មន្ត្រីប៉ូលិស ប្រចាំការ នៅប៉ុស្តិ៍ច្រករបៀង ១៩ បាននឹងកំពុងសប្បាយចិត្ត ក្នុងការប្រមូលយកលុយបានយ៉ាង ច្រើន ក្នុង ១ថ្ងៃៗ ពីអ្នករកស៊ីដឹកបទល្មើសឈើប្រណិតខុសច្បាប់ ដែលឆ្លងកាត់តាមប៉ុស្តិ៍ច្រករបៀង ១៩ នេះ ហើយ ដោយសារ តែពូកែខាងរកលុយ ជូនចៅហ្វាយរបស់ខ្លួន ។ ដូច្នេះហើយ ទើបគេអាចឈរជើង នៅប៉ុស្តិ៍ច្រករបៀង ១៩ នេះបានយ៉ាងដុះស្លែ ។
បើតាមប្រភពពីក្រុមឈ្មួញ មួយចំនួន បានបង្ហើបឱ្យដឹងថា ពួកគាត់សង្កេតឃើញថា មានម៉ូតូ និងរថយន្តដឹក បទ ល្មើស ឈើប្រណីតខុសច្បាប់យ៉ាងអនាធិបតេយ្យ និងគគ្រឹកគគ្រេងមិនឃើញប៉ូលិសប៉ុស្តិ៍ច្រករបៀង ១៩ ធ្វើការ ទប់ ស្កាត់ ឬបង្ក្រាបឡើយ មានតែដាក់ប៉ុស្តិ៍អង្គុយ ឬចងអង្រឹងចាំរាប់ក្បាលឡានដែលដឹកឈើប្រណីតខុសច្បាប់ ឆ្លង កាត់យកតែលុយប៉ុណ្ណោះ ។
ជាក់ស្តែងនៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០១៤ វេលាម៉ោង ១២ និង៤០នាទីថ្ងៃត្រង់ ក្រុមសារព័ត៌មានបានតាម ថត ឡាន ដឹកបទល្មើសឈើប្រណីតដល់ចំណុចត្រង់ច្រករបៀង ១៩ ហើយប៉ូលិសប៉ុស្តិ៍ច្រករបៀង ១៩ មិនបានសហ ការ ជាមួយក្រុមសារព័ត៌មានទេ បែរជាបើកភ្លើងខៀវ ឱ្យឡាន ដឹកឈើប្រណីត ខុសច្បាប់ ចេញទៅ ប្រទេសវៀតណាម យ៉ាងរលូន ៕