លោក សី ស៊ី​ឡៃ និង​លោក ប្រាក់ ប៉ូ​លី ថ្លើមធំ​ពាសមេឃ​មិន​គោរព​ច្បាប់​

ខេត្ត​បន្ទាយមានជ័យ​ ៖ តាម​ប្រភព​ពី​ប្រជាជន​ខេត្ត​បន្ទាយមានជ័យ ក្រុង​ប៉ោយប៉ែត​បាន​ឱ្យដឹងថា លោក សី ស៊ី​ឡៃ ជា​មន្ត្រីជលផល និង លោក ប្រាក់ ប៉ូ​លី​មន្ត្រី​សុរិយោដី បាន​យក​ដី​ផ្លូវ​សាធារណៈ ដែល​ប្រជាពលរដ្ឋ​ប្រើប្រាស់​ជា​រៀងរាល់ថ្ងៃ ធ្វើជា​កម្មសិទ្ធិ​របស់​ខ្លួន ដោយ​សំអាង​ថា មាន​ប័ណ្ណកម្មសិទ្ធិ​ត្រឹមត្រូវ និង​មាន​ការទទួលស្គាល់​ស្រប​ច្បាប់​ពី​ភូមិ​ឃុំ​។

​ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​រងគ្រោះ​ជាង ១០០​គ្រួសារ នៅ​ក្រុម​១៩ ភូមិ​សាមគ្គី​មានជ័យ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ចោទ​ថា​មន្ត្រី​២​រូបនេះ​បាន​រំលោភ​ដី​ផ្លូវ ដែល​ប្រជាជន​កំពុងធ្វើដំណើរ​រាល់ថ្ងៃនេះ បែរ​ជា​បណ្តាលឱ្យ​ប្រជាពលរដ្ឋ​មិនអាច​ធ្វើដំណើរ​ទៅ​មក​បាន​ឡើយ​។​

​ប្រជាពលរដ្ឋ​បាន​លើកឡើង​ថា ប៉ុន្មាន​ថ្ងៃមុន​ប្រជាពលរដ្ឋ​បាន​នាំគ្នា​យក​ដី​ទៅ​ចាក់​លើផ្លូ​នៅ​ជិតដី មន្ត្រី​ទាំង​ពីរ​ឱ្យ​រាបស្មើ ដើម្បី​ងាយស្រួល​ក្នុងការ​ធ្វើ​ដំណើរ ។ ប៉ុន្តែ កាល​ពី​ម្សិលមិញ​លោក ប្រាក់ ប៉ូ​លី បាន​គំរាមកំហែង​មកលើ​ចាប់​ប្រជាពលរដ្ឋ និង​បាន​បញ្ជា​កូនចៅ​មក​ព័ទ្ធ​របង​លើដី​ផ្លូវ​តែម្តង​យ៉ាង​តល់​ក្រហល់​បំផុត​។​

​ជនរងគ្រោះ ឌុ​ន ពុទ្ធី បាន​ប្រាប់ថា មន្ត្រី​ទាំង​ពីរ​រូប​នេះ​មាន​ចេតនា​ពិតប្រាកដ​ក្នុង​ការរំលោភ​យក​ដី​ផ្លូវ និង​បាន​ឃុបឃិត​ជាមួយ​អាជ្ញាធរ​ដែល​ធ្វើការ​រំលោភ​លើ​ច្បាប់​គ្មាន​ជំនាញ​ច្បាស់លាស់​ទាល់តែសោះ​។​
​លោក ឌុ​ន ពុទ្ធី បន្តថា ការបិទផ្លូវ​នេះ​ធ្វើឱ្យប៉ះពាល់​ដល់​ការ​ត​ប្រព័ន្ធ​ទឹក​ស្អាត បណ្តាញ​អគ្គិសនី ជា​ពិសេស​ប្រសិនបើ​មាន​អគ្គិភ័យ​កើតឡើង នឹង​ជួប​ផល​ពិបាក​ក្នុងការ​ពន្លត់ ពីព្រោះ​មិន​មាន​ផ្លូវ​ចូល​។ ហេតុដូចនេះ លោក រួមទាំង​ប្រជាពលរដ្ឋ​នឹង​ដាក់​ពាក្យបណ្តឹង​ទៅ​តុលាការខេត្ត អភិបាលខេត្ត អង្គភាព​ប្រឆាំង​អំពើពុករលួយ និង ក្រសួង​នគររូបនីយកម្ម និង​សំណង់ ដើម្បី​ជួយ​ស្វែងរក​ដំណោះស្រាយ​រក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ជា​ជន​ស្លូត ត្រង់ ។​
​ពលរដ្ឋ​រងគ្រោះ​ម្នាក់ទៀត លោក ប៊ុន នាង តំណាង​ប្រជាពលរដ្ឋ​ជាច្រើន​បាន​អះអាងថា ប្រជាពលរដ្ឋ​បាន​ប្រើប្រាស់​ដី​ផ្លូវ​នេះ​យូរ​មក​ហើយ ហេតុ​ដូច្នេះ​ប្រជាពលរដ្ឋ​បាន​ធ្វើ​ការតវ៉ា​ប្រឆាំង ដើម្បី​ទាមទារ​ការបើកផ្លូវ​ប្រើប្រាស់​បន្ត​។ លោក​បន្តថា ក្នុងនាម​ជា​មន្ត្រី​មាន​ជំនាញ​គួរតែ​ប្រគល់​ដី​នោះ ជូន​ប្រជាពលរដ្ឋ​ទុក​សម្បត្តិ​សមូហភាព​ជា​ក្នុងការ​ធ្វើ​ដំណើរ ។ អាស្រ័យ​ផល​ប្រចាំ​ថ្ងៃ​ស្របតាម​គោលនយោបាយ​កាត់បន្ថយ​ភាពក្រីក្រ​របស់​រាជរដ្ឋាភិបាល ។

​បើសិន​លោក​ទាំង​ពីរ លោក សី ស៊ី​ឡៃ និង​លោក ប្រាក់ ប៉ូ​លី មិន​ប្រគល់​ដី​នោះ​ទុក​ជា​ផ្លូវ​សម្រាប់​ទ្រព្យ សម្បត្តិ​រដ្ឋ​សម្រាប់​ប្រជាជន​ធ្វើដំណើរ​ទេនោះ លោក​ទាំង​ពីរ​ប្រាកដ​មានឈ្មោះ​អ្នករំលោភ​យក​ដី​ផ្លូវ​មាន​ឈ្មោះ​អ្នក រំលោភ​ច្បាប់​ហើយ​អាច​ប្រឈម​នឹង​ច្បាប់ ដែល​ធ្វើឱ្យ​រដ្ឋាភិបាល​មានឈ្មោះ​ថា មិន​គោរព​ច្បាប់​ហើយ ។​
​រីឯ​លោក​ចៅសង្កាត់​រង​ប៉ោយប៉ែ​ត​ទី ២ គឺ មានប្រសាសន៍ថា​ដី​នោះ​ជា​ដី​ផ្លូវ​ហើយ​ត្រូវបាន​មន្ត្រី​ទាំង​ពីរ​រំលោភ ពិតប្រាកដ​មែន​។ លោក​បន្តថា លោក​កំពុង​ស្វែងរក​ឯកសារ​ពាក់ព័ន្ធ​ឱ្យបាន​គ្រប់គ្រាន់​សិន មុន​នឹង​ចុះ​ធ្វើ​អន្តរាគមន៍ ៕

 

kosumsareot_prakpoly

Filed in: ព័ត៌មានជាតិ, ព័ត៌មាន​តាមដាន​សង្គម, ព័ត៌មានថ្មី, ព័ត៌មានស៊ើប​អង្កេត​​សំខាន់ៗ​

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment