ក្រុមហ៊ុន​ពេជ្រ​ឫទ្ធ​សី Co. Ltd. របស់​លោក​ឧកញ៉ា​សី កំពុង​បំផ្លាញ​ព្រៃ​ធម្មជាតិ​ដែន​ជម្រក​ស្រុក​លំផាត់​

ខេត្ត​រតនគិរីៈ ក្រុមហ៊ុន​ពេជ្រ​ឫទ្ធ​សី​Co.Ltd ដែល​មាន​ទីតាំង​នៅក្នុង​ក្រុង​បាន​លុង​ខេត្តរតនគិរី​កំពុង​ធ្វើឲ្យ​សម្បត្តិ​ដូនតា​របស់​បងប្អូន​ជនជាតិដើម​ភាគតិច​រលាយ​ហិនហោច​ជា​បណ្តើរៗ​ហើយ តាមរយៈ​ការធ្វើ​ជំនួញ​ព្រៃឈើ​ដ៏​សែន​មហា​សោកស្តាយ​នោះ​។​

​ក្រុមហ៊ុន​ពេជ្រ​ឫទ្ធ​សី​Co.Ltd ដែល​មាន​លោក​ឧកញ៉ា សី ជា​នាយក​ក្រុមហ៊ុន​នោះ សព្វថ្ងៃ​នេះ​បាននិងកំពុង​ធ្វើ​ភាពសុខសាន្ត​របស់​បង​ប្អូន​ជនជាតិដើម​ភាគតិច​នៅ​ភាគ​ឦសាន​នៃ​ប្រទេស​នេះ​កើត​ក្តី​ក្តៅក្រហាយ​ដោយ​បាន​ត្រឹមតែ​ឈរ​មើល​ទាំង​ហូរ​ទឹកភ្នែក​តែប៉ុណ្ណោះ អំពី​សកម្មភាព​ធ្វើ​វិនាសកម្ម​ព្រៃឈើ​យ៉ាង​ខ្លាំងក្លា​របស់​ក្រុមហ៊ុន​មួយ​នេះ​។​

​ក្រុមហ៊ុន​ពេជ្រ​ឫទ្ធ​សី ថ្មីៗ​នេះ​ត្រូវ​ប្រជាពលរដ្ឋ​នៅ​តំបន់​ដាក់​ស្រយាល​ក្នុង​ស្រុក​លំផាត់​បាន​រាយ​ការណ៍​ថា ព្រៃឈើ​ដ៏​មាន​តម្លៃ​និង​មិន​អាច​កាត់ថ្លៃ​បាន ដែល​ជា​សម្បត្តិ​ដូនតា ឫ​សម្បត្តិ​ជាតិ និង​ប្រជាជន​កម្ពុជា​ទាំងមូល​នោះ​កំពុង​រង​នូវ​ការកាប់បំផ្លាញ​យ៉ាង​គំហុគ​បំផុត​នា​ទស្សវត្ស​ទី​២១​នេះ​។​

​សោកនាដកម្ម​ព្រៃឈើ​របស់​ក្រុមហ៊ុន​ពេជ្រ​ឫទ្ធ​សី គឺ​មិន​មាន​ស្ថាប័ន​ពាក់ព័ន្ធ ឫ​ស្ថាប័ន​ឯករាជ្យ​នៃ​ប្រទេស​នេះ​ចាត់វិធានការ​ក្តៅ​ឫ​តាម​ចាប់ខ្លួន​អ្នក​ដែល​ពាក់ព័ន្ធ ដែល​នាំឲ្យ​មាន​បទឧក្រិដ្ឋ​ព្រៃឈើ​នៅ​តំបន់​នោះ​ឡើយ​។​

​ប្រជាពលរដ្ឋ​បាន​ធ្វើ​សេចក្តីរាយការណ៍​ថា ព្រៃឈើ​កំពុង​រង​ការកាប់បំផ្លាញ់​នោះ​គឺ​ស្ថិតនៅ​ចំណុច​ឫ​តំបន់​ដែន​ជម្រក​សត្វព្រៃ​លំផាត់ ដែល​ព្រៃ​ទាំងនោះ​ស្ថិតនៅក្រោម​ការ​ឃ្លាំមើល​និង​គ្រប់គ្រង​ដោយ​ក្រុម​មន្ត្រី​បរិស្ថាន​ក្នុង​ខេត្ត​រតនគិរី​។ ប៉ុន្តែ​គេ​ធ្ងល់​ថា ហេតុ​អ្វី​ខ្លះ​ទៅ​បាន​ជា​ក្រុម​មន្ត្រី​បរិស្ថាន​ប្រចាំការ​នៅ​តំបន់​នោះ​មិន​ត្រូវ​គេ​ស៊ើបអង្កេត​ឲ្យ​ហ្មត់ចត់​នៅ​ឯកសារ ឫ​របាយការណ៍​អំពី​មូលហេតុ​ចំបង​ដែល​នាំឲ្យ​មាន​បទឧក្រិដ្ឋ​ព្រៃឈើ​នៅ​តំបន់​នោះ​។​

​លោក អ៊ូ សុធី នាយក​គ្រប់គ្រង​បរិស្ថាន និង​ដែនជម្រកសត្វព្រៃ​លំផាត់ នៅពេល​សួរ​អំពី​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ ស្តីពី​ក្រុមហ៊ុន​ពេជ្រ​ឫទ្ធ​សី ថា​បាន​លួច​កាប់​ព្រៃ​ចេញពី​ក្នុង​តំបន់​ការពារ​ដែនជម្រកសត្វព្រៃ លោក​បាន​ថ្លែងថា “​លោក​ឧកញ៉ា សី គឺ​មាន​ក្រុមហ៊ុន​មួយ​នៅ​ប្រមូល​ផល អនុផល​ព្រៃឈើ​នៅក្នុង​តំបន់​របស់​ខ្ញុំ មិនមែន​មាន​តែ​ក្រុមហ៊ុន​ឧកញ៉ា​សី តែ​មួយ​នោះ​ទេ គឺ​មាន​ដល់​ទៅ​៦​ក្រុមហ៊ុន​ឯណោះ គឺ​មាន​បង់ពន្ធ​ត្រឹមត្រូវ មាន​អន្តរក្រសួង មាន​ក្រុមការងារ​ចុះ​មក​វាស់វែង​ដើម្បី​បង់ពន្ធ​”​។ លោក​បាន​ថ្លែងថា “​ក្រុមហ៊ុន​ប្រមូល​ផល អនុផល​ព្រៃឈើ​ទាំងអស់ វា​ស្ថិត​នៅក្នុង​ដែន​ការពារ និង​នៅក្នុង​ដី​សម្បទាន​សេដ្ឋកិច្ច ដូច្នេះ​លោក​មិនមែន​ភ្នែក​១០០ ដៃ​១០០០​នោះទេ ខ្ញុំ​មើល​មិន​អស់​ឡើយ​”​។​

​លោក​បាន​ថ្លែង​ទាំង​មាន​មោទនភាព​ថា “​មាន​វិទ្យ​អាស៊ីសេរី កាសែត​Cambodia daily កាសែត​ភ្នំពេញ​post និង​ពត៌មាន​មួយចំនួន​ទៀត​បាន​ធ្វើកា​រ​ចុះផ្សាយ​អំពី​ខ្ញុំ មិនមែន​ទើបតែ​កាសែត​យុត្តិធម៌​ប៉ុណ្ណោះ​ទេ ដែល​ផ្សាយ​ពី​គាត់​នោះ ប៉ុន្តែ​ការផ្សាយ​នោះ​ខ្ញុំ​មិន​បាន​ខ្វាយខ្វល់​ឡើយ​” ។​

​ដោយឡែក​លោក​ឧកញ៉ា សី ដែល​ជា​នាយក​ក្រុមហ៊ុន​ពេជ្រ​ឫទ្ធ​សី​Co.Ltd  ជាទូទៅ “​កាសែត​យុត្តិធម៌​មិន​អាច​ស្វែងរក​ការបំភ្លឺ ជុំវិញ​ការចោទប្រកាន់​អំពី​ការធ្វើ​ជំនួញ​ក្នុង​បទឧក្រិដ្ឋ​ព្រៃឈើ​នោះឡើយ​” ។​

​គេ​នឹង​រងចាំ​មើលថា​តើ​រាជរដ្ឋាភិបាល​កម្ពុជា​ដឹង​មាន​ចំណាត់ការ​យ៉ាង​ដូចម្តេច​ចំពោះ​ក្រុមហ៊ុន​មួយចំនួន​ដែល​តែ​កំពុង​ធ្វើ​ជំនួញ​ព្រៃឈើ​ដោយ​ខុសច្បាប់​នោះ​៕
​ឡុង សារ៉េត​

20150404jn (3) 20150404jn (1) 20150404jn (2)

Filed in: ព័ត៌មាន​តាមដាន​សង្គម, ព័ត៌មានស៊ើប​អង្កេត​​សំខាន់ៗ​

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment