អា​ចែ​ដូច​អា​គក ១​តំប​ដូច​ចំនួន​៤ វា​ដៀ​តែ​ខ្នូ​ត​ទេ​..!

ខេត្ត​បន្ទាយមានជ័យ ៖ កន្លងមក​ថ្មីៗ​នេះ អាជីវករ កម្មករ​អូស​រទេះ ពលករ និង​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់ ដែល​បាន ចេញចូល​ឆ្លងកាត់​ព្រំដែន​ពី​ប្រទេស​កម្ពុ​ចា ទៅ​ប្រទេស​ថៃ​បាន​ត្អូញត្អែរ​រអ៊ូរទាំ ខ្លះ​ស្រក់​ទឹកភ្នែក នឹង​អួលដើមក រាយការណ៍​ប្រាប់​ដល់​សារព័ត៌មាន​យុត្តិធម៌​ឱ្យដឹងថា ការចូល​កាន់តំណែងរ​បស់​លោក​វរៈសេនីយ៍ ខឹម ចិ​ត្រា ជា​ប្រធាន ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ថ្មី ប្រចាំ​ច្រក​អន្តរជាតិ​ប៉ោយប៉ែត បាន​ប្រព្រឹត្ត​សកម្មភាព​ស្តែងចេញ​ជា​អំពើ​ពុករលួយ ជះក្លិន​បញ្ច្រាស់​ខ្យល់​ស្អុយគគ្រុក​លើស​អ្នក​ពី​ដឹកនាំ​មុនៗ​ទ្វេដង ។​

​ក្រុម​ប្រជាពលរដ្ឋ​បាន​បន្តថា សកម្មភាព​ដឹកនាំ​ដោយ​លោក ខឹម ចិ​ត្រា ចូលកាន់​តំណែង​ថ្មី​ជា​មេ​ប៉ុស្តិ៍​ប៉ូលីស អន្តោប្រវេសន៍​នៅ​ច្រក​អន្តរជាតិ​ប៉ោយ​ប៉ែត ដែល​ល្បី​ធុំក្លិន​ស្អុយ​គគ្រុក​ដោយ​ប្រព្រឹត្ត​អំពើពុករលួយ​មិន​ប្រក្រតី​ដោយ បញ្ជា​កូនចៅ​នគរបាល​អន្តោប្រវេសន៍​ក្រោម​ឱវាទ​ឱ្យ​អនុវត្តន៍​ដូចជា ៖
១-​ជម្រិត​យក ប្រាក់​ពី​ពលរដ្ឋ​ក្នុង​ម្នាក់ៗ​៥០​បាត​(​លុយ​ថៃ​)​ឬ​ស្មើនឹង​៧០០០​រៀល​ក្នុង​ការ​ប្រថាប់ត្រា​លើ​បណ្ណ័​ព្រំដែន ចេញពី​ប្រទេស​កម្ពុជា ចូលទៅ ប្រទេស​ថៃ តាម​ច្រកទ្វារ​អន្ថរជាតិ​ប៉ោយប៉ែត​។
២-​ធ្វើលិខិត បញ្ជាក់​១​សន្លឹក​តម្លៃ​២០០​បាត​និង​៥០០​បាត​ផ្សេងទៀត សម្រាប់​ថត​កាត​ចូល ប្រទេស​ថៃ ។​

៣-​ធ្វើ​លិខិតបញ្ជាក់​១​សន្លឹក​តម្លៃ​២០០​បាត​និង​៤០០​បាត​ផ្សេងទៀត សម្រាប់​ថត​កាត​ចូល​ទៅ​ដី​ថៃ ចំពោះ​ពលរដ្ឋ​មកពី​តាម បណ្ដា​ខេត្ត​ក្រៅ​ពី​ក្រុង​ប៉ោយ​ប៉ែត​។

៤-​ជម្រិត​យកលុយ​៣០០​បាត​ក្នុង ១​ខែ​ពី​អ្នករត់​ម៉ូតូឌុប​នៅ​គល់​ស្ពាន​មិត្តភាព កម្ពុជា​-​ថៃ​។

៥-​ជម្រិត ទារលុយ​ពី​អ្នក​រត់​ម៉ូតូ​កង់​៣ ម្នាក់​៦០០​បាទ​ក្នុង​១​ខែ​។​

៦-​ជម្រិត​ទារលុយ​ពី​អ្នក​លក់​ចំណី​អាហារ​តាម​រទេះរុញ​ម្នាក់​ក្នុង​១​ខែ ចាប់ពី ១៥០០ -២០០០ រហូតដល់​៦០០០​បាត ។ ហើយ​នៅ​ក្នុង​នោះ​ផងដែរ ចំណុច​ទី​៥​និង​ទី​៦ គឺ​លោក​វរៈសេនីយ៍ឯក ទេព សម្បត្តិ នាយរង​ប៉ុ ស្តិ៍ ជា​អ្នក​ក្ដោប​ក្តាប់​សេដ្ឋកិច្ច ។​

​ប្រជាពលរដ្ឋ​មួយ​នាក់​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ជាច្រើន​នាក់ បាន​បន្ត​បន្ថែមទៀតថា ការប្រើប្រាស់​ពាក្យ​គំរាម កំហែង​ជម្រិត​ទារ​ប្រាក់​ឲ្យ​បង់​មិន​ប្រក្រតី គឺ​ខុសច្បាប់ ។

​ម្យ៉ាងទៀត​យើងខ្ញុំ​សង្ឃឹមថា មេ​នគរបាល​ថ្មី​នេះ បាន​មក​បម្រើ​ប្រជាពលរដ្ឋ គិតគូរ​យល់​ដល់​ផលប្រយោជន៍ សេចក្តី​សុខទុក្ខ​ប្រជាជន ហើយ​ប្រព្រឹត្ត​សកម្មភាព អាជីវកម្ម​រកស៊ី​បាន​ស្រួល​ត្រឹមត្រូវ ទីបំផុត​បានត្រឹមតែ​ខកចិត្ត​អស់សង្ឃឹម​ទៅវិញ ព្រោះថា ពីមុន​មាន​ឈ្មោះ លោក ស៊ឹម សំអាត កាន់​កន្លែង​នេះ ប្រព្រឹត្ត​អំពើ​ពុករលួយ​ឃោរឃៅ​ទារលុយ​ឥត​សំចៃ តែ​ឥឡូវ​លោក​វរៈសេនីយ៍ ខឹម ចិ​ត្រា មក​ធ្វើ​មេប៉ូលីស​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត ប្រព្រឹត្ត​អំពើ​ពុករលួយ​គំរាមកំហែង​ទារប្រាក់​ពី​ប្រជាជន ក្រីក្រ​រកស៊ី​ត្រឹមត្រូវ លើស​អ្នក​មុន​ទៅ​ទៀត នេះ​ហើយ​ដែល​សុភាសិត​ខ្មែរ​យើង​បាន​ពោលថា “​អាគ​ក​ដូច​អា​ចែ ១​ដំ​បរ ស្មើ​នឹង​បួន ”​។
​បើដូច្នោះ​យើងខ្ញុំ​ជា​ប្រជាពលរដ្ឋ​ស្លូតត្រង់​រកស៊ី​ត្រឹមត្រូវ​ដើម្បី​ជីវភាព​គ្រួសារ​បាន​មួយ​ថ្ងៃ ហូប​មួយ​ថ្ងៃ ដោយ​កម្លាំង​កាយ កម្លាំងចិត្ត ដូច្នេះ​យើងខ្ញុំ​ទាំងអស់​សូម​អំពាវនាវ​ដល់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ មេត្តា​បង្កើត​គណៈកម្មការ​ដើម្បី​ពិនិត្យិ​ស្រាវជ្រាវ​រក​កំហុស និង​ដាក់​ទោសទណ្ឌ​ស្របតាម​ច្បាប់​ដែល​មាន​ស្រាប់ ៕

 

khoemchetra01

Filed in: ព័ត៌មានជាតិ, ព័ត៌មានស៊ើប​អង្កេត​​សំខាន់ៗ​

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment