ខេត្តព្រះសីហនុ ៖ សង្វៀនប្រជល់មាន់ ដែលបើកលេង ជាលក្ខណៈចំហ ស៊ីសងគ្នា អត់ខ្លាច ច្បាប់រួចមក មានលេចលឺថា ម្ចាស់សង្វៀនភ័យខ្លាច និងយល់ថាបែកការ ក៏បានបិទលេងដោយ ខ្លួនឯង ។ ប៉ុន្តែតាម សេចក្តី រាយការណ៍ពីសហការី របស់ សារព័ត៌មាន យើង កាលពីថ្ងៃទី ០១ ខែ កុម្ភៈនេះ បានឲ្យដឹងថា សង្វៀនជល់មាន់មួយនេះ កំពុង បន្តលេងនៅឡើយ ហើយហាក់ដូចជាខ្លាំង ក្លាជាងមុនទៀតផង ។
តាមសហការីយើងបានឲ្យដឹងថា អាជ្ញាធរ មូលដ្ឋាន ក៏ដូចជាអាជ្ញាធរខេត្ត ទំនងជាបានដឹងដែរថា មានសង្វៀនជល់មាន់ដ៏ ហំហាននេះ ប៉ុន្តែធ្វើមិនដូចជាមិនដឹងមិនឭ មិនហ៊ានបង្ក្រាបទប់ស្កាត់ បនល្បែងស៊ីសងភ្នាល់ប្រជល់មាន់នេះទេ ព្រោះមេកាង ល្បែង ទីនេះ ឈ្មោះ ម៉ាប់ ជាប់ខ្សែមេទាហានធំមួយរូប ។សង្វៀនប្រជល់មាន់ ស្ថិតនៅតំបន់ឃ្លាំងលើ ចំណុច ចំការតាជ្រៀវ ក្រុងព្រះសីហនុ ។
គួរបញ្ជាក់ថា កន្លងមក ក្នុងខេត្តទេសចរណ៍ព្រះសីហនុនេះ ធ្លាប់កើតមានបទល្មើសជាច្រើន ដែលធ្វើឲ្យខេត្ត ព្រះសីហនុកើត មាន បញ្ហាអសន្តិសុខជាបន្តបន្ទាប់ ។ សូម្បីតែទេសចរណ៍ អន្តរជាតិ នានា ក៏ធ្លាប់រងគ្រោះពី សំណាក់ចោរកម្មផងដែរ ។ ការ បណ្តោយឲ្យកើតមាន នូវល្បែងស៊ីសងគ្រប់ប្រភេទ អាចបង្កឲ្យកើតមានអពើចោរកម្ម ចោរលួច ចោរឆក់ ចោរប្លន់ នៅក្នុងក្រុង ព្រះសីហនុ ធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់ការរស់នៅរបស់ប្រជាពលរដ្ខផង និងប៉ះពាល់ដល់មុខមាត់ខេត្តព្រះសីហនុ ។
តាមគោលការណ៍ណែនាំ របស់រាជរដ្ឋាភិបាល ប្រកាសឲ្យអនុវត្តន៍ កាលពីឆ្នាំ២០០៨ថា ល្បែងស៊ីងសង គ្រប់ ប្រភេទ ត្រូវ លុបបំបាត់ ។ ចំណែកគោលនយោបាយ របស់ រាជរដ្ឋាភិបាលគឺ ភូមិ ឃុំ មានសុវត្ថិភាពទាំង៩ចំណុច ដែលបានដាក់ដល់អាជ្ញា ធរភូមិឃុំ មន្ត្រីរាជការ ទាំងអស់ ត្រូវតែអនុវត្តន៍ឲ្យខានតែបាន គឺល្បែងស៊ីសងគ្រប់ប្រភេទ បៀ អាប៉ោង ប្រជល់មាន់ គ្រឿង ញៀន ។ ពាក់ព័ន្ធនឹងបញ្ហាថា តើលោក ស្បោង សារ៉ាត់ និង លោក តាក វណ្ណថា នៅតែធ្វើមិនដឹងមិន បន្តទុកបទល្មើស ល្បែង ស៊ីសងនេះ តទៅទៀត ឬយ៉ាងណា ! សារព័ត៌មានយើង នឹងតាមដានចេញផ្សាយនៅលើកក្រោយទៀត ៕