លោក​ មិក​ សា​ផា​ណា​រ៉េត​​ហៅជ័យ ប្រើ​ស្បែ​ក ឥទ្ធិ​ពល​មន្ត្រី​ជា​ន់​ខ្ពស់​ព្រឹទ្ធ​ស​ភា កា​ប់បំផ្លា​ញព្រៃឈើ

សៀមរាប​៖​ (ដោយវិចិត្រ)​ លោក ​មិក ​សាផា​ណារ៉េត​ (ហៅជ័យ)​ បាន​ប្រើ​ស្បែក​លោក​ជា​ស៊ុន​មន្ត្រី​ជាន់​ខ្ពស់​គណះបក្ស ប្រជាជន​ និង​មន្ត្រី​ធ្វើ​ការ​នៅ​ព្រឹទ្ធសភា​ធ្វើ​ជំនួញ​ឈើ​កក្រើក​នៅ​ភូមិ​ភាគ​ខាង​ជើង​បឹង​ទន្លេសាប​ ជ្រក​ក្រោម​ផ្លាក​ក្រុមហ៊ុន​ ហួត ម៉េង​រីតា ជា​យូ​ណាស់​ម​ក​ហើយ​ដែល​បាន​ធ្វើ​សកម្មភាព​កាប់បំផ្លាញ​ព្រៃ​ឈើ​ និង​ដឹក​ជញ្ជូន​ឈើ​ដោយ​រថយន្ត​ធំៗ​បំផ្លាញ​ផ្លូវ​យ៉ាង​ធ្ងន់ធ្ងរ​បំផុត​ ហើយ​ការ​កាប់បំផ្លាញ​នេះ​មិន​ចាញ់​ការ​កាប់​ឈើ​នៅ​ព្រៃ​ឡ៍​នោះ​ឡើយ។

ក្រោយ​ពី​ ក្រុម​ហ៊ុន ​ហួត​ ម៉េង​រីតា ​បាន​ទទួល​សិទ្ធិ​ពី​ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការ​វិនិយោគ​ដំណាំ​ឧស្សាហ៍កម្ម​ កៅ​ស៊ូ​លើ​ ផ្ទៃ​ដី ​៣០០​ពាន់ហិកតា ​នៅ​ស្រុក​អន្លង់​វែង ​ខេត្ត​ឧត្តរមានជ័យ​ ហើយ​បច្ចុប្បន្ន​បាន​ទិញ​ផ្ទៃដី​បន្ថែម​ ចំនួន​៩៧០​ហិកតា​ បន្ត​ទៀត​រួច​មក​ក្រុមហ៊ុន​មួយ​នេះ​ដែល​មាន​ លោក​ មិក​ សាផា​ណារ៉េត ​(ហៅជ័យ)​ ជា​ម្ចាស់​បាន​ធ្វើ​សកម្ម​ភាព ​កាប់​បំផ្លាញ​ព្រៃឈើ​ នៅ​ក្នុង ​ក្រុម​ហ៊ុន​ និង​បាន​ប្រមូល​ទិញ​ឈើ​ពី​ខាង​ក្រៅ ​ក្រុម​ហ៊ុន​ដូច​ជា ឈើ​ក្រញូង​ បេង​ ធ្នង​ រួម​ជាមួយ ​ឈើ​ក្រហម ​មក​ស្តុក​ទុក​ក្នុង​ក្រុមហ៊ុន​ហើយ​ធ្វើ​ប៉េសេដឹក​ជញ្ជូន​ចេញ​ទៅ​កាន់ ​ខេត្តបន្ទាយមានជ័យ​ សៀមរាប​ កំពង់ធំ​ កំពង់ចាម. ក្រុងភ្នំពេញ​ និង​ប្រទេសវៀតណាម។

ជាក់​ស្ដែង​នៅ​ក្នុង​ ខែកុម្ភៈ​ ឆ្នាំ២០១៤​ នេះ​ក្រុម ហ៊ុន​ហួតម៉េងរីតា​ បាន​ដឹក​ជញ្ជូន​ឈើ​ជា​ទ្រង់​ទ្រាយ​ធំ​ជា​ច្រើន​គ្រឿង​បន្ត​ទៀត​តាម​ ផ្លូវ​លេខ​៦៧​ ចូល​មក​ខេត្ត ​សៀមរាប និង​បន្ត​ទៅ​ខេត្ត​ផ្សេងៗ​ទៀត​តាម​កា​រគ្រោ​ង​ទុក។

សកម្មភាព​កាប់​បំផ្លាញ​ព្រៃ​ឈើ​ និង ដឹក​ជញ្ជូន​ឈើ​របស់​ក្រុម​ហ៊ុនហួត​ម៉េងរីតា​ដែល​មាន​ឈ្មោះ​ជ័យ​នៅ​ក្រោយ​ខ្នង​នេះ​មិន​ចាញ់​ទៅ​និង​សកម្មភាព​នៃ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ ​នៅ​ព្រៃ​ឡង៍​នេះ​ដោយ​ក្រុមហ៊ុន​មួយ​នេះ​បាន​ប្រមូល​ទិញ​ឈើ​ពី​តំបន់​អនាធិបតេយ្យ​ហើយ​ដឹក​ជញ្ជូន​ដោយ​ប្រភេទ​រថយន្ត​ខ្នាតធំៗ​ដែល​ផ្ទុក​លើស​ទម្ងន់​ទៀត​ផង​ ចំណែក​សមត្ថ​កិច្ច​ពាក់​ព័ន្ទ​រួម​ជា​មួយ​ មេព្រៃ ​វិញ​បាន​ត្រឹម​តែ​លាបាត​ដៃ​ទទួល​នូវ​លាភ​សក្ការៈ​ពី​ម្ចាស់​ក្រុមហ៊ុន​តែ​ប៉ុណ្ណោះ​ ដោយ​មិន​បាន​ធ្វើ​ការ​ត្រួត​ពិនិត្យ​ឬបង្ក្រាប​នោះ​ទេ។

មន្ត្រី​សាលា​ស្រុក​អន្លង់​វែង​មួយ​រូប​បាន​បង្ហើប​ថា​ ចាប់​តាំង​ពី​ក្រុម​ហ៊ុនហួត​ម៉េងរីតា​បាន​មក​វិនិយោគ​នៅ​តំបន់​ស្រុក​នេះ​ដើម្បី​ដាំ​ដើម​កៅ​ស៊ូ​នោះ​រហូត​មក​ដល់​ពេល​នេះ​នៅ​មិន​ទាន់​ឃើញ​ការ​ដាំ​កៅ​ស៊ូ​នៅ​ឡើយ​ទេ ​ផ្ទុយ​ទៅ​វិញ​ក្រុម​ហ៊ុន​គិត​តែ​ពី​ប្រមូល​ទិញ​ឈើ​ពី​តំបន់​ខាង​ក្រៅ​ក្រុម​ហ៊ុន​យក​ទៅ​ស្តុក​ទុក​ក្នុង​ក្រុម​ហ៊ុន​ ហើយ​ឃុប​ខិត​គ្នារ​ជា​មួយ​មេព្រៃ​ធ្វើ​ប៉េ​សេថា​ ឈើ​ទាំង​អស់​នោះ​ជា​ឈើ​របស់​ក្រុមហ៊ុន​ហើយ​ធ្វើការ​ដឹក​ជញ្ជូន​ដោយ​សេរី។

មន្ត្រី​សាលា​ស្រុក​បន្ថែម​ថា​ដើម​ឈើ​ធំៗ​ ​នៅ​ព័ទ្ទ​ជុំវិញ​ក្រុម​ហ៊ុន​បាន​ទទួល​រង​នូវ​ការ​កាប់​បំផ្លាញ​យ៉ាង​រង្គាល​ពី​ណាក់​ក្រុម​ឈ្មួញ​ដែល​ជា​ដៃ​ជើង​របស់​ក្រុម​ហ៊ុន​មួយ​ នេះ​មិន​ត្រូវ​បាន​សមត្ថកិច្ច​ឬ​មេ​ព្រៃ​ណា​ចាត់​វិធាន​ការ​ឲ្យ​បាន​ស្រម​ស្រប​ទៅ​តាម​បទ​បញ្ជា​ថ្នាក់​លើ​នេះ​ឡើយ។

ពាក់ព័ន្ទ​ទៅ​និង​ការ​ដឹក​ជញ្ជូន​ឈើ​ដោយ​រថយន្ត​ធំៗ​របស់​ក្រុម​ហ៊ុន​ហួត​ម៉េង​រីតា  នេះ​កន្លង​មក​ត្រូវ​បាន​ក្រុម​មន្រ្តី

សាធារណះ​ការ​និង​ដឹក​ជញ្ជូន ​ខេត្ត​សៀមរាប​ធ្វើ​ការ​ចាប់​ឃាត់​ថ្លឹង​ផាក​ពិន័យ​យ៉ាង​ចាស់​ដៃ​ផង​ដែរ  ប៉ុន្តែ​បើ​ទោះ​បី​ជា​មា​ន​ការ​ឃាត់​ថ្លឹង​ពិន័យ​ក៍​ដូច​ជា​ ការ​ប្រមាន​យ៉ាង​ណា​ក្ដី​រហូត​មក​ដល់​ពេល​នេះ ​គេ​សង្កេត​ឃើញ​ក្រុម​ហ៊ុនហួតម៉េង​រីតា​នៅ​តែ​បន្ត​សកម្ម​ភាព​ដឹក​ជញ្ជូន​លើ​សទម្ងន់​លើស​ដើម។

មន្ត្រី​សាធារណះ​កា​ខេត្ត​សៀមរាប​ បាន​និយាយ​ថា​ក្រុមហ៊ុន​ហួត​ម៉េងរីតា  ពិតជាបានដឹកឈើលើសទម្ងន់មែន​ហើយ​​កន្លង​មក ​ក៍​ធ្លាប់​បាន​ចាប់​ផាក​ពិន័យ​ដែរ​ប៉ុន្តែ​បច្ចុប្បន្ន​នេះ​ នៅ​ក្រុមហ៊ុន​មួយនេះ​នៅតែ​បន្ត​ដឹក​លើស​ទម្ងន់​ដដែល​ដោយ​មាន​ការ​អន្តរាគមន៍​ពី​ថ្នាក់​លើ​កុំ​ឲ្យ​មាន​ការ​ប៉ះ​ពាល់។

លោក ​មិក​ សាផាណារ៉េត​ (ហៅជ័យ) ​មិន​អាច​បកស្រាយ​បំភ្លឺបាន​ទេពាក់ព័ន្ទព័ត៌មាន​ខាង​លើ​នេះ​ដោយ​ទូរស័ព្ទ​ចូល​គ្មាន អ្នក​​ទទួល​នៅ​ម៉ោង​៤និង​៥០​នាទី​ល្ងាច​ថ្ងៃទី១​៥​ខែកុម្ភៈ​ឆ្នាំ២០១៤។

2014_photo1

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានស៊ើប​អង្កេត​​សំខាន់ៗ​

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment