ឯកឧត្តម​ខៀវ កាញារិទ្ធ រដ្ឋមន្ត្រី​ក្រសួងពត៌មាន​អញ្ជើញ​សម្ពោធ​ស្ថានីយ៍​វិទ្យុ​ផ្កា​ព្រៃ​FM101.75MHz​ខេត្ត​រតនគិរី​

​រតនគិរី ៖ ឯកឧត្តម​ខៀវ កាញារិទ្ធ រដ្ឋមន្ត្រី​ក្រសួងពត៌មាន​នា​ព្រឹក​ថ្ងៃ​ទី​១១ ខែ​កម​រា ឆ្នាំ​២០១៥ បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​សម្ពោធ​ស្ថានីយ៍​វិទ្យុ​ផ្កា​ព្រៃ​FM101.75MHz ខេត្ត​រតនគិរី ។  ពិធី​នេះ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកឧត្តម​រដ្ឋលេខាធិការ ឯកឧត្តម​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម​អភិបាលខេត្ត​និង ប្រធាន អនុប្រធាន អង្គភាព​ជុំវិញ​ខេត្ត​យ៉ា​ច្រើន​កុះករ ។​

​បន្ទាប់​ពី​ការសម្តែង​សិល្បៈ​របស់​ក្រុម​សិល្បៈ​ជនជាតិដើម​ភាគតិ​ចក្រឹង​រួចមក លោកស្រី​លី ស៊ី​ផាញ់ នាយក​ការ​ផ្សាយបាន​គោរព​ជូន​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ពត៌មាន​ថា ស្ថានីយ៍​វិទ្យា​ផ្កា​ព្រៃ​ចាប់ផ្តើម​ដំណើរការ​ផ្សាយ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​០១ ខែ​កម​រា ឆ្នាំ​២០១៥ មាន​សពុល​ភាព​ផ្សាយ​១​គីឡូវ៉ាត់ បំពាក់​អង់​តែ​ន​ផ្សាយ​កម្ពស់​៩០​ម៉ែត្រ វិសាលភាព​ផ្សាយ​គ្របដណ្តប់​ទូទាំង​ខេត្ត និង​បណ្តា​ខេត្ត​មួយចំនួន​ទៀត​ដូចជា​ខេត្ត​មណ្ឌលគិរី ក្រចេះ ស្ទឹងត្រែង និង​ខេត្ត​ព្រះវិហា ផ្សាយ​ក្នុង​១៨​ម៉ោង​ក្នុង​១​ថ្ងៃ ចាប់ពី​ម៉ោង​៥​ព្រឹក ដល់​ម៉ោង​២៣​យប់ ។​

​លោកស្រី​នាយិការ​បន្តថា ស្ថានីយ៍​វិទ្យុ​ផ្កា​ព្រៃ​មាន​ទិសដៅ​ច្បាស់លាស់​ក្នុង​ផ្តល់​នូវ​កម្មវិធី​ធំៗ ចំនួន​៣​ជូន​សាធារណៈជន​មាន​កម្មវិធី​ពត៌មាន អប់រំ​និង​កម្មវិធី​កំសាន្ត ដោយ​ផ្តោត​សំខាន់​សម្រាប់​បងប្អូន​ជនជាតិដើម​ភាគតិច ចា​រ៉ា​យ ទំ​ពួន ឡាវ និង​ក្រឹង ។ ស្ថានីយ៍​ផ្កា​ព្រៃ​មាន​ផ្សាយ​សម្រាប់​បងប្អូន​ជនជាតិដើម​ភាគតិច​រយៈពេល​៤​ម៉ោង​។​

​មានប្រសាសន៍​សំណេះសំណាល​នាឱកាស​នេះ​ឯកឧត្តម​ថង សាវុន អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​ឯកឧត្តម​ខៀវ កាញារិទ្ធ រដ្ឋមន្ត្រី​ក្រសួងពត៌មាន​បាន​ថ្លែង​កោត​ស​សើរ​ចំពោះ​ការ​កោត​ស​សើរ​ចំពោះ​ការរីកចំរើន​លើ​វិស័យ​ពត៌មាន​ក្នុង​ខេត្ត​គួ​អោយ​គត់​សំគាល់ បើ​ប្រៀបធៀប​ប៉ុន្មាន​ឆ្នាំ​មុន​នេះ ប្រជាពលរដ្ឋ​ក្នុង​ខេត្ត ទទួលបាន​ពត៌មាន​មិន​ទូលំទូលាយ​នេះ​ទេ បច្ចុប្បន្ន​ក្រោម​ការដឹកនាំ​របស់​រាជ​រដ្ឋាភិបាល​ដែល​មាន​សម្តេច​តេជោ​ហ៊ុន សែន ជា​ប្រមុខ វិស័យ​ពត៌មាន​បាន​ឈាន​ដល់​កំរិត​នៃ​បច្ចេកវិជ្ជា​ទំនើប​ហើយ ពោល​គឺ​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​អាច​ស្តាប់ អាន មើល នូវ​ពត៌មាន​គ្រប់បែប​យ៉ាង​តាម​រយៈ​វិទ្យុ​ទូរ​ស្សន៍ អ៊ី​ធើ​ណេត និង​បណ្តាញ​ពត៌មាន​សង្គម​(Facebook)​ជាដើម ។​

​ឯកឧត្តម​អភិបាលខេត្ត និង​ឯកឧត្តម​រដ្ឋមន្ត្រី​សំណូមពរ​ដល់​ម្ចាស់​ស្ថានីយ៍​វិទ្យុ​ឯកជន​ក្នុង​ខេត្ត​ទាំងអស់​មិន​ត្រូវ​គិត​ពី​ពាណិជ្ជកម្ម​ពេក​នោះ​ទេ ពោល​គឺ​ត្រូវ​ផលិត​កម្មវិធី​ឲ្យបាន​ច្រើន ជាពិសេស​ពិធីករ ពិធីការ​នី ត្រូវ​ប្រកាន់​ភ្ជាប់​នូវ​ជំនាញ​វិជ្ជាជីវៈ ត្រូវ​និយាយ​ដែល​ពិត​ត្រឹមត្រូវ​ច្បាស់លាស់​បំរើ​ដល់​អ្នក​ស្តាប់​របស់ខ្លួន ។ ត​មក​ឯកឧត្តម​ខៀវ កាញារិទ្ធ និង​គណៈប្រតិភូ​បាន​អញ្ជើញ​កាត់​ខ្សែបូ​សម្ពោធ​ដាក់​អោយ​ដំណើរការ​ផ្សាយ​វិទ្យុ​ផ្កា​ព្រៃ​កំរិត​FM101.75MHz​ចា​បី​ពេលនេះ​តទៅ ៕
​ឡុង សារ៉េត​

2015_01_12a-(2) 2015_01_12a 2015_01_12a-(1)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment