ខេត្តរតនគិរី ៖ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនក្រុងបានលុងបង្ក្រាបជនសង្ស័យ ចែកចាយគ្រឿងញៀនចំនួន៩នាក់ ស្រី៣នាក់ ប្រុស៦នាក់ ការចុះប្រតិតបត្តិការបង្ក្រាប ជនសង្ស័យខាងលើនេះ នៅវេលាម៉ោង ២២ និង ៣០ នាទីព្រឹក ថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ២០១៥ ។ ទីតាំងបង្ក្រាបជនសង្ស័យខាងលើស្ថិតនៅចំណុចភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ។
ជនសង្ស័យទាំង ៩ នាក់មានឈ្មោះ ១. ឈ្មោះ លី អូន ភេទប្រុសអាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ទីលំនៅភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ២. ឈ្មោះ សុខ រ៉ាវី ប្រុសអាយុ ១៩ ឆ្នាំ ជនជាតិខ្មែរមុខរបរសិស្ស ទីលំនៅភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ៣. ឈ្មោះ ស្រ៊ុន សំបូរ ប្រុសអាយុ ២១ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ៤.សេង ពេជ្រ ប្រុសអាយុ ២១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ នៅភូមិ ៧ មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ៥- សៀន ស្រីនិច ភេទស្រីអាយុ១៦ឆ្នាំ ជនជាតិខ្មែរទីលំនៅភូមិគីឡូម៉ែត្រលេខ ៨ ខេត្តស្ទឹងត្រែង ៦- ជា យានស្រី ភេទស្រី អាយុ ៤២ ឆ្នាំ ជនជាតិខ្មែរទីលំនៅភូមិអូរកន្តិល សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ៧- ស៊ឹម ប៊ុនរ៉ាត់ ភេទប្រុស អាយុ ២៤ ឆ្នាំ ជនជាតិខ្មែរទីលំនៅភូមិអូរកន្តិល សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី មុខរបររត់ម៉ូតូឌុប ៨-ប៉ោ ស្រីឡែន ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរទីលំនៅភូមិអូរកន្តិល សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ៩-សែន ដារ៉ូត ភេទប្រុស ១៩ ឆ្នាំ ជនជាតិខ្មែរទីលំនៅភូមិថ្មដា សង្កាត់បឹងកន្សែង ក្រុងបានលុងខេត្តរតនគិរី ។ សមត្ថកិច្ចបានដកហូតសម្ភារៈមានទូរស័ព្ទដៃចំនួន ១៣ គ្រឿង ថ្នាំញៀន ម៉ាទឹកកក ចំនួន ១ ជី ៣ ហ៊ុន ៧ លី និងលុយចំនួន ៣១០០០០ រៀល និងសម្ភារៈសេពគ្រឿងញៀន មួយចំនួនទៀត ។
លោក ហួត បូរី អធិការក្រុងបានលុងបានអោយដឹងថា ដោយមានការចអង្អុលបង្ហាញពីលោកស្នងការនគរបាលខេត្ត ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន សហការណ៍ ជាមួយកម្លាំងក្រុងបានលុងនិងកម្លាំងប៉ុស្តិ៍រដ្ឋបាលទាំង ៣ សង្កាត់ ក្រុង បានដាក់កម្លាំងបង្កប់ដើម្បីសង្កេតការជាយូរមកហើយ ទើបឈានដល់នូវការកំណត់ទីតាំងបង្ក្រាបករណីខាងលើនេះ ។
បច្ចុប្បជនសង្ស័យទាំង ៩ នាក់ ត្រូវឃាត់ខ្លួននៅអធិការក្រុងបានលុង ដើម្បីត្រួតពិនិត្យទឹកនោម និងកសាងសំណុំរឿង ព្រមទាំងវត្ថុតាងបញ្ជូនខ្លួនទៅសាលាដំបូងខេត្តដើម្បីចាត់វិធានការបន្តតានិតិវិធីច្បាប់៕
ឡុង សារ៉េត