អ​ភិ​បា​លខេ​ត្ត ​និ​ងមេ​ព្រៃ​ខេត្ត​កំព​ង់​ចាម​មិនប​ង្ក្រាប​ជំនួ​ញឈើ​ខុស​ច្បា​ប់ រ​បស់ឈ្មួ​ញ​ឈើ​ឈ្មោះ ជាម ​ម៉ា​ដែន (ហៅ ​តក់) ​និង​ឈ្មោះ ​ជួប ​ភារុំ​ (ហៅ ​លាភ)

កំពង់ចាមៈ   លោកលន់ លឹម​ថៃ អភិបាលខេត្ត​កំពង់ចាម និង​លោក​ប្រធាន រដ្ឋបាល​ព្រៃឈើ​ខេត្ត​កំពង់ចាម ព្រមទាំង​លោក​នាយ​ផ្នែក​រដ្ឋបាល ព្រៃឈើ​ស្រុក​មេមត់ ដែល​តែងតែ​បើកដៃ​ឲ្យ ឬ​ក៍​បណ្ដោយ​ឲ្យ​ឈ្មួញ​ឈើ​គ្រាក់ៗ ដឹកជញ្ជូន​ឈើ​ប្រណីត​រាល់​យប់​ថ្ងៃ យក​ទៅ​ស្ដុក​ទុក​ទាំង​គំនរៗ នៅ​ខាងក្រោយ​វត្ត​ក្ដុល ឃុំ​អន្លូង ស្រុក​មេមត់ ខេត្ត​កំពង់ចាម ដោយ​មិន​មាន​ការបង្ក្រាប ទប់ស្កាត់​ឲ្យមាន​ប្រសិទ្ធភាព ទៅ​តាម​បទបញ្ជា​ដ៍​ខ្ពង់ខ្ពស់ របស់​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ទាល់តែសោះ ។​

ក្នុង​ចំណោម​ពួក​ឈ្មួញ​ឈើ ជាច្រើន​នាក់​នៅក្នុង​ខេត្ត​កំពង់ចាម ដែល​បាន​រកស៊ី​ប្រព្រិត្ត បទល្មើស​ព្រៃឈើ ស្ទើរ​ដុះ​ស្លែ​ទៅ ហើយ ដោយ​គ្មាន​មន្ត្រីៗ​ណា​ហ៊ាន​ប៉ះពាល់​នោះ គឺ​ក៍មាន​ឈ្មោះ ជាម ម៉ា​ដែន (​ហៅ ត​ក់​) ម្នាក់​ដែរ​ដែល​គេ​ទទួលស្គាល់​ថា ជា​ឈ្មួញ​ឈើ​ជើង​ខ្លាំង នៅក្នុង​ខេត្ត​កំពង់ចាម មិន​ចាញ់​ឈ្មួញ​ឈើ​ជាច្រើន​នាក់ ផ្សេងៗ​ទៀត​នោះ​ឡើយ ។ សព្វថ្ងៃ​នេះ​ឈ្មួញ​ឈើ​ឈ្មោះ ត​ក់ បាននិងកំពុង​សម្រុក​ដឹកជញ្ជូន​ឈើ​ប្រណីត មកពី​តំបន់​ផ្សេងៗ យក​ទៅ​គរ​ទុក ជាច្រើន​ម៉ែត្រគូប ស្ថិតនៅ​ខាង ក្រោយ​វត្ត​ក្ដុល ក្នុង​ឃុំ​អន្លូង ស្រុក​មេមត់ ដើម្បី​ត្រៀម​ដឹក​ចេញ តាម​ច្រកព្រំដែន​នានា ក្នុង​ខេត្ត​កំពង់ចាម យកទៅលក់​នៅ​ស្រុក​យួន ដោយ​មិន​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា ទៅ​បង្ក្រាប​ទប់ស្កាត់​ទាល់តែសោះ ។ ​បងប្អូន​បាន​បង្ហើប​ឲ្យដឹង ​ទៀត​ថា ឈ្មួញ​ឈើ​ឈ្មោះ ត​ក់ នោះ​ក៍​ជា​មន្ត្រី​ដ៍​មាន​ឥទ្ធិពល​ម្នាក់ ប្រចាំ​នៅ​ច្រក​បឹង​ជ្រោ​ង ក្នុង​ឃុំ​ជាំ ស្រុក​មេមត់ ខេត្ត​កំពង់ចាម​ផង​ដែរ ។

​ពាក់ព័ន្ធ​នឹង​បទល្មើស ព្រៃឈើ​ខាងលើ​នេះ ប្រជាពលរដ្ឋ​បាន​សំណូមពរ​ថា សូមឲ្យ​លោក លន់ លឹម​ថៃ អភិបាលខេត្ត​កំពង់ចាម និង​លោក​ប្រធាន រដ្ឋបាល​ព្រៃឈើ​ខេត្ត​កំពង់ចាម ព្រមទាំង​លោក​នាយ​ផ្នែក​រដ្ឋបាល ព្រៃឈើ​ស្រុក​មេមត់ កុំ​ស្ពឹក​ស្រ​ពន់ពេក ដែល​នាំ​គ្នា​ធ្វើ​ពុត​ជា​ដេកលក់ ទាំង​យប់​ទាំង​ថ្ងៃនោះ ពោល​គឺ​ត្រូវតែ​នាំគ្នា ដឹកនាំ​ការងារ​បង្ក្រាប ទប់ស្កាត់​បទល្មើស​ព្រៃឈើ ក្នុង​ខេត្ត​កំពង់ចាម ដូចជា​ករណី​បទល្មើស​ព្រៃឈើ ដែល​ប្រព្រិត្ត​ឡើង​ដោយ​ឈ្មួញ​ឈើឈ្មោះ ត​ក់ …​ជាដើម ឲ្យមាន​ប្រសិទ្ធភាព ទៅ​តាម​បទបញ្ជា​ដ៍​ខ្ពង់ខ្ពស់ របស់​លោក ហ៊ុន សែន ទើប​បាន​សក្ដិសម​ជា​មន្ត្រីៗ​ល្អ ។ តែ​បើ​មិន​អញ្ចឹងទេ ច្បាស់​ជា​ធ្វើឲ្យ​លោក ហ៊ុន សែន ក៍​ដូចជា​លោក​ ស ខេងរដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​លោក ឆេង គឹម​ស៊ុន ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា អគ្គនាយក​រដ្ឋបាល​ព្រៃឈើ អាចនឹទទួល​រង​នូវ​ការរិះគន់តៗ​គ្នា ពី​សំណាក់​ប្រជាពលរដ្ឋ បន្ថែម​ទៀត​ជាមិនខាន ដោយសារ​តែ​ពួក​មន្ត្រីៗ អសកម្ម​ទាំងនោះ ។​

​ក្រៅពី​ឈ្មួញ​ឈើ​ឈ្មោះ ត​ក់ ដូចខាងលើ លោក ជួប ភារុំ (​ហៅ លាភ​) ជា​មេបញ្ជាការរង វរៈ​សេនា​តូច​នគរបាល ការពារ​ព្រំដែន​លេខ​៦១៧ (​ដែល​មាន​លោក ចាន់ សារឹម ជា​មេបញ្ជាការ​)  ឈរជើង​នៅ​ច្រក​បឹង​ជ្រោ​ង ស្រុក​មេមត់ ខេត្ដ​កំពង់ចាម ជាប់​ព្រំប្រទល់​ប្រទេស​យួន ក៍​ល្បីឈ្មោះ​ជា​ឈ្មួញ​ឈើ​គ្រញូង ដែល​គ្មាន​អ្នកណា ហ៊ាន​ប៉ះពាល់​ដែរ គឺមាន​តែ​លោក​នាយ​ឧត្តមសេនីយ៏ នេ​ត សាវឿន អគ្គស្នងការ នគរបាល​ជាតិ​ប៉ុណ្ណោះ ទើប​អាច​នឹង​ជួយ​ដុះក្អែល​លោក ជួប ភារុំ (​ហៅ លាភ​) បាន​… ដើម្បី​កុំ​ឲ្យ​ប៉ះពាល់ ដល់​កិត្ហ​តិ​យសរ​បស់ នគរបាលជាតិ​ទាំងមូល ។​

​ប្រភព​ព័ត៌មាន​បាន​ប្រាប់ថា ក្នុងចំណោម​ច្រក​មួយចំនួន នៅ​ខេត្ដ​កំពង់ចាម មាន​ច្រក​ចំនួន ៣ គឺ​៖ ច្រក​ដូនរ័ត្ន​, ច្រក​ចាន់​មូល និង​ច្រក​បឹង​ជ្រោង ជា​ច្រក​ដែល​ពួក​ឈ្មួញ​ឈើ នាំគ្នា​សម្រុក​ដឹកជញ្ជូន​ឈើ ពី​ស្រុក​ខ្មែរ​ទៅ​ស្រុក​យួន យ៉ាង​អនាធិបតេយ្យ​រាល់​យប់​ថ្ងៃ ខ្លាំង​ជាង​ច្រក​ណាៗ​ទាំងអស់ ។ ច្រក​ទាំង​៣​នោះ ត្រូវបាន​ថ្នាក់លើ​ពាក់ព័ន្ធ ប្រគល់​ទៅ​ឲ្យ​លោក ក្ដុល ណុ​ច មេ​គយ និង​រដ្ឋាករ​ស្រុក​មេមត់ ជា​អ្នកគ្រប់គ្រង​ផ្ដាច់មុខ ទុក​ដូចជា​ឆ្នាំង​ស៊ុប​ចែកគ្នា​ឆី យ៉ាង​ឈ្ងុយឆ្ងាញ់​មិន​ចាញ់​លោក គិន លី គ្នីគ្នា​ជិតស្និទ្ធ​ផស់​គាត់ ជា​មេ​គយ​នៅ​កំពង់ផែ ស្វ័យ​ត​ខេត្ត​ព្រះសីហនុ​នោះទេ ។

​ជា​ចុងបញ្ចប់​ប្រជាពលរដ្ឋ បាន​និយាយថា ពួក​គាត់​នៅ​រង់ចាំ​មើល តើ​ទាំង​ឈ្មួញ​ឈើ​ឈ្មោះ ជាម ម៉ា​ដែន (​ហៅ ត​ក់​), ទាំង​ឈ្មួញ​ឈើ​ឈ្មោះ ជួប ភារុំ (​ហៅ លាភ​) និង​ទាំង​មន្ត្រីៗ​គយ​ឈ្មោះ ក្ដុល ណុ​ច – គិន លី នឹង​នៅតែ​អាច​ធ្វើ​អ្វីៗ បាន​តាម​អំពើ​ចិត្ត ដោយ​មិន​មាន​ថ្នាក់លើ​ណា ហ៊ាន​ប៉ះពាល់​បែប​នេះ​រហូត​ឬ​?…

278

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានស៊ើប​អង្កេត​​សំខាន់ៗ​

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment