បែកធ្លាយ​រឿង​ពុក​រលួយ​ នៅ​មន្ទីរ​ទេស​ចរណ៍​​ខេត្ត​​បាត់​ដំបង

បាត់ដំបង ៖  ប្រធាន ​អនុ​ប្រធាន និងប្រធាន​គណនេយ្យ​នៃ​​មន្ទីរ​ទេស​ចរណ៍​​ខេត្ត​បាត់​ដំបង ត្រូវ បាន មន្ត្រី ក្រោម​​ឱវាទ​​បាន​​ធ្វើការ​​ចោទប្រ​កាន់ថា បាន​ឃុប​ឃិត​គ្នាប្រព្រឹត្ត​អំពើពុក​រលួយកិប​កេង​ថវិកា​នៅ​ក្នុង​មន្ទីរ បំបាត់​ចំណូល​ថវិកា​​ដែល​​បាន​មក​​ពី​វិស័យ​ឧស្សាហកម្មទេសចរណ៍ ក្នុងឆ្នាំ២០១៣ រាប់សិបលានរៀល។​​​​​ប៉ុន្តែប្រធានមន្ទីរទេស​ចរណ៍​ខេត្ត​បាត់​ដំបង បានបញ្ជាក់ថា ចំពោះបញ្ហានេះ​លោក​នឹងធ្វើលិខិតបំភ្លឺទៅរដ្ឋមន្ត្រីក្រសួងទទេសចរណ៍ ទាក់​ទង​ការ​ចោទ​​ប្រកាន់នេះ។ ក្រុមមន្ត្រីបម្រើការ​នៅ​មន្ទីរទេសចរណ៍ខេត្តបាត់ដំបង ក៏បាន​ស្នើ​សុំ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ​បើកការស៊ើបអង្កេតស្រាវជ្រាវ ទៅលើករណី​អំពើពុករលួយនៅមន្ទីរទេសចរណ៍ខេត្តបាត់ដំបង។

យោងតាមឯកសារបានលាតត្រដាងថា ចាប់តាំងពីប្រធាន​ចាស់​បាន​ចូល​និវត្តន៍​និង​លោក​ប្រធាន​ថ្មី​ អ៊ុច​អ៊ុំ ​ភីនី​ស្សារ៉ា​ បាន​ចូល​កាន់មុខតំណែង​ជាប្រធានមន្ទីរមួយរយៈពេលមកនេះភ្លាម ក្នុងមន្ទីរទេសចរណ៍​ខេត្តបាត់​បង​ទាំងមូលចាប់ផ្ដើមលេចចេញ​មាន​អំពើពុករលួយ និងភាពមិនប្រក្រតីជាច្រើនតាមរយៈការសមគំនិតគ្នារវាងលោកប្រធានមន្ទីរ និងលោកអនុប្រធាន​មន្ទីរ​ម្នាក់​ទៀតឈ្មោះនួន ផា ព្រមទាំងលោកព្រឿង ឡុង ជាប្រធាន​ការិយា​ល័យ​គណនេយ្យបង្កនូវភាពក្ដៅក្រហាយ​ដល់ជួរមន្ត្រីជា​បណ្ដើរៗឥតឈប់ឈរ ។ ​ទឹកប្រាក់​ចំនួន​ប្រមាណ​១៦.​៦​០​០​.០​០​០​រៀល​ ដែល​បាន​មក​ពី​ចំណូល​ចំនួន​ ៤៩​ភាគ​រយ​នៃ​ឧស្សាហកម្ម​ទេសចរណ៍ឆ្នាំ២០១៣​ ត្រូវ​បាន​លោក​ប្រធាន​មន្ទីរ​និង​គូកនស៊ីដាច់ស្ទើរទាំងស្រុង។ លើសពីនេះ ប្រាក់បម្រើ​ការ​ងាររដ្ឋបាល​ក្នុង​មន្ទីរដូចជាប្រាក់សម្រាប់ទិញសម្ភារៈបរិក្ខារ ប្រាក់បេសកកម្ម និងរបប​ប្រេង​ឥន្ធនៈព្រមទាំងចំណូលមកពី​រមណីយ​ដ្ឋានចំនួន៣កន្លែងក្នុងខេត្ត ត្រូវបាន​លោកប្រធានមន្ទីរនិងបក្ខពួកស៊ីដាច់ទាំងស្រុង ដែលមានតួអង្គសំខាន់ៗ​ចំនួន​៣​នាក់​ គឺ​លោក​ប្រធាន​មន្ទីរ​ អ៊ុច​អ៊ុំ​ភី​នី​ស្សារ៉ា,​ លោកអនុប្រធានមន្ទីរ នួន ផា និងលោកប្រធានការិយាល័យគណនេយ្យ ព្រឿង​ឡុង ព្រមទាំង​មន្ត្រីជំនិត​លោកប្រធានមន្ទីរ២-៣នាក់ទៀតប៉ុណ្ណោះ។

ជាមួយគ្នានោះមន្ត្រីនៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបង ក៏បាន​សូម​សំណូ​ម​ពរ​ចំពោះ​លោក​ឱម​ យ៉ិន​ទៀង​ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ និង​លោកថោង ខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍ មេត្តាបើកការ​ស៊ើប​អង្កេត​ស្រាវ​ជ្រាវនិងមានវិធានការ​ឲ្យបាន​ម៉ឺង​ម៉ាត់ទៅលើករណីអំពើពុករលួយនៅមន្ទីរទេសចរណ៍ ខេត្តបាត់ដំបងនេះផង ៕

thong_khon2

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានស៊ើប​អង្កេត​​សំខាន់ៗ​

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment