ខេត្តរតនគិរី ៖ ក្រោយពីមានការផ្សព្វផ្សាយពត៌មានក្នុងខេត្តរតនគិរី ពីការធ្វើជំនួញឈើជន្លួងម្រេចនិងដាក់ម៉ាស៊ីនជាច្រើនគ្រឿងរបស់ពួកឈ្មួញបានអារ កាប់ ច្រៀក បំផ្លាញព្រៃឈើសហគមន៍ភូមិចាអ៊ុងកូវយ៉ាងគំហុក មានការសង្ស័យមានការឃុបឃិតបើកដៃពីប្រធានសហគមន៍និងជំនាញរដ្ឋបាលព្រៃឈើផ្នែកអូរជុំនោះរួចមកនៅរសៀលថ្ងៃទី០៥ខែមិនានេះ មេព្រៃសង្កាត់អូរជុំនិងសង្កាក្រុងបានលុងបានដឹកនាំកំលាំងរបស់ខ្លួនធ្វើការបង្ក្រាប់បានជម្រៀកឈើជាច្រើនដឹកយកទៅរក្សារទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្តចាត់ការតាមច្បាប់។
លោក មូល សាំវាំង បានលើកឡើងនៅក្នុងហេតុការបង្ក្រាប់ឲ្យដឹងថាឈើដែលកំពុងធ្វើការបង្ក្រាប់នេះគឺស្ថិតនៅភូមិចាអ៊ុងកូវ ឃុំចាអ៊ុង ស្រុកអូរជុំ។ ចំណែកឈើដែលបង្ក្រាបបានទាំងនោះជំនាញមិនទាន់បានធ្វើការវាស់វែងកំណត់ទូរលេខជាក់លាក់នោះទេព្រោះកំពុងធ្វើការដឹកជញ្ជូននៅឡើយ។ លោកបានបន្ថែមថា លោកនឹងមានចំណាត់ការហៅលោកមេប៉ុស្តិ៍ និងប្រធានសហគមន៍ធ្វើការតាមច្បាប់។
គួរបញ្ជាក់ផងដែរថា គេបានប្រទះឃើញរថយន្តគោយន្តឆ្នៃជាច្រើនគ្រឿងកាលពីថ្ងៃទី០៤ខែមិនាឆ្នាំ២០១៥មានរថយន្តកែឆ្នៃរបស់របស់ឈ្មួញចំនួន៤ម្ចាស់ បានដឹកឈើប្រភេទឈើជន្លង់ម្រេចដែលពួកគេកាប់ដឹកចេញពីព្រៃសហគមន៍ហើយដឹកយកទៅលក់ចែកចាយក្នុងខេត្ត និងតាមបណ្តាលស្រុកយ៉ាងអនាធិប្បតេយ្យដោយមិនរំខានពីមន្ត្រីពាក់ព័ន្ធ ឫអាជ្ញាធរមូលដ្ឋាននោះឡើយ។
ប្រជាពលរដ្ឋនិងមជ្ឍដ្ឋានមហាជនបានលើកឡើងទទួចស្នើសូមឲ្យអាជ្ញារពាក់ព័ន្ធជាពិសេសមន្ត្រីកសិកម្មនិងជំនាញរដ្ឋបាលព្រៃឈើលោកវង្ស សុក្រសិរី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមេត្តាពិនិត្យមើលភាពអសកម្មរបស់មន្ត្រីថ្នាក់ក្រោមខ្លួនផង ព្រោះដែលគេអោយសហគមន៍ថែរក្សាគ្រប់គ្រងនេះទុកសម្រាប់តកូនចៅជំនាន់ក្រោយសម្រាប់ធ្វើផ្ទះសំបែង៕
ឡុង សារ៉េត