ខេត្តរតនគីរីៈ ក្រុមហ៊ុនទ្រីភាពគ្រុប គឺជាក្រុមហ៊ុនមួយដែល ទទួលសិទ្ធវិនិយោគ ពីរាជរដ្ឋាភិបាល តាមបន្ទាត់ព្រុំដែន តាំងពីឆ្នាំ២០០៩ មកទល់ពេលនេះ ក្រុមហ៊ុនអភិវឌ្ឍន៍ បានសមិទ្ធិផលធំៗ មួយចំនួន ដូចជា សណ្ឋាគារ ការស៊ីណូ ផែស្ងួត ជាដើម នៅតាមបន្ទាត់ព្រុំដែន ដែលកាលពីមុន ធ្លាប់មានសភាពស្ងប់ស្ងាត់នោះ។
ក្នុងឧកាសសម្ភោធ កាត់ខ្សែបូរណ៍ដាក់អោយប្រើប្រាស់ នូវអាគារ ការស៊ីណូ និងផ្ទះសំណាក់ បានធ្វើឡើងនៅរសៀលថ្ងៃទី០១ ខែមករា ឆ្នាំ២០១៥ នៅតាមបណ្ដោយផ្លូវជាតិលេខ៧៨ ជាប់ព្រុំប្រទល់ប្រទេសវៀតណាម ស្ថិតក្នុងភូមិប៉ក់ធំ ឃុំប៉ក់ញៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគីរី ក្រោមអធិបតីភាព ឯកឧត្ដម ថង សាវុន អភិបាលខេត្ត ឯកឧត្ដម បូ ឡាំ តំណាងរាស្ដ្រ មណ្ឌលរតនគីរី និងលោក លឹម ថាតុង ប្រធានរណសិរ្ស ខេត្តយ៉ាឡាយ ប្រទេសវៀតណាម និងឥស្សរជន ជាច្រើនរូបទៀត។
ក្នុងរាត្រី ដ៏សែនមនោរម្យនេះ លោកឧកញ៉ា លៀង ចាន់មុន្នី នាយករង និងជាតំណាងលោកឧកញ៉ាទ្រីភាព របស់ក្រុមហ៊ុន ទ្រីភាពគ្រុប មានប្រសាសថា ក្រុមហ៊ុនបានកសាង សមិទ្ធិផលផ្សេងៗ អោយលេចចេញជារូបរាងឡើងនៅតំបន់នេះមានការលំបាកខ្លាំងណាស់ តែទោះ ជាយ៉ាងណាក៏ដោយ ក្រុមហ៊ុននៅតែខិតខំពុះពារ រាល់ការលំបាក គ្រប់ឧបសគ្គ រហូតទទួលបានជោគជ័យ ដូចសព្វថ្ងៃ ឥឡូវនេះ ក្រុមហ៊ុនបានកសាងសណ្ឋាគារ កាស៊ីណូមិត្តភាព បានរួចរាល់ទាំងស្រុងហើយ ដោយចំណាយអស់ទឹកប្រាក់ចំនួន ១៥លាន ៨សែនដុល្លាអាមេរិក តំបន់សេដ្ឋកិច្ចពិសេស ទ្រីភាព អូរយ៉ាដាវ បានកសាងរួចរាល់មួយចំនួនធំហើយ ដែលក្នងនោះរួមមាន ទីស្នាក់កុងទីន័រ អាគារការិយាល័យ របស់ទីស្នាក់ការគយ កាំកុងត្រូល និងស្ថាប័នពាក់ព័ន្ធ អាគារការិយាល័យចំនួន២ ឃ្លាំងស្តុក និងដោះដូរទំនិញចំនួន១ ព្រមទាំងសួនច្បារ និងហេដ្ឋារចនាសម្ព័ន ផ្សេងៗ ទៀត ដោយសរុបទឹកប្រាក់ អស់ប្រមាណ ១៥លានដុល្លាអាមេរិក ។ ហើយស្ថនីប្រេងឥន្ទនៈ មួយកន្លែងទៀតអស់៣០ម៉ឺនដុល្លាអាមេរិក សរុបទាំងអស់ចំនួន៣០លាននិង ៨០ម៉ឺន ដុល្លាអាមេរិក។ លោកបន្តថា ការកសាង សមិទ្ធិផលថ្មីនានា នៅតំបន់នេះត្រូវចំណាយថវិការអស់ច្រើន ពីព្រោះតំបន់នេះ ជាតំបន់ដាច់ស្រយ៉ាល។លោកអគ្គនាយករងបានបន្តទៀតថា ក្រុមហ៊ុនចង់បង្ហាញទិសដៅទៅថ្ងៃមុខ និងគ្រោងបង្កើត អោយមានរោងចក្រកែច្នៃ ជ័រកៅស៊ូក្រែប គ្រប់ប្រភទ ចំណតរថយន្ត ផ្ទះល្វែង ព្រមទាំងឃ្លាំងស្តុកដោះដូរទំនិញ មួយចំនួនផ្សេងទៀត ដែលក្រុមហ៊ុន បានគ្រោងចំណាយ ថវិការចំនួន២០លាន ដុល្លាអាមេរិកបន្ថែមទៀត ក្នុងគោលបំណង ប្រែក្លាយតំបន់ជាយដែនមួយនេះ អោយទៅជាតំបន់សេដ្ឋកិច្ចមួយដែលផ្ដល់ប្រយោជន៍ ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងការធ្វើពាណិជកម្មឆ្លងដែន រវាងប្រទេសនិងប្រទេស ហើយក៏អាចជួយកាត់បន្ថយ នូវការធ្វើចំណាកស្រុករបស់ប្រជាពលរដ្ឋខ្មែរ ទៅក្រៅប្រទេស ដោយស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ។
នាឱកាសនេះផងដែរ ឯកឧត្ដមតំណាងរាស្ត្រ ក៏ដូចឯកឧត្ដមអភិបាលខេត្ត បានមានប្រសាសថ្លែងអំណគុណ ដល់ក្រុមហ៊ុនទ្រីភាពគ្រុប ដែលបានខិតខំកសាង តំបន់តាមបន្ទាត់ជាយដែន នៃទឹកដីខេត្តរតនគីរី ដែលពីមុនធ្លាប់មានសភាពស្ងប់ស្ងាត់ អោយក្លាយជាតំបន់សេដ្ឋកិច្ចពិសេស មានគ្រប់សមិទ្ធិផល នេះជាមោទនភាព ដ៏ធំធេងណាស់សំរាប់ខេត្តរតនគីរី ក៏ដូចជាប្រជាជនខ្មែរយើងទាំងអស់គ្នាផងដែរ ឯកឧត្ដមបន្តថា សូមអោយប្រទេសដែលជាប់ជាយដែន កម្ពុជា វៀតណាម រក្សា នៅស្ថេរភាពសន្តិសុខ រវាងប្រទេសទាំងពីរ ពិសេស ច្រកទ្វាលេថាញ់ ខេត្តយ៉ាឡាយ និងច្រកទ្វារអូរយ៉ាដាវខេត្តរតនគីរី ជាច្រកទ្វារដែលមានសន្តិភាព មិត្តយូអង្វែង៕
ឡុង សារ៉េត