លោក យឹម ឡាំង អភិបាលស្រុកសាលាក្រៅអាងអំណាចដើរចង្អុលលក់ដីគេ ឯងដោយមិនខ្វល់ថា ដីនោះ ជា របស់អ្នកណាឡើយ ថែម ទាំងចុះលួចធ្វើឯកសារកាន់កាប់ថ្មីដោយចុះវាស់វែងស្ងាត់ៗ មិនឱ្យម្ចាស់ដីដឹងឡើយ ។
ហេតុការណ៍ដែលធ្វើឱ្យ ម្ចាស់ដីដឹងថា មានគេវាស់ដី របស់គាត់លក់ ខណៈពេល ដែលឃើញគេចុះយកត្រាក់ទ័រ ភ្ជួរដីកាលពីដើមខែមីនា ឆ្នាំ ២០១៤ នេះដីចំការរបស់គាត់ ស្ថិតក្នុងភូមិអន្ទងរក្សា ឃុំ ស្ទឹងត្រង់ ស្រុកសាលាសាលា ក្រៅ ខេត្តប៉ៃលិន ។
ប្រភពព័ត៌មានពីលោក សំ កូលីន ជាម្ចាស់ដីដាំដំឡូង មីបានបាននិយាយថា ដីទាំង អស់ចំនួន៩៥ហិកតា ដែល មាន លិខិតបញ្ជាក់ត្រឹមត្រូវដែល មានចុះហត្ថលេខាទទួលស្គាល់ ដោយ លោក វ័រ រួម មេឃុំ ស្ទឹងត្រង់ កាលពីគាត់ នៅជា មេឃុំ និងលោក តាន់ តែម ប្រធានមន្ទីររៀបចំដែនដីនគរូ បនីយ៍កម្ម និងសំណង់ខេត្ត ប៉ៃលិន តាំងពីឆ្នាំ ២០០៨ ។
ដីនោះគាត់បានដាំដំឡូង មីបានចំនួន ៥០ ហិកតារយៈ ពេល ០២ឆ្នាំ ហើយមិនទាន់ បានដកទេ ហើយនៅរដូវប្រ- មូលផលចុងឆ្នាំនេះគាត់បំរុង ទៅដកដំឡូងមី ។ នៅពេល ទៅដល់ចំការក៏ឃើញមាន ប្រជាជនជាច្រើននាក់ មាន គោយន្តនិងមានត្រាក់ទ័រព្យួរ ដកដំឡូងមីរបស់គាត់គាត់ក៏ ប្តឹងប៉ូលិសអធិការស្រុកនៅ ពេលដែលចុះទៅឃាត់បាន គោយន្តកន្ត្រៃយ៍ ១ គ្រឿងនិង អ្នករើសដំឡូងមីជាច្រើននាក់ ហើយបានសាកសួរពួកគេបាន ប្រាប់ថា គឺឈ្មោះ ពិន វណ្ណ ហៅប្រុស និងឈ្មោះ ម៉ៅ សាវី បានបញ្ជារឱ្យពួកគាត់ ទៅដកដំឡូងគាត់យកដោយ សេរីដោយអាងថា លោក ឧកញ៉ា សេង ឈុនឡេង និង ជំទាវនៅពីក្រោយខ្នងឱ្យដក ដំឡូងមីយកតាមចិត្តថែម ទាំងយកត្រាក់ទ័រ ទៅ ព្យួរយក អស់ពីចំការដោយសំអាងថា លោកអភិបាលស្រុក យឹម ឡាំង និងកូនប្រសារជាមន្ត្រី ប៉ូលីស ។
លោក សំ កូលីន បាន បញ្ជាក់ថាទាក់ទងនឹងបញ្ហា នេះលោក សែម សុខន មន្ត្រី សូរិយោដីស្រុកសាលាក្រៅ ដែល ទើបនឹងឡើងថ្មីបាន និយាយបដិសេធន៍មិនទទួល ស្គាល់ឯកសារកាន់កាប់ដីចាស់ ឬប្លង់ចាស់ ព្រមទាំង បញ្ជាឱ្យ កូនចៅចុះវាស់វែងរាល់ថ្ងៃ ដោយមិនខ្លាចប៉ះពាល់លើដី កម្មសិទ្ធិអ្នកណាឡើយ ។ ការ បដិសេធន៍ប្លង់ ចាស់ តាន់ តែម ប្រធានមន្ទីររៀបចំដែនដីនគរូ បនីយ៍កម្មនិងសំណង់ខេត្ត ប៉ៃលិនរួចហើយ ធ្វើការវាស់ វែងចេញ ប្លង់ថ្មី គឺជាទង្វើ រំលោភទៅលើច្បាប់ភូមិបាល ទាំងស្រុងហើយម៉្យាងវិញ ទៀត គឺជាប់ពាក់ព័ន្ធទៅនឹង ក្រមព្រហ្ម ទណ្ឌពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិបុគ្គល ថែមទៀតផង ។
ប្រភពដដែលបានបន្តឱ្យ ដឹងថាចំពោះទង្វើរបស់លោក យឹម ឡាំ អភិបាលស្រុកសា លាក្រៅនេះ ក៏គួរតែលោក ប្រធានមន្ទីរ តាន់ តែម ពិនិត្យ មើលឡើងវិញចំពោះទង្វើ របស់ចៅហ្វាយស្រុករូបនេះ ដែលបំពេញសកម្ម ភាព រំលោភ ទៅលើច្បាប់ទាំងងងើលបែប នេះ ។
ក្រុមអ្នកវិភាគនិយាយឱ្យ ដឹងដែរថា ឯកឧត្តម នាយ ឧត្តមសេនីយ៍ អ៊ី ឈាន អភិបាលខេត្តប៉ៃលិនគួរតែពីនិត្យពី សកម្មភាពរបស់លោក យឹម ឡាំ អភិបាលស្រុកសាលាក្រៅ ដែលឈូសឆាយដីចំការដំឡូង របស់ប្រជាពល រដ្ឋ ដោយសំអាងអំណាចឧកញ៉ា សេង ឈុនឡេង និងជំទាវ ណា មួយដែលមិនហ៊ានចេញមុខ មកទទួលខុសត្រូវ ចំពោះការ រំលោភបំពានយកដីចំការ របស់ប្រជាពលរដ្ឋធ្វើជាទ្រព្យ សម្បត្តិរបស់ខ្លួននោះ ៕