដ្ឋកិច្ច​ពិសេស ទ្រី​ភាព អូរយ៉ាដាវ បាន​កសាង​រួចរាល់​មួយចំនួន​ធំ​ហើយ ដែល​ក្នង​នោះ​រួមមាន ទី​ស្នាក់​កុង​ទី​ន័រ អាគារ​ការិយាល័យ របស់​ទីស្នាក់ការ​គយ កាំកុងត្រូល និង​ស្ថាប័ន​ពាក់ព័ន្ធ អាគារ​ការិយាល័យ​ចំនួន​២ ឃ្លាំង​ស្តុក និង​ដោះដូរ​ទំនិញ​ចំនួន​១ ព្រមទាំង​សួនច្បារ និង​ហេដ្ឋារចនាសម្ព័ន ផ្សេងៗ ទៀត ដោយ​សរុប​ទឹកប្រាក់ អស់​ប្រមាណ ១៥​លាន​ដុល្លា​អាមេរិក ។ ហើយ​ស្ថនី​ប្រេងឥន្ទនៈ មួយកន្លែង​ទៀត​អស់​៣០​ម៉ឺន​ដុល្លា​អាមេរិក  សរុប​ទាំងអស់​ចំនួន​៣០​លាន​និង ៨០​ម៉ឺន ដុល្លា​អាមេរិក​។ លោក​បន្តថា ការកសាង សមិទ្ធិផល​ថ្មី​នានា នៅ​តំបន់​នេះ​ត្រូវ​ចំណាយ​ថវិការ​អស់​ច្រើន ពីព្រោះ​តំបន់​នេះ ជា​តំបន់​ដាច់​ស្រ​យ៉ាល​។​លោក​អគ្គនាយករង​បាន​បន្តទៀតថា ក្រុមហ៊ុន​ចង់បង្ហាញ​ទិសដៅ​ទៅ​ថ្ងៃមុខ និង​គ្រោង​បង្កើត អោយ​មាន​រោងចក្រ​កែច្នៃ ជ័រកៅស៊ូ​ក្រែប គ្រប់​ប្រភទ ចំណតរថយន្ត ផ្ទះល្វែង ព្រមទាំង​ឃ្លាំង​ស្តុក​ដោះដូរ​ទំនិញ មួយ​ចំនួន​ផ្សេង​ទៀត ដែល​ក្រុមហ៊ុន បានគ្រោង​ចំណាយ ថវិការ​ចំនួន​២០​លាន ដុល្លា​អាមេរិក​បន្ថែមទៀត ក្នុង​គោលបំណង ប្រែក្លាយ​តំបន់​ជាយ​ដែន​មួយ​នេះ អោយទៅជា​តំបន់​សេដ្ឋកិច្ច​មួយ​ដែល​ផ្ដល់​ប្រយោជន៍ ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន និង​ការធ្វើ​ពាណិជ​កម្ម​ឆ្លងដែន រវាង​ប្រទេស​និង​ប្រទេស ហើយក៏​អាច​ជួយ​កាត់បន្ថយ នូវ​ការធ្វើ​ចំណាកស្រុក​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ ទៅ​ក្រៅប្រទេស ដោយ​ស្របតាម​គោលនយោបាយ របស់​រាជរដ្ឋាភិបាល ដែលមាន​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ជា​ប្រមុខ​។​

​នា​ឱកាស​នេះ​ផងដែរ ឯកឧត្ដម​តំណាងរាស្ត្រ ក៏​ដូច​ឯកឧត្ដម​អភិបាលខេត្ត បាន​មាន​ប្រសា​ស​ថ្លែង​អំណ​គុណ ដល់​ក្រុមហ៊ុន​ទ្រី​ភាព​គ្រុប ដែល​បាន​ខិតខំ​កសាង តំបន់​តាម​បន្ទាត់​ជាយ​ដែន នៃ​ទឹកដី​ខេត្ត​រតនគីរី ដែល​ពីមុន​ធ្លាប់​មាន​សភាព​ស្ងប់ស្ងាត់ អោយ​ក្លាយជា​តំបន់​សេដ្ឋកិច្ច​ពិសេស មាន​គ្រប់​សមិទ្ធិផល  នេះ​ជា​មោទនភាព ដ៏​ធំធេង​ណាស់​សំរាប់​ខេត្ត​រតនគីរី ក៏ដូចជា​ប្រជាជន​ខ្មែរ​យើង​ទាំងអស់គ្នា​ផងដែរ  ឯកឧត្ដម​បន្តថា សូម​អោយ​ប្រទេស​ដែល​ជាប់​ជាយដែន កម្ពុជា វៀតណាម រក្សា នៅ​ស្ថេរភាព​សន្តិសុខ រវាង​ប្រទេស​ទាំង​ពីរ ពិសេស ច្រកទ្វាលេ​ថាញ់ ខេត្ត​យ៉ា​ឡាយ និង​ច្រកទ្វារ​អូរយ៉ាដាវ​ខេត្ត​រតនគីរី ជា​ច្រក​ទ្វារ​ដែល​មាន​សន្តិភាព មិត្ត​យូ​អង្វែង​៕
​ឡុង សារ៉េត​

2015_01_03-(2) 2015_01_03 2015_01_03-(1)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment