​រថយន្ត​ដឹក​ឈើប្រណិត​២​គ្រឿង​លោតឆ័ត្រ​ត្រូវបាន​សមត្ថកិច្ច​បង្ក្រាប​នៅ​ស្រុក​លំផាត់​

ខេត្ត​រតនគីរី ៖ នគ​បាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួង​ស្ទាក់​ចាប់​បានរ​យន្ត​០២​គ្រឿង​ដឹក​ឈើប្រណិត​ល្មើស​ច្បាប់​កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​០៥​ខែ​មករា​ឆ្នាំ​២០១៥​នៅលើ​ផ្លូវ​លេខ​៧៦​ចំណុច​ភូមិ​ថ្មី​ឃុំ​ជ័យ​ឧត្តម​ស្រុក​លំផាត់​ខណៈ​ឈ្មួញ​បាន​ដឹក​ចេញ​ពី​ទឹកដី​កោះ​ចូលមក​ខេត្តរតនគិរី​នោះ​។​

​លោក កែវ រ៉េត​មុន្នី នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួង​បាន​លើកឡើង​ថា នគ​បាល​បាន​បង្កប់​ភ្នាក់ងារ​សម្ងាត់​ឲ្យ​ឃ្លាំមើល នៅ​បន្ទាប់ពី​មាន​ប្រជាពលរដ្ឋ​បាន​សហការណ៏​ជាមួយ​និង​សមត្ថកិច្ច​រាយការមក​ក​ប្រាប់ថា មាន​រថយន្ត​តាកូ​ម៉ា​ពណ័​ក្រហម​១​កិប​កន្លះ ០១ គ្រឿង គ្មាន​ស្លាក​លេខ និង​ម៉ាក់​កាំ​ម៉ា​រី​ស្វិត​ពណ៍​ទឹកប៊ិច​ពាក់​ស្លាក់​លេខ​ភ​.​ព​2E4325​ចំនួន​០១​គ្រឿង ដឹក​ចេញពី​ទឹក​ដី​ក្នុង​ស្រុក​កោះ​ញែក ចូល​មក​មក​ក្នុង​ស្រុក​លំផាត់ ទើប​កំលាំង​នគ​បាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួង​បាន​ពង្រាយ​ដាក់​កំលាំង​នៅ​ចំណុច​ខាងលើ ស្ទាក់​ចាប់​ខណៈ​ម្ចាស់​រថយន្ត​បាន​បើកទ្វារ​រថយន្ត​ចុះ​រត់​ចូល​ព្រៃ​បាត់​តែម្តង​។​

​ក្រោយពី​ធ្វើការ​បង្ក្រាប​រថយន្ត​ដឹក​បទល្មើស​ខាងលើ​បាន​ហើយ កំលាំង​សមត្ថកិច្ច​បាន​នាំ​យក​រថយន្ត​ដឹក​បទល្មើស និង​វត្ថុតាង​យក​មក​រក្សារ​ទុល​នៅ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​ទាំងយប់ ហើយ​ព្រឹក​ថ្ងៃទី​០៦ ខែ​ដដែល នគ​បាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួង​បាន​ធ្វើ​កិច្ច​ប្រគល់​ទៅឲ្យ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​រតនគីរី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ។​

​ទោះជា​យ៉ាងណា​ក៏ដោយ ករណី​បង្ក្រាប​ខាងលើ​នេះ​ត្រូវបាន​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​លំផាត់​លាន់​មាត់រិៈគ​ន់ថា  រថយន្ត​ពីរ​គ្រឿង​នេះ​រកស៊ី​ដឹក​ឈើ​ពី​ស្រុក​កោះ​ញែក ឆ្លងកាត់​ស្រុល​លំផាត់​នេះ​ជាមួយឆ្នាំ​មកហើយ និង​មាន​រថយន្ត​ជាច្រើន​ទៀត​ក៏​រកស៊ី​ដឹក​ឈើ​ដូចគ្នា​ដែរ​តែ​មិនឃើញ​គេ​បង្ក្រាប​នោះទេ ដោយឡែក​រថយន្ត​ពីរ​គ្រឿង​នេះ ប្រហែលជា​មិន​បាន​រត់ការ បង់លុយ ឲ្យ​សមត្ថកិច្ច​ជំនាញ ទើប​គេ​បង្ក្រាប​ដូច្នេះ ៕
​ឡុង សារ៉េត​

2015_02_07jn-(2) 2015_02_07jn-(3)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment