ខេត្តរតនគិរីៈ ដើម្បីពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី បានដាក់បញ្ជាអោយកម្លាំងរាជអាវុធហត្ថក្រុងបានលុងបានចុះឆែកឆេរត្រួពិនិត្យអាវុធជាតិផ្ទុះ បកស្កុតខ្មៅ រថយន្តដែលពាក់ស្លាកលេខ ខេមរភូមិន្ទ និងសម្រួលសំលៀកបំពាក់ប្រជាពលរដ្ឋឫជនខិលខូចដែលយកឯកសណ្ឋានរបស់កងកម្លាំងប្រដាប់អាវុធស្លៀកពាក់បន្លំ ។
ការចុះត្រួតពិនិត្យចល័តទៅតាមគោលដៅសំខាន់ៗជាអចិន្ទ្រៃយ៍ក្នុងក្រុង ដើម្បីបង្កើនសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ។ ការចុះប្រតិបត្តិការរបស់កម្លាំងកងរាជអាវុធហត្ថរយៈពេល២ថ្ងៃ គឺថ្ងៃទី១៦-១៧ ខែមិថុនា ឆ្នាំ២០១៤នេះ លទ្ធផលជាបឋមបកស្គុតពណ៌ខ្មៅដែលបិទលើកញ្ចាក់រថយន្តបានចំនួន១៦១គ្រឿង អាវចំនួន៧ និងមួកចំនួន ស្លាកលេខខេមភូមិន្ទចំនួន៥ គ្រឿង អាវុធខ្លីស្របច្បាប់ចំនួន៦ដើម។
សកម្មភាពនេះ ក៏ជាការរួមចំណែកអនុវត្តនូវគោលនយោបាយភូមិឃុំ មានសុវត្ថិភាពទាំង ៩ ចំណុចរបស់ រាជរដ្ឋាភិបាលផងដែរ ៕
ឡុង សារ៉េត