ជំនួញ​ឈើប្រណិត​របស់​វៀតណាម​ដ៏​ធំ​នៅ​ក្រុង​បាន​លុង​ដែល​ផ្ទុក​នៅផ្ទះ​ចំនួន​២​កន្លែង​ត្រូវ​សមត្ថកិច្ច​ចម្រុះ​បង្ក្រាប​

​ខេត្ត​រតនគិរីៈ ៖ សមត្ថកិច្ច​ចម្រុះ​ខេត្ត​បាន​ចុះបង្ក្រាប​ទីតាំង​ស្តុក​ឈើប្រណិត​របស់​ជនជាតិ​វៀតណាម ទីកន្លែង​ម្ចាស់​ជំនួញ​ឈើប្រណិត​វៀតណាម​ទាំង​ពីរ​នាក់​នោះ ឈ្មោះ ទៀង (​ឡេ វ៉ាន់​ថា​ន់​) ទី​២​ឈ្មោះ អា​ញី​ដែល​ជា​អ្នកជំនួញ​ភាគហ៊ុន​ជាមួយគ្នា​ក្នុងនោះ​ជាក់ស្តែង​មន្ត្រីនគរបាល​ស្នងការដ្ឋាន​ខេត្តរតនគិរី​ពាក់​ស័ក្តិ​៤​កន្លះ​ដ៏​មាន​អំណាច​នៅក្នុង​ខេត្ត​ឈ្មោះ ស៊ី វែង បាន​ឃុបឃិត​ជួល​ផ្ទះ​អោយ​ជនជាតិ​វៀតណាម​ទាំង​ពីរ​នាក់​នេះ​ផ្ទុក​ឈើប្រណិត​រាប់ពាន់​កំណាត់​រៀប​ដាក់ចូល​រថ​យន្ត​ក្រុង​វៀតណាម​ដើម្បី​ដឹក​ជញ្ជូន​ឆ្លងកាត់​តាម​ផ្លូវ​ច្រកទ្វារ​ព្រំដែន​ស្រុក​អូរយ៉ាដាវ​រតនគិរី​ឆ្លង​ទៅ​ប្រទេស​វៀតណាម​។​

​ហេតុការណ៍​ចុះបង្ក្រាប​ឈើប្រណិត​នេះ​គឺ​បាន​ធ្វើឡើង​នៅក្នុង​ក្រុង​បាន​លុង ខេត្តរតនគិរី​កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៥ ដែល​ដឹកនាំ​ដោយ​ព្រះរាជអាជ្ញារង​នៃ​សាលាដំបូង​ខេត្ត លោក​ជា សុភ័ក្ត្រ និង​ក្រុម​សមត្ថកិច្ច​ចម្រុះ​មាន នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត រដ្ឋបាល​ព្រៃឈើ​ខេត្ត និង​ក្រុមមន្ត្រី​បរិស្ថាន​។​

​ទីតាំង​ស្តុក​ឈើប្រណិត​ដែល​ត្រូវ​បាន​បង្ក្រាប​នោះ​មាន​២​កន្លែង គឺ​ទី​១​ស្ថិតនៅ​ក្នុង​សង្កាត់​បឹង​កន្សែង និង​ទី​២​ស្ថិតនៅក្នុង​ភូមិ​ជ្រី សង្កា​ត​យក្ខ​ឡោម ក្រុង​បាន​លុង ខេត្ត​រតនគិរី​។​

​មន្ត្រី​ដែល​បាន​ចុះ​បង្ក្រាប​នោះ​ភ្លាមៗ​បាន​ប៉ាន់ប្រមាណ​ថា ឈើប្រណិត​ទាំង​ពីរ​កន្លែង​នេះ​មាន​ចំនួន​ប្រមាណ​២០​ម៉ែត្រ​ត្រីគុណ ហើយ​ឈើ​ទាំងនេះ​ជា​ឈើប្រណិត​ប្រភេទ​ធ្នង់​។ ក្រុមមន្ត្រី​បាន​បង្ហើប​ឲ្យដឹងថា​ឈើប្រណិ​ត​ទាំងនេះ​ទំនង​ត្រូវ​គេ​បាន​និង​កំពុង​ធ្វើ​ជំនួញ​ទៅកាន់​ប្រទេស​វៀតណាម ដែល​តាម​មធ្យោបាយ​គឺ​ដឹក​តាម​រថយន្តក្រុង​ដឹក​អ្នកដំណើរ របស់​វៀតណាម​។ រយៈពេល​ពេញ​មួយ​ថ្ងៃ​នៃ​ថ្ងៃទី​១៨ នេះ​ឈើ​ទាំង​នោះ​កំពុង​ត្រូវបាន​សមត្ថកិច្ច​ដឹក​ទៅកាន់​ការិយាល័យ ប៉ុន្តែ​គេ​នៅ​មិនទាន់​ដឹងថា វា​មាន​ចំនួន​ប៉ុន្មាន​ម៉ែត្រត្រីគុណ​នោះទេ​។ ហើយ​ការចុះ​បង្ក្រាប​ឈើប្រណិត​ខាងលើនេះ​ផងដែរ គឺ​បាន​ធ្វើឲ្យ​ប្រជាពលរដ្ឋ​មាន​ការភ្ញាក់ផ្អើល គ្រា​ដែល​ប្រមុខ​រដ្ឋាភិបាល និង​ក្រុមមន្ត្រី​ថ្នាក់​ជាតិ​តែងតែ​ព្រមាន​ថ្នាក់ក្រោម​ជាតិ​ឲ្យ​រឹតបន្តឹង​ឲ្យ​ខាងតែបាន​ជុំវិញ​ករណី​រត់ពន្ធ​ឈើប្រណិត​ទាំងនេះ​៕
​ឡុង សារ៉េត​

 

2015_05_19jn (3) 2015_05_19jn (1) 2015_05_19jn (2)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment