រថយន្ត​ដឹក​ឈើប្រណិត​ខុសច្បាប់​មន្ត្រី​យោធា​ព័ត៌មាន​អគ្គបញ្ជាការ​កងទ័ព ត្រូវបាន​សមត្ថកិច្ច​ចំរុះ​បង្ក្រាប

​ខេត្ត​រតនគីរី ៖ នៅ​រសៀល​ម៉ោង​៣.៣០​នាទី ថ្ងៃទី​៨ ខែ​មីនា ឆ្នាំ​២០១៥ អធិការ​នគ​បាល​ស្រុក​អូរ​ជុំ រួម​ជាមួយ​នគ​បាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ស្នងការ​ខេត្ត នគ​បាល​ប្រឆាំង​បទល្មើស​ក្រសួងមហាផ្ទៃ និង​អធិការកិច្ច​យោធា បាន​សហការណ៍គ្នា ស្ទាក់​ចាប់​បាន​រថយន្ត​ដឹក​ឈើប្រណិត​មួយគ្រឿង តាម​បណ្ដោយ​ផ្លូវ​លេខ​៧៨​អា ពី​ស្រុក​វើន​សៃចូល​ក្រុង​បាន​លុង ស្ថិតនៅ​ភូមិ​ថា​រង​ស្វាយ ឃុំ​អូរ​ជុំ ស្រុក​អូរ​ជុំ ខេត្ត​រតនគីរី ប្រគល់ជូន​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ផ្នែក​ស្រុក​អូរ​ជុំ​។

​លោក ថាក់ ឡៅ អធិការ​នគ​បាល​ស្រុក​អូរ​ជុំ បានអោយដឹងថា រថយន្ត​ដែល​បង្ក្រាប​បាន​នៅពេលនេះ គឺ​រថយន្ត​ឡង់​គ្រីស័រ ព៌ណ​សំបក​ឪលឹក ពាក់​ស្លាក​លេខ ភ្នំពេញ 2G.7499 ដឹក​ឈើប្រណិត​ប្រភេទ​ធ្នង់​ដែល​មាន​មុខកាត់ ១០X៤០​សង់ទីម៉ែត្រ ប្រវែង​៨​តឹក ចំនួន​២៣​ដុំ ស្មើ​និង​០.៥៨៨​ម៉ែត្រគូប​។ លោក​បន្តថា រថយន្ត​លួចលាក់​ដឹក​ឈើប្រណិត​ខុសច្បាប់​នេះ ត្រូវបាន​ប្រជាពលរដ្ឋ​រាយការណ៍​មក​ថា កំពង់​ធ្វើ​ចរាចរណ៍​ចេញ​ពី​ទឹកដី​ស្រុក​វើន​សៃ មក​កាន់​ស្រុក​អូរ​ជុំ ហេតុដូច្នេះ​ហើយ​កម្លាំងរ​បស់​លោក​ធ្វើ​ការសហកា​រណ៍ ជាមួយ​កម្លាំង​ទាំង​៣​ខាងលើ ធ្វើការ​ស្ទាក់​ចាប់បាន​ត្រង់​ចំណុច​ខាងលើ​នេះ​។​

​បើ​យោង​តាម​ប្រភពព័ត៌មាន បានអោយដឹងថា ម្ចាស់​រថយន្ត​ដឹក​បទល្មើស​ខាងលើ​មានឈ្មោះ ថោង សុខ​ឡាយ ជា​មន្ត្រី​យោធា ព័ត៌មាន​អគ្គបញ្ជាការ​កងទ័ព ហើយ​ឈ្មោះ​លោក ថោង សុខ​ឡាយ នេះ​បាន​បើកបរ​រថយន្ត​ដោយ​ខ្លួនឯង មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ បច្ចុប្បន្ន លោក​កំពង់​ប្រើ​តួរ​នាទី​២  ជា​សមត្ថកិច្ច​ផង ជា​អ្នក​រកស៊ី​ដឹក​ឈើប្រណិត​ផង​។ ហើយ​កន្លងមក​សមត្ថ​កិច្ច​ធ្លាប់បាន​ចាប់​រថយន្ត​លោក ម្ដង​រួចមកហើយ ក៏​ប៉ុន្តែ​នៅតែ​មិន​រាងចាល​ដដែល​។

​បច្ចុប្បន្ន​វត្ថុតាង ទាំង​រថយន្ត​និង​ឈើ​ប្រណិត ត្រូវបាន​កម្លាំង​ចំរុះ​បញ្ជូនទៅអោយ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ផ្នែក​អូរ​ជុំ ចាត់ការ​បន្ត​តាម​និតិ​វិធី​ច្បាប់​។ ប្រជាពលរដ្ឋ​រង​ចាំមើល​ថា កម្លាំង​ជំនាញ​រដ្ឋបាល​ព្រៃឈើ ចាត់​វិធានការ​យ៉ាងណា​ចំពោះ​ករណី​ខាងលើ​នេះ​៕
​ឡុង សារ៉េត​

 

2015_03_09j1 (2) 2015_03_09j1 (1)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment