អគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានអនុវត្តន៍គោលនយោបាយផ្លាស់ប្តូរគយរដ្ឋាករប្រចាំខេត្តមួយទៅខេត្តមួយ ដើម្បី កាត់បន្ថយនូវការស្គាល់ឃុបឃិតអាជីវករទុច្ចរិតរកស៊ីតូចធំ និងកាត់បន្ថយភាពពុករលួយដែលសង្គមជាតិស្អប់ខ្ពើម ។ បច្ចុប្បន្ន រដ្ឋាភិបាលបានបង្កើតស្ថាប័ន និងច្បាប់ស្តីអំពីការប្រឆាំងអំពើពុករលួយ ដើម្បីទប់ស្កាត់ និងដាក់ទោសទណ្ឌទៅលើបុគ្គល ប្រព្រឹត្តខុសច្បាប់ ។
តាមប្រភពព័ត៌មានពីមន្ត្រីគយ និងរដ្ឋាករបានឱ្យដឹងថា ពីមុនលោក សំ សុវណ្ណារិទ្ធ ជាប្រធានសាខាគយ និងរដ្ឋាករនៅខេត្តមណ្ឌលគីរី បច្ចុប្បន្នជាប្រធានគយ និងរដ្ឋាករ នៅខេត្តប៉ៃលិន នៅថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០១៧ មកម្ល៉េះ ដោយលោក វណ្ណារិទ្ធ រិះរកមធ្យោបាយគ្រប់កលល្បិច ប្រើប្រាស់ សេវាយ៉ាងច្រើនក្រាស់ក្រែល ដើម្បីមកកាន់ប្រធានគយនៅខេត្តប៉ៃលិននេះ បើមិនដូចនោះទេ ប្រាកដជាបានកន្លែងអង្គុយ អានកាសែតមិនខាន ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ អាជីវកររកស៊ីដឹកទំនិញចេញចូលពីប្រទេសកម្ពុជា ទៅថៃ ពីថៃមកកម្ពុជា បានរអ៊ូ រទាំឱ្យដឹងថា លោក សំ សុវណ្ណារិទ្ធ ប្រធានសាខាគយ និងរដ្ឋាករខេត្តប៉ៃលិន ប្រព្រឹត្តអំពើពុករលួយ ក្រោមស្លាកបង់ពន្ធរដ្ឋ និងបក្ខពួកនិយមជាសេនារីយោដោយចាត់តាំងគយជាមនុស្សរបស់គាត់ទៅកាន់ប៉ុស្តិ៍ណាដែលត្រូវប៉ាន់ (ប៉ុស្តិ៍ទំនិញចេញចូល ច្រើន)តាមរយៈសូកលុយច្រើន តិចក្រោមស្លាបថា ចេះធ្វើការងារ និងមិនសូវចេះធ្វើការងារចំពោះគយណាឱ្យលុយតិចបំផុត គឺតែងតែចោទថា មិនចេះធ្វើការងារ ។ ចំពោះគយ និងរដ្ឋាករ ដែលបានប្រចាំតាមប៉ុស្តិ៍ ឬច្រកនានា តែងតែលួចឃុបឃិតជា មួយឈ្មួញរកស៊ីដឹកទំនិញតាមរថយន្តតូចធំសំពីងសំពោងចេញចូលប្រទេសកម្ពុជា-ថៃ បែបអនាធិបតេយ្យបង្កើតឱ្យមានបទ ល្មើសគេចពន្ធយ៉ាងច្រើគ្រប់ច្រកល្ហកជុំវិញខេត្តប៉ៃលិននេះ ។
សកម្មភាពពុករលួយជាសេនារីយោងនេះ ធ្វើឱ្យបាត់ចំណូលពន្ធរដ្ឋយ៉ាងសន្ធឹកសន្ធាប់ក្នុងមួយខែៗ មួយឆ្នាំៗរាប់រយ ម៉ឺនពាន់លានដុល្លារ លើសពីនេះបង្កើតឱ្យមាននិទណ្ឌភាពក្នុងប្រទេសកម្ពុជា និងមានវិសមភាពក្នុងការប្រកួតប្រជែងពាណិជ្ជ កម្មទៀតផង មានន័យថា ក្រុមហ៊ុនសុច្ចរិតរកស៊ីបង់ពន្ធរដ្ឋត្រឹមត្រូវ រីឯក្រុមហ៊ុនទុច្ចរិតរកស៊ីគេចពន្ធ ឬគេចពន្ធខ្លះ បង់ពន្ធខ្លះៗ ជារឿយៗ ដោយត្រូវរ៉ូវជាមួយគយប្រចាំការទាំងនោះ ត្រូវទំនិញសូវតែដឹកបានយ៉ាងសម្បើមចូរបានរលូន ហើយពន្ធចូលរដ្ឋបានតិច ។
ក្នុងករណីនេះលោក សំ សុវណ្ណារិទ្ធ ប្រធានសាខាគយ និងរដ្ឋាករខេត្តប៉ៃលិន ដឹងដែរអត់ ឬមិនដឹង ឬដឹងធ្វើជាមិនដឹង តាមការរិះគន់ខ្លាំងៗ ពីប្រជាពលរដ្ឋអាជីវករថា លោក សំ សុវណ្ណារិទ្ធ មិនមែនមិនដឹងទេ គឺដឹងតែធ្វើមិនដឹង គឺទុកផ្លូវបើក ភ្លើងខៀវឱ្យកូនចៅរកលុយដើម្បីចាយខ្លួនឯងខ្លះយកទៅឱ្យមេខ្លះ ដើម្បីរក្សាកន្លែងឈរជើងរកលុយជូនមេបន្តទៀត ។
សកម្មភាពធ្វើឱ្យបាត់ចំណូលរដ្ឋរាប់រយម៉ឺនសែនដុល្លារក្នុងមួយឆ្នាំៗ នាយកដល់ស្ថាប័នប្រឆាំងអំពើពុករលួយ រំលោភលើ ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយបទបញ្ជាលេខ ០១ ប.ប ចុះថ្ងៃទី ០៩ ខែតុលា ឆ្នាំ២០១៦ ក្នុងហេតុផលបញ្ចៀសដល់ការប៉ះពាល់ចំណូលរដ្ឋ និងការប្រកួតប្រជែងពាណិជ្ជកម្ម ។
ក្នុងករណីបែបនេះ គួរណាស់អធិការកិច្ចក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អធិការកិច្ចអគ្គនាយកដ្ឋានគយ និងរដ្ឋាករ អង្គភាពប្រឆាំងអំពើពុករលួយ និងសមត្ថកិច្ចផ្សេងៗដែលពាក់ព័ន្ធគួរតែបើកការស៊ើបអង្កេត ។ សារព័ត៌មានយើងខ្ញុំបាន ធ្វើការទំនាក់ ទំនងតាមលេខទូរស័ព្ទទាក់ទងមិនបាន ៕