លោក​ផ្កាយ​ពីរ ប៉ុល រតនា ឃុំឃាំង​មនុស្ស ៣​យប់ ៤​ថ្ងៃ បង្ខំ​ឱ្យ​ផ្តិតមេដៃ​ដើម្បី​រំលោភ​យក​ដី​ជាង ៨​ហិកតា ឱ្យ​អ្នក​ផ្សេង​

ភ្នំពេញ ៖ ​ខែ​សីហា កន្លងមកនេះ មាន​ករណី​បណ្តឹង​មួយ ដោយ​អ្នកស្រី​ ​យូ ចន្ថា​ ​បាន​ស្នើ​សុំ​អន្តរាគមន៍​ពី​សម្តេច​អគ្គ មហា សេនាបតី​តេជោ​ ​ហ៊ុន សែន​ ​នាយករដ្ឋមន្ត្រី​នៃ ព្រះរាជាណាចក្រ​កម្ពុជា ។ ក្នុង​កម្មវត្ថុ នៃ​ពាក្យ​ស្នើសុំ អន្តរាគមន៍​នោះ បានសរសេរថា​ «​សំណើ​សុំ​សម្តេច មេត្តា​ជួយ​រក យុត្តិធម៌​ដល់​នាង​ខ្ញុំ ដែល​ត្រូវបាន​លោក ឧត្តមសេនីយ៍ទោ​ ​ប៉ុល រតនា​ ​រង​នាយកដ្ឋាន​រង​ព្រហ្មទណ្ឌ ក្រសួង​មហាផ្ទៃ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ឃុបឃិត​គ្នា ជាមួយ និង​លោក​ ​សៀង សុខ​ ​ព្រះរាជអាជ្ញារង សាលាដំបូង រាជធានី​ភ្នំពេញ ចាប់​ឃុំ​ឃាំង​ចំនួន ៣​យប់ ៤​ថ្ងៃ ក្នុង​បន្ទប់​របស់​លោក​… ហើយ​គំរាមកំហែង​បង្ខំ​នាង​ខ្ញុំ ឱ្យ​ផ្តិតមេដៃ ប្រគល់​ដី​ចំនួន ១៨​ហិកតា ៣០​អា ទៅឱ្យ​ឈ្មោះ​ ​សេង ស៊ី​ហេង​ ​និង​ឈ្មោះ​ ​ឡាំ ឆាយ​គីម​ ​ជា​តំណាង​សមាគម ចិន​ហុកគៀន ដែល​មាន​ទីតាំង​ស្ថិតនៅ ភូមិ​ព្រៃ​ដូន​អុក សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​» ​។​

​ពាក់ព័ន្ធ​នឹង​ពាក្យស្នើសុំ អន្តរាគមន៍​ខាងលើនេះ ឯកឧត្តម​ ​ហូ សិទ្ធី​ ​នាយក​ខុទ្ទកាល័យ សម្តេច​អគ្គ​មហា សេនាបតី​តេជោ​ ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​  បាន​ធ្វើ​ដីកា​បញ្ជូន​ចំនួន ០២ ក្នុង​ខែ​សីហា  គឺ​ដីកា​បញ្ជូន​ទី​១ លេខៈ ៩១០ ខន​/០១៥ ចុះ​ថ្ងៃ​ទី ០៥ ខែ​សីហា ឆ្នាំ​២០១៥ គោរព​ជូន​ទៅ ឯកឧត្តម អ៊ឹម ឈុនលឹម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ដីកា​បញ្ជូន​ទី​២ លេខៈ ៩៧៤ ខន​/០១៥ ចុះ​ថ្ងៃ​ទី ២៤ ខែ​សីហា ឆ្នាំ​២០១៥  គោរព​ជូន​ទៅ ឯកឧត្តម អង្គ វង្ស​វ​ឌ្ឈ​នា  រដ្ឋមន្ត្រី ក្រសួង​យុត្តិធម៌​។​

​មជ្ឈដ្ឋាន​មួយចំនួន ដែល​បាន​ដឹង ព័ត៌មាន​ពាក់ព័ន្ធ​ខ្លះៗ ក៏​បាន​អំពាវនាវ​ដែរ​ថា បើ​ចង់​ដឹង​ថា តើ​នរណា​ខុស ឬ​នរណា​ត្រូវ ? អ្នកណា​រងគ្រោះ ដ៏​អយុត្តិធម៌ និង​អ្នក​ណា ជា​អ្នក​ឃុបឃិត​គ្នា ប្រព្រិត្ត​អំពើ​អយុត្តិធម៌​យ៉ង់​ឃ្ន​ង ធ្ងន់ធ្ងរ​នោះ គឺ​សូមឱ្យ ឯកឧត្តម​ ​ឱម យ៉ិនទៀង​ ​ប្រធាន​អង្គភាព ប្រឆាំង​អំពើពុករលួយ មេត្តា​ជួយ​ចាត់ការ ស្រាវជ្រាវ ស៊ើបអង្កេត ករណី​នេះ​ជា​បន្ទាន់ ដោយ​មិន​លម្អៀង ប្រាកដ​ជា​អាច នឹង​បានដឹង​រឿង​ច្បាស់​ជាមិនខាន​… (​ដូច​ករណី​ឈានទៅ​ចាប់ខ្លួន មន្ត្រីប៉ូលិស​មួយចំនួន និង​ករណី​ចាប់ខ្លួន​លោក​ ​អាំង មារ​តី​ ​យកទៅ​ដាក់​ពន្ធនាគារ​) ជា​មិនខានឡើយ​… ។​

​សូមបញ្ជាក់​ថា បន្ទាប់ពី​ទទួលបាន ឯកសារ​មួយ​កំភ្លូស ពាក់ព័ន្ធ​នឹង​ព័ត៌មាន​នេះ អង្គភាព​គេហទំព័រ​យើង បាន​ព្យាយាម​ទាក់ទង សុំ​ការសម្ភាសន៍​បំភ្លឺ ពី​ឧត្តមសេនីយ៍ទោ​ ​ប៉ុល រតនា​ ​និង​ពី​លោក​ ​សៀង សុខ​ ​ព្រមទាំង​ឈ្មោះ​ ​សេង ស៊ី​ហេង​, ឡាំ ឆាយ​គីម​ ​ជា​តំណាង​សមាគម ចិន​ហុកគៀន​ដែរ​… តែ​មិន​អាច​ទាក់ទង បាន​នៅឡើយ​ទេ ហើយ​ពេល​ខ្លះ​ចូល តែ​ត្រូវបាន​បិទ​ទៅវិញ ៕

 

201509photo15

Filed in: ព័ត៌មាន​តាមដាន​សង្គម, ព័ត៌មានស៊ើប​អង្កេត​​សំខាន់ៗ​

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment