ខេត្តរតនគិរី ៖ កម្លាំងដែនជម្រកសត្វព្រៃស្រុកលំផាត់ចុះបង្ក្រាបទីតាំងស្តុកឈើប្រណិតខុសច្បាប់មួយកន្លែងនៅស្រុកលំផាត់រហូតមកដល់ពេលនេះមិនទាន់ដឹងចំនួនជាក់លាក់នៅឡើយសង្ស័យតែប្រគល់អោយទៅឈ្មួញវិញអស់ហើយ។
កាលពីថ្ងៃទី០៥ ខែមិនា ឆ្នាំ២០១៥ មានមន្ត្រីដែនជម្រកសត្វព្រៃមួយក្រុមដឹកនាំដោយលោកសុវណ្ណ សុង ប្រធានស្នាក់ការស្រុកលំផាត់បានចុះទៅទីតាំងស្តុកឈើប្រណីតខុសច្បាប់ ដែលមានទីតាំចំណុចដូចខាងលើ។ បានរកឃើញឈើប្រណិតដែលឈ្មួញលាក់ទុករាប់ពាន់កំណាត់បម្រុងដឹកទៅលក់នៅប្រទេសវៀតណាមដោយពុំស្របច្បាប់។
ប្រភពពត៌មានបានអោយដឹងថាឈើប្រណីតទាំងនេះពួកឈ្មួញបានចូលកាប់ពីក្នុងតំបន់អភិរក្សសត្វព្រៃស្រុកលំផាត់ ដែលនៅក្បែរនោះដោយឃុបឃិតជាមួយមន្ត្រីបរិស្ថានស្រុក ក្រោយពីបែកធ្លាយរឿងខាងលើនេះ លោក សុវណ្ណ សុង ធ្វើការដឹកនាំកម្លាំងចុះទៅបង្ក្រាបដើម្បីបំភ័ណ្ណភ្នែកមហាជនតែប៉ុណ្ណោះ ព្រោះថាក្រោយពីបង្ក្រាបរហូតមកដល់ពេលនេះឈើទាំងអស់នេះមិនឃើញដឹកយកទុកនៅមន្ទីរបរិស្ថានដើម្បីធ្វើកំណត់ហេតុប្រគល់ទុកជាសម្បត្តិរដ្ឋនៅឡើយទេ សង្ស័យតែប្រគល់ឲ្យទៅឈ្មួញវិញអស់ហើយ។
ជុំវិញការចោទប្រកាន់ខាងលើនេះលោក សុវណ្ណ សុង ប្រធានបរិស្ថានប្រចាំស្នងការស្រុកលំផាត់នៅថ្ងៃទី០៨ ខែមិនា ឆ្នាំ២០១៥មិនអាចសុំការពន្យល់ពីការបង្ក្រាបឈើខុសច្បាប់នេះបានឡើយ។ ប៉ុន្តែលោកអ៊ូ សុធី នាយកដែនជម្រកសត្វព្រៃលំផាត់បានបញ្ជាក់អោយដឹងតាមទូរស័ព្ទកាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៥ នេះថាជាឈើឈ្មួញខិលខូចបានចូលកាប់នៅក្នុងភូមិសាស្ត្រដែនជម្រកសត្វព្រៃនៅលំផាត់ប្រមូលយកទុកដីក្នុងក្រុមហ៊ុនហងអាន ហើយមិនទាន់បានលក់ចេញ ខណៈពេលបុណ្យចូលឆ្នាំចិនមកដល់ហើយជួនពេលនោះកម្លាំងរបស់យើងក៏ចុះបង្ក្រាបតែម្តង។
លោកនាយកជម្រកសត្វព្រៃលំផាត់បានបញ្ជាក់អោយដឹងទៀតថា ឈើដែលប្រមូលបាននោះរហូតមកដល់ពេលនេះនៅមិនទាន់វាស់វែងអោយដឹងថាមានចំនួនប៉ុន្មាននៅឡើយទេ តែលោកអះអាងថាមួយសប្តាហ៍ទៀតទើបដឹងចំនួនពិត។
អ្នកឃើញហេតុការណ៍បានបញ្ជាក់អោយដឹងដែរថា ការអះអាងរបស់លោកអ៊ូ សុធី នោះគឺពុំដឹងថាឈើដែលចាប់បានទាំងអស់នោះមិនដឹងថានៅកន្លែងណាផងទេ បើការពិតទៅឈើរាប់ពាន់កំណាត់នោះគ្រានតែជាការធ្វើ ជាចាប់ឡប់ឡែ ហើយយប់ថ្ងៃដ៏ដែរនោះគេប្រគល់អោយឈ្មួញដឹកយកទៅស្រុកយួនលក់យកលុយចាយអស់ទៅហើយ៕
ដោយ ឡុង សារ៉េត