លោក ហង់ ចាន់​ឌី អភិបាលស្រុក​ចិត្រ​បុរី ចេញ​ស្នៀត​ថ្មី រំលោភ​យក​ដី​រាស្ត្រ​

ប្រជាពលរដ្ឋ ៣៧​គ្រួសារ ជា​ជនរងគ្រោះ​ដោយសារ​ការរំលោភ​យក​ដីធ្លី​ពី​សំណាក់​អ្នកមានអំណាច​បុណ្យ​សក្តិ​នៅក្នុង ស្រុក​ចិត្រ​បុរី កំពុងតែ​ស្វះស្វែង​រក​អន្តរាគមន៍​ពី​សំណាក់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​រាជ​រដ្ឋា ភិបាល​កម្ពុជា បន្ទាប់​ពី​បាន​ដាក់​ពាក្យ​ស្នើសុំ​អន្តរាគមន៍​ទៅ​សាលា​ខេត្តក្រចេះ ក្រសួង​ដែនដី​នគរូបនីយកម្ម និង​សំណង់ ព្រម​ទាំង​រដ្ឋសភា​ជា​សភាតំណាងរាស្ត្រ​រួចរាល់​ហើយ​នោះ ។​

​តំណាង​ប្រជាពលរដ្ឋ ៣៧​គ្រួសារ បាន​និយាយ​ឱ្យដឹង​កាលពី​ពេល​ថ្មីៗ​នេះ​ថា លោក ហង់ ចាន់​ឌី អភិបាលស្រុក​ចិត្រ​បុរី បាន​បញ្ចោ​ញ​ប្រជាពលរដ្ឋ​ទាំង ៣៧​គ្រួសារ ឱ្យ​ចេញពី​ដី​កេរ្តិ៍​ពី​ដូនតា​មក ព្រមទាំង​បាន​បញ្ជា​គ្រឿងចក្រ​ឱ្យ​ឈូសឆាយ​ដំណាំ ព្រមទាំង​ផ្ទះសម្បែង​ថែមទៀត​ផង ។ នៅពេលដែល​លោក​អភិបាល​ស្រុក​ស្រុក​ចិត្រ​បុរី ហង់ ចាន់​ឌី ប្រើប្រាស់​អំណាច​ជា​អ​ភិ បាល​ស្រុក មកលើ​ប្រជាពលរដ្ឋ​ស្លូតត្រង់​នោះ គឺ​ពុំ​មាន​លិខិតស្នាម​អ្វី​ទាំងអស់​ហើយ​ថែមទាំង​ធ្វើការ​សម្លុត​គំរាមកំហែង​ប្រជា ពលរដ្ឋ​នៅ​ពេល​ដែល​សួរនាំ​រក​លិខិតស្នាម​ដែល​ពាក់ព័ន្ធ​ទៅនឹង​ការ​ឈូសឆាយ​ផលដំណាំ និង​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​ទាំងអស់ នោះ ។​

​ប្រភព​ដដែល​បាន​ឱ្យដឹងទៀតថា ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ទាំង ៣៧​គ្រួសារ​នេះ​រស់នៅ​ចំណុច​ក្បាល​ច្រះ​ធំ ភូមិ​សំបុក ឃុំ​សំបុក ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ ។ ជាក់ស្តែង​កាលពី​ថ្ងៃ​ទី ១១ ខែតុលា និង​នៅ​ថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ​២០១៥ លោក ហង់ ចាន់​ឌី ជា​អភិបាលស្រុក និង​លោក ហួត យ៉ាំ ជា​អភិបាលរង​ស្រុក​ចិត្រ​បុរី រួមទាំង​លោក សំ សិដ្ឋ ជំទប់​ទី ១ ឃុំ​ថ្ម​គ្រែ បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​មក​បំផ្លាញ​ផលដំណាំ​របស់​ប្រជាពលរដ្ឋ​បណ្តាលឱ្យ​ខូចខាត​ទាំងស្រុង ។

​ជាក់ស្តែង​នៅ​ថ្ងៃទី ០១ ខែ​កញ្ញា ឆ្នាំ​២០១៦ ថ្មីៗ​នេះ លោក ហង់ ចាន់​ឌី លោក​ហួត យ៉ាំ និង​លោក សំ សិដ្ឋ ជា​សមាស ភាព​ដដែល​បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​មាន​ទាហាន កងរាជអាវុធហត្ថ នគរបាល​យក​គ្រឿងចក្រ​ធ្វើការ ឈូសឆាយដី និង​ផល​ដំណាំ​របស់​ប្រជាពលរដ្ឋ​ក្នុង​គោលបំណង​ដណ្តើម​យក​ដី​កេរ្តិ៍​របស់​ប្រជាពលរដ្ឋ​ដោយ​គ្មាន​បទបញ្ជា​ពី លោក ស ចំ​រ៉ុង អភិបាល​ខេត្ត​ក្រចេះ និង​គ្មាន​លិខិតស្នាម​អ្វី​ទាំងអស់ ។​

​ក្រុមអ្នកវិភាគ​ឯករាជ្យ​បាន​ចូលរួម​សម្តែង​យោបល​ផងដែរ​ថា លោក ហង់ ចាន់​ឌី អាង​អំណាច​ជា​អភិបាលស្រុក​ចិត្រ បុរី បាន​ប្រើប្រាស់​តួនាទី និង​អំណាច​រំលោភ​យក​ដី​ប្រជាពលរដ្ឋ​ដោយ​គ្មាន​លិខិតស្នាម​រួម​ទាំង​បទបញ្ជា​របស់​អភិបាលខេត្ត ក្រចេះ​នេះ គឺ​ស្មើ​ទៅ​នឹង​អំពើ​ប្លន់​យក​ដី​ប្រជាពលរដ្ឋ​ទាំង​នៅ​មាន​ជី​វីត​នេះ​គេ​ហៅថា ជា​ការរំលោភ​បែប​ថ្មី ប្រចាំឆ្នាំ​២០១៦ ដែល​នៅ​ទូទាំង​ប្រទេស​ទើបតែ​កើតមាន​ឡើង​នៅក្នុង​ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ ៕

 

IMG_4875 IMG_4877 IMG_4874

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment