ចៅក្រម​សាលាដំបូង​ខេត្ត​រតនគិរី​បាន​ចេញ​ដី​ការឃាត់ខ្លួន​បុរស​ម្នាក់​ដែល​តាំងខ្លួន​ជា​ឧកញ៉ា​

​ខេត្ត​រតនគិរី ៖ ចៅក្រម​សាលាដំបូង​ខេត្ត​រតនគិរី​លោក​ស្រី​ជ័យ មា​លា បាន​ចេញ​ដី​ការឃាត់ខ្លួន​បុរស​ម្នាក់​ដែល​តាំងខ្លួន​ជា​ឧកញ៉ា​។ ការឃាត់ខ្លួន​ជនសង្ស័យ​នេះ​ដោយ​កម្លាំង​កងរាជអាវុធហត្ថ​មូលដ្ឋាន​ក្រុង​បាន​លុង កាលពី​ព្រឹក​ថ្ងៃទី ២៧ ខែ​ឧសភា​ឆ្នាំ​២០១៥ ស្ថិតនៅ​ភូមិ​ទេស​អន្លុង សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង​ខេត្តរតនគិរី​។

​យោង​តាម​កំណត់ហេតុ​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​បាន​លុង​បានឲ្យដឹងថា អំពី​ករណី​ឆបោក​និង​ក្លែងបន្លំ​ឯកសារ​សាធារណៈ​។ លោក​វរៈសេនីយ៍ត្រី ហៃ​វ ណ្ណា​រ៉ា មេបញ្ជាការ​កងរាជអាវុធហត្ថ​មូលដ្ឋាន​ក្រុង​បាន​លុង ប្រាប់ឲ្យដឹង​ថា កម្លាំង​របស់លោក​អនុវត្តន៍​តាម​ដីការ​ចេញ​ដោយ​ចៅក្រម លោកស្រី​ជ័យ មា​លា បង្គាប់​ឲ្យ​ចាប់ខ្លួន​បុរស​ម្នាក់​ឈ្មោះ ធី ហួត ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ស្រុកកំណើត នៅ​ឃុំ​មេ​មង ស្រុក​មេ​មុត ខេត្ត​ត្បូងឃ្មុំ​។

​លោក ហៃ វណ្ណា​រ៉ា បានបញ្ជាក់​ថា​ជនសង្ស័យ​នេះ​បាន​ដើរតួ​ជា​ឧកញ៉ា​បង្អួត​ខ្លួន​ពេញ​ខេត្តរតនគិរី​យើង​នេះ​ជា​យូរ​មក​ហើយ ប៉ុន្តែ​កន្លងមក​មិនទាន់​ស៊ើប​ដឹង​ការពិត ទើប​មិន​ទាន់​ឈាន​ដល់​ការចាប់ខ្លួន លុះ​ដល់​មាន​ដីការ​ចេញ​ដោយ​លោកស្រី​ជ័យ មា​លា ចៅក្រម​សាលាដំបូង​ខេត្ត ទើប​មាន​វិធានការ​ចុះ​អនុវត្តន៍​ដី​ការឃាត់ខ្លួន​ជនសង្ស័យ​ខាងលើនេះ​។ សូមបញ្ជាក់​ថា​ជនសង្ស័យ​តាំងខ្លួន​ជា​ឧកញ៉ា​នេះ សមត្ថកិច្ច​មិន​បាន​បញ្ជាក់​ប្រាប់​អ្នកកាសែត​ថា​ឆបោក​អ្នកណាខ្លះ​នោះទេ និង​សម្ភារៈ​អ្វី​ខ្លះ​នោះ​ឡើយ​។​

​បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបាន​ចៅក្រម​ចេញ​បញ្ជា​អោយ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ភ្នំ​ស្វាយ​នៅ​ព្រឹក​ថ្ងៃ​ដដែល​(​ទី​២៧ ខែ​ឧសភា ឆ្នាំ​២០១៥) ដើម្បី​ស្រាវជ្រាវ​រក​ស្ថាន​ទំងន់​ទោស​បន្ថែម​ចោទ​លើ​ជន​នោះ​ទៅតាម​ផ្លូវច្បាប់​៕
​ឡុង សារ៉េត​

 

2015_05_28jn1 (3) 2015_05_28jn1 (2) 2015_05_28jn1 (1)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment