ល្បី​ថា លោក ព្រាប ធារ៉ា​ត (​ហៅ​សិត​) មហា​សែន​ប្រព្រឹត្ត​អំពើ​ពុករលួយ​ធ្វើឱ្យ​បាត់បង់​ចំណូល​ថវិការដ្ឋ​រាប់​សិប​លាន​ដុល្លារ​មួយ​ខែៗ​

ខេត្ត​ត្បូងឃ្មុំ ៖ តាម​ប្រភព​ពី​ប្រជា​ជន​ឱ្យដឹងថា តាំង​ពី​លោក​ព្រាប​ធារ៉ា​ត​(​ហៅ​សិត​)​ឡើងកាន់តំណែង​ជា​មេ​គយ​ចល័ត​ប្រចាំ​នៅ​ខេត្ត​ត្បូងឃ្មុំ មក គេ​ឃើញ​ថា ឈ្មួញ​រកស៊ី​តូច​ធំ​បាន​ខឹងសម្បារ​យ៉ាងខ្លាំង និង​លោក​ព្រាប​ធារ៉ា​ត​(​ហៅ​សិត​)​ព្រោះ​គាបសង្កត់​បង្ខិតបង្ខំ​ឱ្យ​ឈ្មួញ​ទាំងអស់​នោះ​បង់លុយ ដោយ​គ្មាន​ការយោគយល់​ឡើយ​។ ប៉ុន្តែ​សម្រាប់​ក្រុម​ឈ្មួញ​ធំៗ ដែល​រកស៊ី​នាំចូល ទំនិញ​គេច​ពន្ធ និង​អ្នករកស៊ី ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ចេញ​ទៅ​ប្រទេស​វៀតណាម ទទួលបាន​ការយោគយល់​ពី​លោក​ព្រាប​ធារ៉ា​ត​(​ហៅ​សិត​) ព្រោះ​ការដឹកជញ្ជូន បទល្មើស​ទាំងនោះ គឺជា​ប្រភព​ចំណូល​មិនចេះ​រីងស្ងួត​សំរាប់​លោក​ព្រាប​ធារ៉ា​ត​( ហៅ​សិត​)​ដាក់​ចូល​ហោប៉ៅ​ផ្ទាល់ខ្លួន​។​

​ប្រជាពលរដ្ឋ​បន្ត​ឱ្យដឹងថា សព្វថ្ងៃ​លោក​ព្រាប​ធារ៉ា​ត​(​ហៅ​សិត​)​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​សង្ហា​ចំហរ​ចាស់ដៃ ព្រោះ​មាន​ទំនិញ​គេច​ពន្ធ ជាច្រើន​ប្រភេទ​សន្ធឹកសន្ធាប់ ដែល​ឈ្មួញ​ធំៗ​នាំ​ឆ្លងកាត់​  គឺ​ជំនាញ​គយ របស់​លោក​ព្រាប​ធារ៉ា​ត​(​ហៅ​សិត​)​បាន​ឃុបឃិត​ជាមួយ​ឈ្មួញ បង់ពន្ធ​របៀប​ជា​ប្រភេទ​ទំនិញ​ក្លែង​ភេទ និង​បង់ពន្ធ​មិន​គ្រប់​ជាដើម​។​  ពេលខ្លះ​ឈ្មួញ ដឹក​សុទ្ធតែ​ថ្នាំពេទ្យ​ពេញទំហឹង គ្រឿងសំណង់​យ៉ាង​ក្រាស់ក្រែល និង​ទំនិញ​មានតម្លៃ​យ៉ាង​សម្បើម តែ​គេ​បង់ពន្ធ ជា​របៀប​ទំនិញ​ចាប់ហួយ ឬ​តុ កៅអី ជ័រ ទៅវិញ ហើយ​ការបង់ពន្ធ ក្លែងភេទ​ទំនិញ​នេះ ក៏​គេ​មិន​បង់​ទាំងស្រុង មិន​គ្រប់​ចំនួន​នោះ​ដែរ យ៉ាង​ច្រើន​គេ​បង់ ត្រឹមតែ ៤០​ទៅ​៥០ ភាគរយ​ប៉ុណ្ណោះ ដែល​ធ្វើឱ្យ​បាត់បង់​ចំណូល​ថវិការដ្ឋ​រាប់​សិប​លាន​ដុល្លារ ក្នុង​មួយ​ខែៗ​។​

​សំរាប់​ប្រជាពលរដ្ឋ ដែល​ដឹក​ផល​កសិកម្ម ទៅ​លក់​នៅ​ប្រទេស​វៀតណាម បានឱ្យដឹងថា ពួក​គាត់​ដឹក​ដំឡូង​មី ពោត គ្រាប់ស្វាយចន្ទី សណ្តែកដី បាន​ប្រាក់​ចំណេញ តិចតួចស្តួចស្តើង​ប៉ុណ្ណោះ ត្រូវ​កូនចៅ​របស់​លោក​ព្រាប​ធារ៉ា​ត​(​ហៅ​សិត​)​គាបសង្កត់​យកលុយ ហើយ​ប្រឈម​នឹង​ការស្តីបន្ទោស មើលងាយ​មើលថោក ដោយ​សម្តី​អសុរោះ​យ៉ាងខ្លាំង​ទៀតផង​។ ប៉ុន្តែ​សម្រាប់​ក្រុម​ឈ្មួញ រកស៊ី​ដឹក​ឈើ​ខុសច្បាប់ ឆ្លងដែន​ទៅ​វៀតណាម ដូច​ជា​ឈ្មោះ សាន ច​យ ឧកញ៉ា លឹម ប៊ុណ្ណា ហៅ​ខ្នា ជាដើម ។​

​គេ​មិន​ដែល​ឃើញ លោក​ព្រាប​ធារ៉ា​ត​(​ហៅ​សិត​)​បញ្ចោ​ញ​ឫកពា​ឬ​ប្រើ​សម្តី​ធំៗ ទៅលើ​ក្រុម​ឈ្មួញ​ទាំងនោះ ហើយ​ឃុបឃិត​គ្នា ជាមួយ​អ្នករកស៊ី​ល្មើសច្បាប់ ដើម្បី​បាន​លុយ​ច្រក​ហោប៉ៅ ដោយ​មិន​ខ្វល់​ពី ការកែទម្រង់​របស់​លោក គុណ ញឹម ដែល​ជា​មេ​គយ​នោះទេ​។​
​ទំនិញ​គេច​ពន្ធ​ទាំងនេះ មិន​អាច​គេចផុត ពី​ក្រសែភ្នែក​សមត្ថកិច្ច​គយ បានទេ តែ​លោក​ព្រាប​ធារ៉ា​ត​(​ហៅ​សិត​)​បាន​ចាត់ទុក​ជា​ឆ្នាំងបាយ ជា​ប្រយោជន៍ សម្រាប់​បំពេញ​សេចក្តីត្រូវការ​របស់​ខ្លួន​ផង និង​ថ្នាក់លើ​ផង សម្រាប់​ការពារ​តួនាទី​តំណែង​ខ្លួន​តែ​ប៉ុណ្ណោះ ។​

​សារពត៌មាន​យើង​មិន​អាច​ទំនាក់ទំនង​លោក​ព្រាប​ធារ៉ា​ត​(​ហៅ​សិត​)​បាន​ទេ​ពេល​ខ្លះ​ទូរស័ព្ទ​ចូល​ហើយ​ត្រូវ​ចុច​បិត​វិញ​ភ្លាម​តែ​ម្តង ៕

kunnhoem_w2

Filed in: ព័ត៌មានស៊ើប​អង្កេត​​សំខាន់ៗ​

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment